ម្រម៍💔🔥

By Novel__fa

84.5K 1.8K 624

គ្រាន់តែស្រឡាញ់គេ ចង់បានគេ ចង់រស់នៅក្បែរគេហេតុអីក៏ពិបាកម្ល៉េះ?បើសិនជាដឹងមុនថាបាននៅជិតគេហើយរឿងរ៉ាវគ្រប់យ៉ាងមិន... More

ʲ1🤍
ʲ2🤍
ʲ3🤍
ʲ4🤍
ʲ5🤍
ʲ6🤍
ʲ7🤍
ʲ8🤍
ʲ9🤍
ʲ10🤍
ʲ11🤍
ʲ12🤍
ʲ13🤍
ʲ14🤍
ʲ15🤍
ʲ16🤍
ʲ17🤍
ʲ18🤍
ʲ19🤍
ʲ20🤍
ʲ21🤍
ʲ22🤍
ʲ23🤍
ʲ24🤍
ʲ25🖤
ʲ26🖤
ʲ27🖤🔞
ʲ28🖤
ʲ29🤍
ʲ30🖤
ʲ31🖤🔞
ʲ32🖤
ʲ33🖤
ʲ34🖤
ʲ35🖤
ʲ36🖤🔞
ʲ37🖤
ʲ38🖤
ʲ39🖤
ʲ40🖤
ʲ41🖤
ʲ42🖤
ʲ43🖤
ʲ44🖤
ʲ45🖤🔞
ʲ46🖤🔞
ʲ47🖤🔥
ម្រម៍❤️‍🔥
ʲ49🖤
ʲ50🖤🔞
ʲ51🖤🔞
ʲ52❤️
ʲ53❤️
ʲ54❤️
ʲ55❤️
ʲ56❤️
ʲ57❤️
ʲ58❤️
ʲ59❤️
ʲ60💔
ʲ61💔
ʲ62💔
ʲ63💔
ʲ64💔
ʲ65💔
ʲ67💞
ʲ68💞
ʲ69💞
ាបប់❤️č🔥

ʲ66💞

960 33 3
By Novel__fa

Enjoy your reading 🥰🫶

ពេលវេលាចេះតែកន្លងទៅ រវាងនាងតូចនិងជេយ៍គឺកាន់តែយល់ចិត្តគ្នា រយៈពេលមួយខែមកនេះ ជេយ៍គឺតែងតែយកចិត្តទុកដាក់មើលថែ នាងតូចដូចជាព្រះនាង ស្ទើរតែមិនឱ្យធ្វើអ្វីទេ។

"បងជេយ៍មកញុំាអីសិនមក បងមិនទាន់បានញុំាអីទេ"នេះជាសម្លេងរាងស្តើងស្រែកហៅស្វាមីមកញុំាអាហារព្រោះតាំងពីព្រឹកមកគេគិតតែលក់នំ មិនគិតញុាំអីសោះ

"អូនកុំបង្ខំអីបានទេ បងកំពុងលក់ដាច់ណាស់"រាងក្រាស់ស្រែកតបទាំងដៃមមាញឹកលក់នំឱ្យភ្ញៀវ

"មកញុំាមកចាំអូនទៅលក់"

"មិនបានទេ អូនត្រូវតែសម្រាកឱ្យបានច្រើនពោះអូនកាន់តែធំហើយមិនអាចធ្វើអីតាមចិត្តបានទៀតទេ"

"បើបងមិនមកញុំាអូនច្បាស់ជាជំទាស់បញ្ជាបងហើយទៅធ្វើអីផ្សេងដែរ ពិបាកជាលក់នំទៀតបងចាំមើល"នាងតូចគម្រាមជេយ៍សម្លឹងមុខភ្ញៀវបន្តិចមុននិងនិយាយ ដោយការក្រែងចិត្ត

"អើ...តើចាំបន្តិចបានទេ ចៃដន្យប្រពន្ធរករឿងហើយ ខ្ញុំទៅតែមួយភ្លែតទេ"រាងក្រាស់និយាយអ្នកទិញមើលមុខគ្នាហើយសើចជាមួយគូស្នេហ៍វ័យក្មេងមួយគូនេះមុននិងតប

"ទៅពីរភ្លែតក៏ទៅៗពួកយើងចាំបាន"អ្នកទិញតបជេយ៍ញញឹមដោយការដឹងគុណមុននិងប្រញាប់រត់ទៅ

"បងមកហើយ"គ្រាន់តែមកភ្លាមជេយ៍ប្រាប់ប្រពន្ធភ្លាម

"អញ្ចឹងបងញុំាទៅអូនទៅលក់ជំនួសបងសិន"នាងតូចនិយាយហើយបម្រុងដើរទៅលក់តែរាងក្រាស់ចាប់ដៃតូចជាប់មុននិងនិយាយ

"មិនបានទេ បងប្រាប់ហើយថាមិនបានទេ"រាងក្រាស់និយាយទាំងបាយនៅពេញមាត់ ពោះកាន់តែធំហើយតែក្មេងម្នាក់នេះមិនចេះថ្នមខ្លួនសោះ

"តែមួយភ្លែតមិនអីទេ បើឱ្យនៅមួយកន្លែងអូនក៏មិនចេះដែរ"នាងតូចនិយាយហើយបេះដៃប្តីចេញពីដៃខ្លួនថ្នមៗ

"លីស៊ូ"

"បានហើយបងធ្វើអញ្ចឹងកាន់តែយូរទេ ឱ្យអូនទៅៗ មើលទៅអ្នកទិញចាំហើយ"នាងតូចនិយាយដោយសម្លេងស្រាលខ្សោះ រាងក្រាស់សម្លឹងមើលមុខភរិយាដោយការស្ទាក់ស្ទើរចិត្ត បើតាមតែនាងធម្មតា គេប្រហែលជាមិនហាមទេ តែមួយរយៈនេះ នាងតូចបាយមិនសូវបាន ហើយមើលទៅស្លេកស្លាំងណាស់ វាប្រហែលមកពីនាងភ័យខ្លាចហើយ ព្រោះនៅមិនយូរទេ តែមួយខែទៀតប៉ុណ្ណោះ នាងគឺត្រូវសម្រាលហើយ

"អញ្ចឹងបងនិងប្រញាប់ញុំាឱ្យលឿន"រាងក្រាស់និយាយហើយចូកបាយដាក់មាត់ស្ទើរតែមិនទំពារ ញុំាបណ្តើរសម្លឹងមើលភរិយាដែលឈរលក់នំបណ្តើរ។ទីបំផុតគេក៏ញុំាអស់ហើយរត់មករកនាងតូចភ្លាម

"រួចហើយ បងញុំារួចហើយ"ព្រះមិនទាន់បាន5នាទីផងគេញុំារួចបាត់ហើយ

"បងធ្វើអីនិងអូនលក់មិនទាន់បានម្នាក់ផង"នាងតូចនិយាយទាំងស្រឡាំងកាំង នាងលក់មិនទាន់បានម្នាក់ផង

"បានហើយ អូនមិនបាច់និយាយអីទេ ឆាប់ទៅអង្គុយទៅទុកឱ្យបងអ្នកលក់"រាងក្រាស់មិនត្រឹមតែនិយាយនៅនាំនាងតូចទៅអង្គុយនៅលើសាឡុងមុននិងមកលក់បន្ត។

«ពេលល្ងាច»

រាងក្រាស់រៀបចំហាងលក់នំឱ្យបានរៀបរយទើបដើរចូលមកក្នុងផ្ទះក៏ឃើញនាងតូចកំពុងឈរធ្វើម្ហូបនៅក្នុងផ្ទះបាយ

"រៀបចំរួចហើយមែនទេបង"នាងតូចឃើញប្តីដើរចូលមកក៏សួរទាំងញញឹមខ្សោះ

"បងប្រាប់អូនថាមិច"រាងក្រាស់មិនតបតែក៏សួរនាងតូចដោយការមិនពេញចិត្តមុខគេក៏ឡើងក្រញ៉ូវឃើញបែបនេះនាងតូចក៏ទម្លាក់ទឹកមុខចុះដោយការដឹងខុសមុននិងនិយាយ

"បងជេយ៍ អូន...."

"អូនមិនបាច់បកស្រាយអីទេ គ្រប់យ៉ាងវាមកពីបង បងមិនល្អមិនអាចមើលថែអូនបាន បងសុំទោស"រាងក្រាស់និយាយឡើង មើលចុះ ប្រពន្ធពោះឡើងធំហើយតែគេមិនអាចជួយឱ្យនាងស្រណុកបាន

"បងជេយ៍ បងនិយាយអីនិង អត់ទេ មិនមែនអញ្ចឹងទេ បងមើលថែអូនបានល្អណាស់ ល្អស្ទើរតែអូនទទួលយកមិនបានទៅហើយ តែអូនពិតជាមិនអាចទ្រាំមើលបងលំបាកម្នាក់ឯងបានទេ"នាងតូចនិយាយ កំហុសមកពីនាង គេជាកូនមហាសេដ្ឋីតែព្រោះភាពរឹងមានះនាងបានទាញប្រុសម្នាក់មកលំបាកជាមួយនាងដែរ រយៈពេលមកនេះគេលះបង់ទាំងអស់ ពីការរស់នៅស្រណុកសុខស្រួលមានអ្នកបម្រើឆ្វេងស្តាំ បែរជាមកទ្រាំ ឈរលក់នំ មើលថែនាងសព្វគ្រប់ ព្រមប្តូរខ្លួនមកធ្វើជាមនុស្សសាមញ្ញធម្មតាម្នាក់ដើម្បីតែនាង ប្រើកម្លាំងរកលុយ ទាំងដែលគេមានលុយចាយមួយជាតិទៀតក៏មិនចេះអស់ តែគេបែរជាសម្របតាមនាងគ្រប់យ៉ាង ព្រោះចង់បានតែម្យ៉ាងគត់គឺបាននៅក្បែរនាង

"លីស៊ូ ពួកយើងរកលុយបានច្រើនហើយ តើយើងអាចប្រើលុយនេះសម្រាកលំហែសិនទៅបានទេ ពោះអូនធំហើយមិនគួរធ្វើការទេ ពួកយើងបិទហាងមួយរយៈ ចាំពេលអូនសម្រាលកូនរួចចាំលក់បន្តល្អទេ"រាងក្រាស់និយាយដោយការអង្វរកទៅកាន់នាងតូច នាងសម្លឹងមុខគេវិញជាមួយការសោកស្តាយ ពេលនេះហាងគឺកំពុងលក់ដាច់ណាស់ រឿងលក់ដូរគឺមានការប្រគួតប្រជែងគ្នាមិនថមថយ នាងខ្លាចតែពេលឈប់លក់យូរ និងបាត់អ្នកទិញអស់ទេ

"តែពួកយើងនៅពេលមួយខែដែរទេតើ"នាងតូចហាក់ដូចជាចង់ប្រកែក ស្តាប់សម្តីនាងវាពិតជាធ្វើឱ្យរាងក្រាស់តានតឹងណាស់ពេលដែលនាងរឹងរូសបែបនេះ

"អូនស្តាយលុយតែមិនស្តាយសុខភាពទេហេស ឈប់កាត់ផ្តាច់សម្ព័ន្ធគ្រួសារទៀតទៅ ប្តីអូនមិនមែនជាអ្នកក្រទេ ហេតុអីត្រូវមករស់នៅវេទនាបែបនេះ"រាងក្រាស់និយាយនាងតូចសម្លឹងមុខគេដោយការហួសចិត្តមុននិងតប

"បើបងលំបាកណាស់ក៏ត្រឡប់ទៅវិញទៅអូនអាចនៅម្នាក់ឯងបាន"នាងតូចនិយាយរាងក្រាស់រកតបអីមិនចេញ នាងគឺមិនចង់ទៅពាក់ព័ន្ធនៅទីនោះទៀត ក៏មិនដឹងថាហេតុអី

"លីស៊ូ បងសុំអង្វរអូនចុះ ត្រឡប់ទៅផ្ទះយើងវិញទៅ អាណិតកូនផងបានទេ លុយបងចាយមួយជាតិទៀតក៏មិនអស់ អូនកុំនៅបែបនេះអីបែបនេះអី បងមិនចង់ឃើញអូនលំបាកទេ"រាងក្រាស់លុតជង្គង់ចុះចំពោះភរិយានិយាយទៅកាន់នាងជាមួយនិងទឹកមុខសោកសៅ ពីមួយថ្ងៃទៅមួយថ្ងៃនាងស្ទើរតែគ្មានកម្លាំងទប់ខ្លួនផងនៅមិនចង់ឈប់ធ្វើការទៀត

"បើអូនចូលចិត្តបែបនេះ ចាំសម្រាលកូនហើយចាំយើងមកនៅទីនេះវិញតើល្អទេ"រាងក្រាស់និយាយដោយចាប់ដៃស្រីតូចឱ្យយល់ចិត្តគេខ្លះតែនាងតូចបេះដៃគេចេញហើយក៏ដើរគេចទៅបាត់ ទុកឱ្យគេនៅសោកសៅម្នាក់ឯង។

«តុអាហារ»

ពេលនេះម៉ោងនេះវាជាម៉ោងដែលពិបាកលេបបាយបំផុត ម្នាក់ៗស្ងាត់រាងខ្លួនរហូតដល់រាងក្រាស់មិនអាចបន្តអង្គុយញុំាបានទៀតឡើយ ទើបត្រូវបង្ខំចិត្តងើបចេញទៅទាំងតប់ប្រមល់ក្នុងទ្រូង ។នាងតូចតាមសម្លឹងមើលខ្នងប្តីដើរចាកចេញទាំងទឹកភ្នែកហូរកាត់ថ្ពាល់ វាពិតជាចុកចាប់តឹងថប់ក្នុងទ្រូងណាស់ ពេលដែលអត់បាននិយាយរកគ្នាបែបនេះ នាងប្រៀបដូចជាបាត់បេះដូងចេញពីក្នុងទ្រូង វាពិតជាវាលអស់ក្នុងខ្លួនល្ហល្ហេវមិចមិនដឹងទេ។

"បងជេយ៍ មិចក៏មិននិយាយរកអូន"យប់ទៅហើយបាត់ប្តីមិននៅក្នុងផ្ទះ នាងតូចក៏នៅមិនសុខឡើយ ទើបប្រញាប់ចេញមករក ពេលមកដល់ក៏ឃើញ គេកំពុងអង្គុយលើគល់ឈើយ៉ាងស្រងូតស្រងាត់ទើបប្រញាប់សួរឡើង លឺសម្តីនាងរាងក្រាស់ងាកមករកម្ចាស់សម្លេងមុននិងឆ្លើយ

"ព្រោះអូនជាអ្នកដើរចេញបងគិតថាអូនខឹងនិងបងហើយ"រាងក្រាស់តបនាងតូចញញឹមបន្តិចមុននិងដើរទៅអង្គុយក្បែរគេ ព្រមទាំងដាក់ក្បាលកើយនិងស្មារាងក្រាស់ហើយសម្លឹងមើលទៅផ្កាយលើមេឃទាំងញញឹមស្ងួត មុននិងយករឿងនេះរឿងនោះមកនិយាយគ្នា

"ពេលអង្គុយជាមួយគ្នាបែបនេះធ្វើឱ្យអូននឹកដល់រឿងពីមុនណាស់"

"បងជេយ៍បងនៅចាំវាទេ"នាងតូចងើបមកសួរស្វាមីបន្តិចមុននិងកើយស្មាគេវិញ

"ពេលនោះមានក្មេងខ្លះ ក៏ប្រឹងប្រណាំងកាច់ពោតជាមួយគេម្នាក់ឯងហើយក៏មិនអាចយកឈ្នះគេទៀត"រាងក្រាស់និយាយនាងតូចសើច

"ពេលនោះបងគឺ មានទេវតាជួយច្បាស់ណាស់ បងគឺមិនបានខំប្រឹងទេតែបងបែរជាឈ្នះអូនងាយណាស់ អូនគឺនៅតែមិនជឿរហូតមកដល់ពេលនេះ"នាងតូចនិយាយជេយ៍យកដៃច្បិចចុងច្រមុះតូចបន្តិចមុននិងតប

"បើពីមុនបងមានទេវតាជួយបងមែន អញ្ចឹងពេលនេះបងគឺចង់ឱ្យទេវតាជួយបងម្តងទៀតណាស់"រាងក្រាស់និយាយនាងតូចឆ្ងល់ក៏សួរឡើង

"តើបងចង់ឱ្យជួយអី"នាងតូចសួរ

"គឺ ចង់ឱ្យអូនចិត្តទន់ព្រមសម្រាក ព្រមឱ្យបងបានមើលថែអូននិងកូនបានល្អជាងនេះ ហើយមួយទៀតសុំឱ្យអូនសម្រាលកូនដោយសុវត្ថិភាព ហើយរស់នៅជាមួយគ្នារហូតចាស់សក់ស្កូវ មានកូនមានចៅរត់លេងពេញផ្ទះ"ស្តាប់សម្តីរាងក្រាស់នាងតូចស្រក់ទឹកភ្នែកមិនដឹងខ្លួន តែក៏រហ័សជូតចេញយ៉ាងលឿន នាងមិនអាចឱ្យគេឃើញទឹកភ្នែកនាងឡើយ

"បងជេយ៍ មើលទៅផ្កាយនោះទៅស្អាតទេ"មិនតបអ្វីនាងតូចបែរជាបន្លប់គេទៅទៅមើលផ្កាយវិញម្តង

"វាជាផ្កាយកូនមាន់"រាងក្រាស់និយាយនាងតូចញញឹមហើយតប

"ត្រូវហើយវាស្អាតណាស់ អូនចូលចិត្តមើលវាណាស់"នាងតូចនិយាយតប ហើយពួកគេក៏មើលផ្កាយផ្សេងទៀតជាមួយគ្នា ក្រោមពន្លឺព្រះច័ន្ទពេញបូរមី មើលរហូតដល់នាងតូចគេងលក់មិនដឹងខ្លួន។រាងក្រាស់សម្លឹងមើលមុខស្លេកស្លាំងរបស់ភរិយាបន្តិចមុននិងលើកបីនាងទៅបន្ទប់គេង តាមចិត្តគេចង់តែបីនាងចូលក្នុងឡានហើយបើកចេញទៅទីក្រុងទេ តែគេខ្លាចថានាងដឹងខ្លួនឡើងវាអាចនិងមានរឿងទើបត្រូវបង្ខំចិត្តបីនាងចូលក្នុងផ្ទះទាំងចិត្តមិនចង់។

«មិនអីទេបើអូនមិនចង់ត្រឡប់ទៅវិញ ទុកឱ្យបងជាអ្នកចុះចាញ់នៅទីនេះជាមួយអូននៅមើលថែអូន ហើយបំពេញតាមចិត្តអូនគ្រប់យ៉ាងតាមអូនត្រូវការ មិនឱ្យអូនទាស់ចិត្តទេបងសន្យា»រាងក្រាស់នឹកក្នុងចិត្តថើបថ្ងាស់ភរិយាមួយដង្ហើមវែងមុននិងដើរសម្តៅបន្ទប់ទឹកដើម្បីងូតទឹកនិងបានមកសម្រាកព្រោះថ្ងៃនេះលក់ដាច់ពេកវាធ្វើឱ្យគេរាងអស់កម្លាំងខ្លះដែរ។

Continue Reading

You'll Also Like

12.7K 696 23
តើអ្នកជឿលើនិស្ស័យទេ គេនិយាយថាបើមាននិស្ស័យ បើជាគូរនឹងគ្នាទោះបីស្លាប់ហើយកើតប៉ុន្មានភពប៉ុន្មានជាតិក៏មិនបែកគ្នាឡើយ!!សាច់រឿងនេះផ្តើមឡើងពីការសាងកំហុសនៅជាតិ...
158K 5.5K 74
ជារឿងរដូវកាលដំបូងក្នុងចំណោមរដូវកាលទាំង 7 របស់ស៊េរី : សំណព្វចិត្តម៉ាហ្វៀ ( Mafia's sweetheart ) 🔥💜ដែលរៀបរាប់ពីស្នេហាមួយដែលរៀបនឹងលាស់ពន្លកក្នុងវ័យសិ...
30K 539 26
ស្រលាញ់ គ្នាដោយមិនបានព្រៀងទុក ក្តីស្រលាញ់កេីតចេញពីការស្អប់
28.1K 488 61
គេហាមហេីយ ហាមទៀត តែប៉ាម៉ាក់មិនស្ដាប់ នៅតែរឹងមានះ ចង់យកក្មេងស្រីដែលមានជំងឺប្រសៃប្រសាទនោះ មកធ្វេីជាកូនចិញ្ចឹម ទាំងដែលក្មេងនៅក្នុងមណ្ឌលកុមារកំព្រាច្រេីន...