ស្នេហ៍ប្រុសផ្តាច់ការ | រដូវកា...

By thinkingabout_Zabik

7.5K 292 14

ស្នេហាដែលនាងរង់ចាំអស់១០ឆ្នាំ មនុស្សប្រុសដែលរំខានជីវិតនាង ហើយនាងមិនបានដឹងថាក្មេងប្រុសម្នាក់នេះ ជាមនុស្សដែលនាងព... More

#រដូវកាលទី២ #ឈុតដកស្រង់
ep1
Ep2
3-ាȟែនេះួឲ្យលញ់
4-ា់ពន័យ
5-ុ𞇵្នĵំាស្រ
Ep6- ខ្ញុំស្រលាញ់បងស្រី
Ep7-
Ep8- សុំលេខបងស្រី
Ep9- គេចវេស
Ep10- first love
Ep11- សុំឪបឲ្យបាត់នឹក
12-ា់
Ep13- រត់គេច
Ep14
Ep15 ចាំបាច់គេចមុខ?
Ep16- ជួបហើយ
Ep17- ក្មេងរោគចិត្ត
18-Ȟ់ផ្សត
Ep19 ថេយ៉ុង
Ep20-
Ep21- មានឈុតមិនសមសម្រាប់អ្នកក្រោម18
22-ាួលក់
Ep23- ក្មេងច្រលើម
Ep24- គ្រោះថ្នាក់ចរាចរណ៍លើកទី២
Ep25- sorry
Ep-28
Ep29
Ep30- ស្នេហាលួចលាក់
Ep31- ច្របូកច្របល់
Ep32
Ep33 treatment boyfriend
Ep34
Ep35- រឿងអាស្រូវ
Ep36-អាជីពដែលគេស្អប់ ការជីកកកាយរឿងអ្នកដទៃ
37-៍ាំូពបកំេ
Ep38- ការបកស្រាយការ
Ep39- ជំពូកថ្មី
Ep40
Ep41- វង្វេងស្មារតី
ា54
ា៥៥
Episode 56
ា៥៧
59-េិឆ្កតើ
Episode-60
Episode-61
ា៦២
ា៦៣
ាបប់

Ep26- ឃាតកម្ម

111 7 0
By thinkingabout_Zabik



  « តើអ្នកទាំងអស់គ្នាកំពុងតែធ្វើអី? » សម្លេងសាំត្រចៀករបស់នារីម្នាក់ស្រែកសួរពីក្រោយខ្នង ដោយមានជីមីន ជាអ្នកគ្រាម៊ែលី ដើរចេញពីបន្ទប់សម្រាកព្យាបាលផ្នែកសង្រ្គោះបឋម។
  « ម៊ែលី!!! »
  « អ្នកស្រីប្រធាន!! » គ្រប់គ្នាភ្ងាក់ផ្អើលណាស់ ពេលឃើញម៊ែលី ឈរមើលមកពួកគេដោយកែវភ្នែកចម្លែក។ ម៊ែលី គ្រាន់តែមានរបួសសើរស្បែកបន្តិចប៉ុណ្ណោះ ហើយនាងមិនបានកើតអីធ្ងន់ធ្ងរឡើយ គ្រាន់តែបែកក្បាលបន្តិច ថ្លោះដៃបន្តិច។
   « នេះឯងមិនបានត្រូវអីធ្ងន់ធ្ងរទេ?» 
   « ខ្ញុំស្មានថាអ្នកនាងតូចស្លាប់ចោលខ្ញុំហើយតើអ្នកនាងតូចរបស់ខ្ញុំអ្ហឹកៗៗ » ជេនស្រែកយំទាំងអួលដើមក នាងសប្បាយចិត្តដែលម៊ែល មិនកើតអីធ្ងន់ធ្ងរ ទើបរត់ទៅឪបម៊ែលី ទាំងទឹកភ្នែករហាម។
  «ក្មេងចម្កួតឯងបំភ័យពួកយើងហើយអ្ហឹកៗ » ហ្វាមី យំដាក់មុខម៊ែលី យកដៃអង្អែលមុខម៊ែលីថ្នមៗ។

« ប្រសើរណាស់ដែលអ្នកនាងមិនអី! » គ្រប់គ្នាសប្បាយចិត្តមកវិញពេលម៊ែលី គ្មានអីគួរឲ្យបារម្ភដូចដែលពួកគេខ្លាច។
   « គ្រប់គ្នាគិតថាខ្ញុំស្លាប់មែនទេ? » ម៊ែលីសួរទាំង ទឹកមុខអស់សំណើច នាងគ្មានរបួសអីគួរឲ្យបារម្ភទេ គ្រាន់តែរបកស្បែកថើរៗប៉ុណ្ណោះ។
« ប្រាកដហើយ! »
« បងស្រីមិនអីបែបនេះ ពួកយើងសប្បាយចិត្តខ្លាំងណាស់! » ថេថេ ដែលពាក់ម៉ាស់នោះ និយាយឡើងទាំងសម្លេងញាប់ញ័រ រំភើបដែលម៊ែលី មិនមានរបួសធ្ងន់ធ្ងរ។
  « ខ្ញុំមិនបានកើតអីធ្ងន់ធ្ងរទេ! » នាងញញឹមតិចៗ ក្នុងន័យអរគុណដល់គ្រប់គ្នាដែលបានមកមើលនាងដល់មន្ទីរពេទ្យ។
  « តែហេតុអីក៏ឯងជួបគ្រោះថ្នាក់ចរាចរណ៍?? »
  « ចាំបងប្រាប់អូនពេលក្រោយ! តែពេលនេះនាំម៊ែលទៅសម្រាកសិនទៅ! » ជីមីន តបទៅប្រពន្ធ ទោះម៊ែលី មិនបានកើតអីធ្ងន់ធ្ងរតែនាងត្រូវការសម្រាកដែរ។
   « ចាំខ្ញុំជូនអ្នកនាងតូចទៅសម្រាកណា៎! » ជេនរហ័សចូលទៅគ្រាម៊ែលី ពីដៃជីមីន ចំណែកហ្វាមី ក៏ជួយគ្រាម្នាក់ទៀត។
  « អីយ៉ាខ្ញុំដើរខ្លួនឯងបាន! »
  « កុំចចេសនាងច្រម៉ក់! » ហ្វាមី ផ្ទាត់ថ្ងាស់ម៊ែលី ទាំងក្នាញ់ មកធ្វើរឹងមាំអី ចំពោះមុខនាងអិញ្ចឹង។
  « ចាំខ្ញុំទៅគិតលុយ! » ជីមីន ដើរចេញទៅជាមួយពួកគេដែរ ចំណែកបុគ្គលិក ក្រុមហ៊ុនទាំងបីរូបក៏ដើរតាមពីក្រោយ ហើយលីម៉ា ក៏និយាយទាំងស្នាមញញឹម។
  « មើលទៅពួកគាត់ស្រលាញ់គ្នាណាស់! »
« លោកអគ្គនាយកនិងលោកស្រី មើលថែអ្នកស្រីប្រធានដូចកូនតូចអិញ្ចឹង! ពួកគាត់ស្រលាញ់គ្នាថែរក្សារគ្នាដោយភាពកក់ក្តៅ ហើយអ្នកស្រីប្រធានដូចជាកូនក្មេងនៅក្នុងកែវភ្នែករបស់ពួកគាត់ដែលត្រូវបានការថ្នាក់ថ្នម! » យ៉ូអ៊ី និយាយទាំងមុខញញឹម នាងធ្វើការជាមួយពួកគេទាំងបីនាក់យូរល្មម ដឹងពីសម្ព័ន្ធភាពរបស់ពួកគេថាស្រលាញ់គ្នាដូចឪពុកម្តាយនិងកូន។
  « បើអិញ្ចឹងខ្ញុំទៅវិញហើយ! ចៃដន្យចង់ទៅមើលផ្ទះបន្តិច! » ថេថេនិយាយឡើង ព្រោះពួកគេមិនទាន់បង្ហាញគ្រប់គ្នាថាពួកគេទាក់ទងគ្នាឡើយ។
  « បានៗទៅចុះៗ បើកឡានប្រយ័ត្នប្រយែង! »
« បាទបងស្រី! » គេញញឹមដាក់លីម៉ា ហើយក៏ដើរចេញទាំងសភាពឃ្លុំដូចនេនចា។
« ពួកយើងគួរតែទៅវិញដែរហើយ! »
  « មែនហើយ! » ក្រមុំទាំងពីរក៏ចាកចេញទៅតាមក្រោយដោយ យ៉ូអ៊ី ជាអ្នកបើកឡានជូនលីម៉ា ទៅផ្ទះ។

// នៅក្នុងបន្ទប់សម្រាក! //
    « ឯងប្រាកដចិត្តទេថាឯងមិនអី? » ហ្វាមី សួរបញ្ចាក់ ព្រោះទោះរបួសខាងក្រៅមិនអីក៏ដោយ តែខ្លាចរបួសខាងក្នុង និងការគ្រាំក្នុង អាចនាំផលរំខានដល់នាងនៅថ្ងៃអនាគត។
  « បងឲ្យពេទ្យស្កេនមើលហើយ គ្មានអីគួរឲ្យបារម្ភទេ! » ជីមីន និយាយជាមួយប្រពន្ធ ទាំងដៃញាប់នឹងតបសារពីខាងប៉ូលិស។។
  « គ្រោះថ្នាក់នោះកើតឡើងដោយសារតែអ្វី? ឯងជាមនុស្សបើកឡានប្រយ័ត្នណាស់ មិនសមនឹងមានគ្រោះថ្នាក់ទេ! » ហ្វាមី និយាយជាថ្មីទាំងចម្ងល់ព្រោះតែម៊ែលី មិនមែនមនុស្សដែលធ្វេសប្រហែសឡើយ។
  « ឡានរបស់យើងជាន់ហ្វ្រាំងមិនស៊ី! »
  « ប៉ូលិសថាឡានរបស់ឯងត្រូវគេកាត់ខ្សែរហ្វ្រាំង! »
  « ខ្ញុំគិតទុកហើយ! ពេលខ្ញុំបើកឡានទៅភោជនីយដ្ឋាន ហ្វ្រាំងនៅស៊ីនៅឡើយ តែពេលខ្ញុំចេញពីភោជនីយដ្ឋានក៏ជាន់លែងស៊ី! » ម៊ែលី និយាយទាំងមុខមាំ ដែលចាកឆ្ងាយពីអារម្មណ៍ភ័យខ្លាច ផ្ទុយទៅវិញនាងបែរជាមានការសង្ស័យទៅវិញ។
   « តើអាចង្រៃណាក៏ហ៊ានម្ល៉េះ? » ហ្វាមី ស្រែកជេទាំងម៉ួម៉ៅ។
  « ប៉ូលិសកំពុងតែស៊ើប! ចំណែកនៅកន្លែងកើតហេតុ ប៉ូលិសបានយកកាំម៉ារ៉ាពីក្នុងឡានរបស់ឯងនិងកាំម៉ារ៉ានៅដងផ្លូវយកទៅមើល ឃើញថាឡានកុងតឺនឺនោះ ឡានរបស់គេមិនបានដាច់ហ្វ្រាំងទេ! ហើយក្នុងឡានក៏គ្មានមនុស្សដែរ មានតែដុំថ្មដែលសង្កត់នៅហ្វ្រាំងឡានតែប៉ុណ្ណោះ! »
   « ម៉េចក៏មានរឿងនេះកើតឡើង? »
   « វាជាករណីឃាតកម្ម! »
  «មានអ្នកចង់សម្លាប់ម៊ែល! »
  « អាណាក៏ចង្រៃម្ល៉េះ?? »
« រឿងនេះត្រូវឲ្យប៉ូលិសស៊ើបអង្កេតបន្តហើយ! » ជីមីន ដកដង្ហើមធំបន្តិច ត្បិតថាគេមិនដឹងទាល់តែសោះ ហើយក៏គ្មានដានរបស់ឃាតក ជនល្មើសដែរ មានដែលតម្រុយដែលប៉ូលិសផ្តល់មកឲ្យតែបន្តិច។
  « និយាយអិញ្ចឹង... មានឃើញប្រអប់សៀវភៅក្នុងឡានយើងដែរទេ? » នាងទើបតែចាប់ភ្លឹកពីសៀវភៅទាំងអស់របស់នាងក្នុងឡាន។
  « នៅឯប៉ុស្តិ៍ប៉ូលិស! តែឯងបានមកពីណា? »
  « វារបស់សំខាន់ណាស់! »
« កុំភ័យអី យើងឲ្យប៉ូលិសដឹកឲ្យឯងវិញនៅព្រឹកនេះហើយ! »
« តែហេតុអីឯងទៅនៅផ្លូវនោះតែឯង? »
« យើងមានការត្រូវទៅយកសៀវភៅនោះ! »
« ក្នុងហ្នឹងមានអី? »
« យើងកំពុងតាមរកអ្វីម្យ៉ាង ចាំយើងរកឃើញយើងនឹងប្រាប់ពួកឯង! »
« ទាក់ទងនឹងថេថេ មែនទេ? »
  « រវាងគីម ថេថេ និងថេយ៉ុង! »
« ជាអី?  »
« ចាំយើងរកឃើញយើងនឹងប្រាប់ពួកឯង! » នាងនិយាយហើយក៏ដាក់ខ្លួនលើពូកទាញភួយសម្ងំគេងតែម្តង។

Continue Reading

You'll Also Like

38K 3.5K 43
In a world where scent defines status, desire, and destiny-Kim Seokjin was born with nothing. A scentless omega. Unwanted by his parents. Unseen by s...
99.5K 6.1K 38
This is the poignant story of a woman who tragically lost her husband in an accident, leaving her alone and six months pregnant. This unexpected turn...
149K 6.3K 48
အဆင်ပြေမယ်ထင်မှ ဖတ်စေချင်ပါတယ်ဗျ ဒီ fiction လေးကို Unconditionally ဆိုတဲ့သီချင်းလေးနားထောင်ရင်း Plotချခဲ့တာဗျ။ Kiss - S1 Father Sky - S2 Son Start...
6.7M 425K 66
When a wounded dragon falls from the sky, Claire Evans runs into a cornfield to rescue it. This isn't just any dragon, he's a shifter, one of six roy...