្លនិោ

By Ebenjake

11.1K 1.8K 482

ក្លិនមួយនេះ រាងកាយមួយនេះ បងជាអ្នកស្រង់វាអ្នកណាក៏គ្មានសិទ្ធដែលកំហុសគ្រប់យ៉ាងក៏បងជាអ្នកទទួលអូនកុំគិតថាបានចាកចេញ More

ភាគទី១ អ្នកផ្សេងគ្មានសិទ្ធិ
ភាគទី២ ខ្ញុំខ្លាចគេធ្វើបាប
ភាគទី៣ អៀនខ្លាំងណាស់
ភាគទី៤ រំអួយ
ភាគទី៥ កុំហៅគេបែបនឹងអោយយើងលឺទៀត
ភាគទី៦ មិនបានជាដាច់ខាត
ភាគទី៧ សុំចូលរួមផងបានទេ?
ភាគទី៨ ម៉ាក់គិតដល់ណាហើយ
ភាគទី៩ រាងកាយកខ្វក់
ភាគទី១០ ទាក់ទាញចំណាអារម្មណ៍
ភាគទី១១ ជំហ៊ានដំបូង
ភាគទី១២ គេមិនមែនជាប្រពន្ធខ្ញុំទេ
ភាគទី១៣ ខ្មោចខាងណាចូលនឹង!!!
ភាគទី១៤ ថោកទាបបំផុត
ភាគទី១៥ ម៉ាក់មកដេញសត្វអសិរពិស
ភាគទី១៦ ប្រទេសក្នុងក្ដីស្រម៉ៃ
ភាគទី១៧ កុំយកគេមកពាក់ព័ន្ធបើមិនស្រឡាញ់
ភាគទី១៨ រករឿងសម្បើមណាស់
ភាគទី១៩ ឯងមានរឿងអីលាក់បាំងយើងមែនទេ
ភាគទី២១ ហាមមើលប្រពន្ធយើង
ភាគទី២២ នេះជាអ្វីដែលមនុស្សក្បត់ទទួលបាន
ភាគទី២៣ វាមិនមានលើកទីពីរនោះទេ
ភាគទី២៤ អូននឹងស្ដាប់តាមលោកប្ដី
ភាគទី២៥ តូចញិប
ភាគទី២៦ ប្រពន្ធមានតែមួយ
ភាគទី២៧ អូនឈឺខ្លាំងទេ?
ភាគទី២៨ មិចហៅអូនកាម៉ាប់ចឹង?
ភាគទី២៩ អូនគ្រាន់តែចង់ប៉ះវាបន្តិចតើ
ភាគទី៣០ លោកប្ដីកុហក់
ភាគទី៣១ មានបងនៅទីនេះហើយ
ភាគទី៣២ បងយំមែនទេ?
ភាគទី៣៣ អូនកើតអីមិចក៏យំចឹង?

ភាគទី២០ បាត់យំភ្លាមទៅ

454 70 21
By Ebenjake


  មួយសប្តាហ៍កន្លងផុតទៅថ្ងៃនេះក៏ជាថ្ងៃរាងក្រាស់នឹងសង្សាររបស់នាយឡើងមកប្រទេសកូរ៉េខាងត្បូងដើម្បីមករើងលេងនូវរដូវស្លឹកជ្រុះនឹងមកមើលការងារដូចគ្នាផងដែរ។ពេលនេះពួកគេទាំងពីរក៏បានមកដល់ទីក្រុងសេអ៊ូលដូចគ្នាហើយក៏កំពុងតែដើរលេងនៅខាងមុខទន្លេហានមើលគេឯងដែលកំពុងតែអង្គុយសាសងគ្នាឯខ្លះទៀតក៏ក៏មកជុំមិត្តភក្តិនឹងគ្រួសារអីបែបនឹង។

"សុងហ៊ុន...អូនចង់ញុាំស្ករសំឡី"បេលឡា អង្រួនដៃនាយពេបមាត់ហក់លោតដូចជាកូនក្មេងទារញុាំធ្វើអោយនាងហាក់អស់សំណើចឡើងមក

"អញ្ចឹងយើងទៅៗ"សុងហ៊ុន ថាហើយពួកគេក៏ដើរទៅរកកន្លែងគេលក់ស្ករសំឡីបន្ទាប់មកក៏នាំគ្នាដើរលេងជាចករើនកន្លែងទាំងមានអង្គរក្សរបស់រាងក្រាស់ដើរតាមពីរក្រោយ

ហ្គាងណាម ហ្គូ⛰️🍂🍃

  ពន្លឺទានភ្លង់ៗអុចបំភ្លឺក្នុងបន្ទប់តូចចង្អៀតដែលរាងតូចល្អិតសក់ពណ៌ទង់ដែងកំពុងតែអង្គុយចាក់ក្រម៉ាទាំងស្ងៀមស្ងាត់ទាំងដែលស្មាលនេះមនុស្សគ្រប់គ្នាចូលគេងលក់អស់ទៅហើយ។

"កូនអាប់ប៉ា...ពេលកើតមកនឹងធ្វើជាមនុស្សល្អដឹងទេ...អាប់ប៉ាមិនសូវជាមានចំណេះចេះដឹងខ្ពង់ខ្ពស់ប៉ុន្មានទេ...ប៉ុន្តែអាប់ប៉ាសន្យាថានឹងបង្រៀនកូនអោយឆ្លាតនឹងបានល្អបំផុតដែលអាចធ្វើបាន"ជេយ៉ុន លើកដៃអង្អែលពោះខ្លួនឯងនិយាយដោយកែវភ្នែកកំពុងតែបង្ហូរនូវសារធាតុថ្លាតក់ពេញផ្ទៃថ្ពាល់

"ហ្ហឹក...អាប់ប៉ាឈឺណាស់ដឹងទេ...អាប់ប៉ារងាខ្លាំងណាស់...ហ្ហឹក..."ជេយ៉ុន អង្គុយបង្ហូរទឹកភ្នែកសម្លឹងទៅមើលព្រះច័ន្ទដែលកំពុងតែរះនៅលើមេឃាបង្ហាញពន្លឺដល់គេតាមរយះបង្អួច

"តើ...ហ្ហឹក...តើថ្ងៃណាទើបខ្ញុំអាចចាកផុត..ហ្ហឹក..ពីរសេចក្ដីឈឺចាប់មួយនេះបាន...ខ្ញុំពិតជាហត់ខ្លាំងណាស់...ហ្ហឹក"ជេយ៉ុន អង្គុយនិយាយដោយលើកដៃខ្ញាំទ្រូងខាងឆ្វេងរបស់គេបញ្ជាក់ថាគេពិតជាឈឺត្រង់នឹងអួលកន្លែងនឹងវាពិតជាវេទនាខ្លាំងបំផុត

"ត្រូវហើយ...ស្អែកខ្ញុំត្រូវឡើងទៅសេអ៊ូលដើម្បីពិនិត្យផ្ទៃពោះ"ជេយ៉ុន ថាហើយក៏ដាក់ខ្លួនគេងទាំងទឹកភ្នែកដាបពេញថ្ពាល់ក្រពុំស្អាតរបស់គេ:)

ព្រឹកថ្ងៃថ្មី

សំឡេងឆ្វេចឆ្វាចដោយសារម៉ូតូ-ឡានបានបន្លឺឡើងទ្រហឹងពេញទីក្រុងដោយសារគេធ្វើដំណើរដោយប្រើយានជំនិះជិះដើម្បីទៅបំពេញកាត្វកិច្ចរបស់គេ។ក្រឡេកមកមើលក្នុងបន្ទប់នៃវិមានដ៏ធំក្នុងទីក្រុងសេអ៊ូលឯណេះវិញយើងមើលឃើញទិដ្ឋភាពដែលបង្ហាញពីរបុរសខ្ពស់សង្ហារម្នាក់កំពុងតែអង្គុយក្រលែងវាញដែលមាននៅក្នុងកែវលើកក្រេបជញ្ជក់តិចៗទាំងភ្នែកកំពុងសម្លឹងមើលទៅទីក្រុងដោយក្នុងខួរក្បាលមិនដឹងជាគិតអីអោយពិតប្រាកដ។

*តុក~~តុក*

"ចូលមក"រាងក្រាស់បន្លឺអោយអ្នកដែលគោះទ្វារបានដឹងទើបទ្វារបើកឡើងដោយដៃនាយជំនិត

"រឿងដែលលោកម្ចាស់អោយខ្ញុំសុើបមិនមានដំណឹងនោះទេទាន៎"ស្ទេប បន្លឺទាំងអោបមុខចុះព្រោះតែនាយធ្វើការមិនបានល្អ

   ចំណែករាងក្រាស់លឺហើយកាន់តែតប់ប្រមល់លើសដើមហេតុអ្វីបានជារកគេមិនឃើញមិនដឹងថាពេលនេះយ៉ាងមិចទៅហើយទេសូម្បីតែម៉ែដោះក៏រកមិនឃើញដូចគ្នាមើលទៅន៉ាក់របស់នាយពូកែលាក់ខ្លាំងណាស់។

"មិនបានសូម្បីតម្រុយមែនទេ!!"សុងហ៊ុន ក៏ងាកទៅសួរនាយស្ទេបធ្វើអោយនាយងក់ក្បាលតាមការពិតគេក៏ចង់ប្រាប់នាយថាម្ចាស់តូចនៅទីណាដែលមិនហ៊ានប្រាប់នោះទេទុកអោយម្ចាស់តូចរបស់នាយរស់នៅដោយសុខស្រួលចុះ។

"ពិតមែនហើយ...មើលទៅលោកស្រីម្ចាស់គាត់មិនអោយយើងរកឃើញសូម្បីតែបន្តិច"ស្ទេប ក៏ធ្វើមុខតប់ប្រម៉ល់ដូចគ្នា

"ហុឹម...យើងមិនដឹងទៅរកគេនៅឯណាទេ"សុងហ៊ុន លើកដៃច្បូតមុខទាំងធុញថប់នាយពិតជានឹកគេខ្លាំងណាស់តើគេនៅឯណាទៅ

"ចឹងខ្ញុំសុំទៅមើលការងារផ្សេងហើយ"ស្ទេប ថាហើយក៏ដើរចេញទៅវិញទាំងញញឹមសមចិត្ត

"មិនដឹងថាពេលនេះគេកំពុងតែធ្វើអីទេ"សុងហ៊ុន លើកស្រាមកក្រេបតិចៗសញ្ជឹងគិតពីរអ្នកដែលរត់ចោលខ្លួនអស់រយះពេលជាងមួយខែនេះ

ពេលថ្ងៃ

  រាងតូចជេយ៉ុនក៏ត្រូវឡើងមកសេអ៊ូលដើម្បីពិនិត្យផ្ទៃពោះព្រោះថាដល់ថ្ងៃហើយពេលនេះគេកំពុងតែដើរយួរស្បោងនំដើរកាន់ញុាំយ៉ាងរំភើយមិនខ្វល់ពីរអ្នកដែលដើរតាមផ្លូចមើលមកគេនោះទេព្រោះពេលនេះគេឃ្លានខ្លាំងបំផុត។

"ន៎ែ..ឯងប្រុងញុាំមិនដកមាត់ទេឬយ៉ាងមិច!"ជុងវ៉ុន សួរទាំងចងចិញ្ចើមនេះតាំងពីរចេញពីរម៉ាតមកគេដើរញុាំមិនប្រលែងមាត់ទាល់តែសោះ

"មកពីរយើងឃ្លាននឹងណា"ជេយ៉ុន ក៏ងាកទៅឆ្លើយនឹងអាល្អិតដែលកំពុងតែដើរអោបដៃក្បែរគេ

"ឆឹស...នោះមន្ទីរពេទ្យ"ជុងវ៉ុន ថាហើយជេយ៉ុនក៏ប្រញាប់ងាកទៅមើលតែអ្វីដែលធ្វើអោយគេគាំងគឺបុរសដែលដើរមកឆ្លាស់ផ្លូវជាមួយគេ

"សុ...សុងហ៊ុន"ជេយ៉ុន ក៏ហៅទាំងត្រដិតពេលនាយដើរមកជិតគេបម្រុងនឹងងាកក្រោយរត់តែក៏ត្រូវបានជុងវ៉ុនចាប់ដៃគេជាប់

"ឯងហៅអ្នកណាសុងហ៊ុន...អេ!កុំរត់"ជុងវ៉ុន ងាកបម្រុងនឹងសួររងតូចថាគេហៅអ្នកណាប៉ុន្តែងាកទៅក៏ឃើញរាងតូចបម្រុងនឹងរត់ទើបគេចាប់ដៃជាប់

"ជុងវ៉ុន...លែងដៃរបស់យើង"ជេយ៉ុន រើបម្រាស់ខ្លាំងទាញកន្ត្រាក់ដៃមិត្តចេញដើម្បីអោយគេប្រលែងក្នុងការងាយស្រួលរត់

"ស្ទេប...ទៅចាប់ម្ចាស់តូចឯងមក"សុងហ៊ុន មិនមាត់ក៏ងាកទៅបញ្ជាស្ទេបអោយទៅចាប់រាងតូចដែលកំពុងតែរើពីរការចាប់របស់អាល្អិតជុងវ៉ុន

*ឯងខំលាក់ការចុងក្រោយជួបគ្នាដដែល*ស្ទេប គិតហើយក៏ដើរទៅចាប់រាងតូចដែលរើបម្រាស់នោះ

"អ្ហាយ៎...លែង...លែងខ្ញុំ"ជេយ៉ុន នូវពេលឃើញនាយស្ទេបដើរចូលមកគេក៏ស្រែកចាចព្រោះនាយស្ទេបទាញគេរួចប្រញាប់អូសដៃមកឈរជិតចាហ្វាយខ្លួន

"អ្ហឹក...លែង...លែងខ្ញុំ...អ្ហឹក"ជេយ៉ុន ស្រែកឡើងខ្លាំងៗទាំងទឹកភ្នែកហូរម៉ាត់ព្រោះតែយំក្នុងការភ័យខ្លាចនូវពេលឃើញមុខរបស់រាងក្រាស់អារម្មណ៍ភ័យក៏ចូលមកក្នុងប្រសាទរបស់គេ

"អេ!ពួកលោកចង់ចាំមិត្តខ្ញុំទៅណា"ជុងវ៉ុន ក៏ស្រែកឡើងពេលឃើញមនុស្សប្រុសប្លែកមុខមកចាប់មិត្តរបស់ខ្លួនមើលចុះគេយំឡើងគាំងហើយ

"ជុងវ៉ុនជួយយើង~~~អួយ"ជេយ៉ុន ប្រុងនឹងហាមាត់សុំជំនួយពីរមិត្តពេលនោះរាងក្រាស់ក៏លើកគេដាក់លើស្មារតែក៏ត្រូវគេខាំកនាយមួយទំហឹង

"ជាកូនឆ្កែឬយ៉ងមិចបានជាមកខាំ.កយើងបែបនេះ"សុងហ៊ុន ក៏ដាក់គេចុះពីរលើស្មារួចក៏ស្រែកដាក់គេមួយទំហឹងដល់ថ្នាក់អ្នកឈរនៅក្បែរៗនេះនាំគ្នាភ្ញាក់ក្រញាងចំណែករាងតូចក៏យំលើសដើមពេបមាត់ខូចចិត្តពេលនាយស្រែកដាក់

"អ្ហឹក...ហ្ហឹក"រាងតូចក៏យំឡើងខ្លាំងសម្លឹងមើលមុខរបស់រាងក្រាស់ខាំមាត់ដាក់នាយមើលទៅក៏ដឹងថាខឹងដែលចំណែកទឹកភ្នែកវិញហូរអោយរដឹក

"បាត់យំភ្លាមទៅ!!"សុងហ៊ុន ក៏យកគេមកអោបតែក៏ត្រូវរាងតូចរើចេញនឹងសម្លឹងមុខនាយយំមិនបាត់

"អ្ហឹក...អ្ហឹក"សំឡេងយំដង្ហក់ក៏បន្លឺឡើងធ្វើអោយអ្នកដែកស្រែកដាក់អម្បាញ់មិញនេះចិត្តនៅមិនស្ងប់

"ជេយ៉ុនកុំយំខ្លាំងពេកប៉ះពាល់ដល់កូនក្នុងផ្ទៃឯងបានណា...ឈប់យំទៅ"ជុងវ៉ុន ឃើញគេយំបែបនេះក៏ចូលទៅលួងលោមអោយគេបាត់យំប៉ុន្តែសម្ដីរបស់គេធ្វើអោយរាងក្រាស់ចងចិញ្វើមឡើង កូន!តើអ្នកណាមានកូន

"កូន!អ្នកណាមានកូនឯងនិយាយម្ដងទៀតទៅមើល"សុងហ៊ុន ក៏សួរទៅជុងវ៉ុនធ្វើអោយគេមើលមុខនាយទាំងចងចិញ្ចើម

"វាទាក់ទងអីនឹងលោក"ជុងវ៉ុន ក៏សួរត្បកទៅរាងក្រាស់

"ឥឡូវឯងប្រាប់ឬមិនប្រាប់?"សុងហ៊ុន ក៏សួរឡើងម្ដងទៀតទាំងមុខមាំធ្វើអោយគេរាងរអាបន្តិចដែល

"ជេយ៉ុននឹងហើយមានកូន"




























សរសេរដោយ:ឡៅព័រជុងវ៉ុន🍰🍉

Continue Reading

You'll Also Like

2K 340 10
- គ្រប់យ៉ាងមិនអាចទៅរួចឡើយមិនអាចហួសព្រំដែនលើសពី "តួនាទី" បានទេ!! - តួអង្គឯក: ផាក សុងហ៊ុន x មីន ជេយុន តួអង្គរង: ផាក ចុងសុង x យ៉ាង ជុងវ៉ុន ...
825 140 3
ើĵោĵិជមនុិម៌មែន?
41.7K 3.5K 42
រឿងនេះចាប់ផ្ដើមឡើងដោយម្ចាស់បន្ទប់ឈ្មោះ Lee heeseung គេគឺប្រុសស្អាតប្រចាំសាលាតែម្ដង នៅថ្ងៃមួយមានសិស្សចូលថ្មីម្នាក់ផ្ទេរមករៀននៅទីនេះ លោកគ្រូក៏បានសិស្សម...
134K 2.7K 45
17 ans, marocaine et turc, Zayira.. une fille complètement perdu sur sa vie, va bientôt être mise à la rue. Elle va faire la rencontre d'un groupe q...