ព្រឹកព្រលឹមព្រះអាទិត្យបញ្ចេញរស្មីបន្លឺផែកដីបន្លឺពិភពលោកទាំងមូល មនុស្សម្នាគ្នីគ្នាក្រោកពីដំណេករផចចំខ្លួនទៅធ្វើការជាប្រចាំដូច សព្វមួយដង។នៅក្នុងបន្ទប់បង្ហាញឲ្យឃើញពូក្មួយមួយគូកំពយងគេងឱបគ្នាយ៉ាងស្អិតដូចតាំងម៉ែ
" អីយូយ...ឈឺនោម " ក្មេងតូចថេយ៉ុងបើកភ្នែកមិនទានដឹងអីផងស្រែកឈឺនោមបាត់ទៅហើយ កាយតូចក្រោកយ៉ាងលំបាកដៃបេះដៃពូចេញ ពំនាំរាងកាយទៅបត់ជើងតូច លុះរួចរាល់គេក៏ឡើងទៅគេងឱបនាយក្រាស់បន្ត ថ្ងៃ នេះថ្ងៃអាទិត្យគេអត់រៀនទេអញ្ចឹងហើយសុំគេងឱបពូសំណព្វចិត្តមួយថ្ងៃពេញតែម្ដង កន្លះម៉ោង ក្រោយមកនាយមាំមួនប្រាសខ្លួនបន្តិចដៃលើកញីត្របកភ្នែកខ្លួនឯងបើកដៃបាំងបន្លឺថ្ងៃដែលជះមកប៉ះនឹងផ្ទៃមុខនាយនោះ។
" ថេយ៍ក្រោក! " នាយអង្រួនស្មាក្មួយតិចៗ ដើម្បីដាស់ឲ្យគេភ្ញាក់
" ហ្ហឹម... " ថេយ៉ុងក្រហឹមបន្តិចមិនព្រមបើកភ្នែកឡើយ អត់ខ្នាញ់នឹងក្មួយពុំបាននាយក៏ចាប់គេលើក្រវីចុះក្រវីឡើង ហ៊ានតែគ្នាខ្លួនតូចចង់ធ្វើអីក៏បាន
" អាយ៎....ពូតូចធ្វើអីនឹង? ឈប់ពូតូចវិលមុខឈឺក្បាល " ថេយ៉ុងស្រែកឡើងក្រោយត្រូវលោកពូក្រវីក្រឡុក
" ភ្ញាក់ហើយហ៎លោកក្មួយ? " ទាល់តែចឹងទើបភ្ញាក់
" ក្រោកហើយ! " ខាំមាត់សម្លុកនាយថ្លែ ពិធីដាស់គាត់អញ្ចឹងឯង ក្រវីគេចង់ងាប់ ខូចខួរដ៏ឆ្លាតវៃគេអស់ហើយ ដោយសារអាពូតូចហ្នឹង
" ទៅងូតទឹក ព្រឹកហើយឆាប់ទីងូតទឹកចុះទៅញ៉ាំបាយ " នាយដាក់ក្មួយចុះទើបនាយចុះពីគ្រែទាញ ខោអាវកន្សែងបំរុងនឹងចូលទៅក្នុងបន្ទប់ទឹកតែថេយ៉ុងក៏បន្លឺឡើងពីក្រោយខ្នង
" អូនទៅងូតមួយពូតួចដែរ.... " និយាយចប់មិនទាន់ក្មួយក្បាលខូចស្ទុះចុះពីគ្រែរត់ត្រុយបំណងចងើចូលទៅបន្ទប់ទឹក តែ! ជុងគុកនាយចាប់.កអាវទាញឲ្យមកវិញ
" កុំគិតចង់មកងូតទឹកជាមួយពូ នោះទ្វារទៅងូតទឹកបន្ទប់ថេយ៍វិញ ក្រឹប! " ប្រាប់ក្មួយចង្អុកទៅទ្វារហើយនាយក៏ស្ទុះចូលចាក់ គន្លឹះទ្វារមិនឲ្យក្មួយចូលបាន បើមិនចឹងទេទៀត><

YOU ARE READING
????????????????(???)
Romance??????????????????????????????????????????? ????????? ?????? ????? ????????????????????????????????????????????????