" ពូតូចកុំថាឲ្យយ៉ូជីណាព្រោះកន្លែងនេះជារបស់នាង ខ្ញុំ មកក្រោយម៉េចនឹងអាចមកអង្គុយកន្លែងគេបាន ខ្ញុំអាចទៅអង្គុយខាងក្រោយបាន " នាយតូចចាប់ដៃសុំកុំឲ្យអ្នកពូស្ដីឲ្យយ៉ូជី គេអាចទៅអង្គុយខាងក្រោយបាន
" ថេយ៍អង្គុយកន្លែងហ្នឹងហើយ "
" តែពូជុង__ "" ស្ងាត់បើនៅនិយាយទៀតពូឲ្យឯងចុះទៅជិះឡានផ្សេង " នាយងាកមកស្រែកដាក់ក្មួយស្រីនាងតូចយ៉ូជីស្ងាត់មាត់ដូចគេចុក
" ជិះឡានទៅ " នាយនិយាយហើយអ្នកបើកឡានក៏បើកចេញទៅសាលារៀនតែម្ដង មកដល់មុខសាលាកាងមូយ៉ូជីពួកគេបំបែកគ្នាទៅថ្នាក់រាងៗខ្លួនជុងគុកបាននាំនាយតូចទៅបន្ទប់អគ្គនាយកសាលា ណែនាំក្មួយប្រុសនាយឲ្យគាត់ជួយមើលថែ ក្រោយពីនិយាយគ្នាចប់ជុងគុកនាយក៏បានទៅធ្វើការទុកឲ្យនាយតូចនៅរៀន អគ្គនាយកគាត់បានប្រាប់គ្រូបន្ទប់ថ្នាក់ឲ្យគាត់ថែនាំកូនសិស្សថ្មីឲ្យមិត្តរួមថ្នាក់ស្គាល់ មកដល់លោកគ្រូបន្ទប់ថ្នាក់ចូលទៅមុខទើបនាយតូចចូលតាមក្រោយ
" សួស្តីកូនសិស្សទាំងអស់គ្នាថ្ងៃនេះ លោកគ្រូចង់ណែនាំកូនថ្មីទើបនឹងផ្ទេរមករៀនសាលារៀនយើង ថេយ៍ណែនាំខ្លួនទៅ " គាត់ងាកទៅម្ខាងនាយតូចចូលទៅឈរកណ្ដាលណែនាំខ្លួន
" សួស្តីអ្នកទាំងអស់គ្នា ខ្ញុំឈ្មោះថេយ៉ុង ខែនដូទើបផ្ទេរ អាមេរិកមកទីនេះ រីករាយណាស់ដែលបានស្គាល់អ្នកទាំងអស់គ្នា " នាយតូចនិយាយចប់សើចឡើងតិចៗ ធ្វើឲ្យកូនសិស្សមិនថាស្រីមិនថាប្រុសនាំគ្នាសរសើរពីសម្រស់របស់គេ ខុសអីតែអ្នកអង្គុយនៅតុទី3តុទីបីកំពុងសម្លឹងសម្លុកទាំងខឹងចិត្តនោះ គ្មានណាអ្នកទៀតទេគឺ យ៉ូជីហ្នឹងឯងនាងក៏រៀននៅបន្ទប់នេះដែរ ស្អប់ណាស់ជួបណាស់។
" ថេយ៍ចូលទៅអង្គុតតុខាងក្រោយនោះទីនៅមានកៅអីទៀត " គាត់ប្រាប់ហើយនាយតូចក៏ដើរទៅរកតិនៅខាងក្រោយជិត បង្អួចដោយមាន កូនសិស្សម្នាក់អង្គុយងាកទៅមើលខាងក្រៅដោយមិនចាប់អារម្មណ៍ពីអ្វីទាំងអស់ ត្រចៀកពាក់កាសទៀត
" សួស្តី! " នាយតូចងាកមកសួស្តីទៅមិត្តរួមតុតែអ្នកម្ខាងទៀតធ្វើមិនឮ

YOU ARE READING
????????????????(???)
Romance??????????????????????????????????????????? ????????? ?????? ????? ????????????????????????????????????????????????