•មួយអាទិត្យក្រោយមក
មួយអាទិត្យកន្លងផុសទៅក្រោយពីសម្រាប់ពី សម្រាកមិនបានទៅរៀន ពេលនេះយ៉ូជីនាងបានទៅរៀនដូចពីមុនហើយ តែក៏នៅមិនទាន់អាចមើលភ្នែកថេយ៉ុងដូចមុនដែរ សូម្បីតែការនិយាយស្ដី។
" មកលឿនដល់ហើយយ៉ូជី! " ថេយ៉ុងដើរចូលទៅក្នុងថ្នាក់រៀនក៏ឃើញយ៉ូជីនៅអង្គុយនឹងតុខ្លួន នាយតូចដើរទៅញញឹមចុងមាត់ច្រតដៃទៅនឹងតុនាយ និយាយសុភាពៗតែវាមិនសភាពចំពោះនាងនោះទេ។
" ប្រយ័ត្នខ្លួនឯងផងទៅ ប្រយ័ត្នតែគេចាប់បាន " សម្ដីសែនឡូយរបស់នាងហើសហោះឡើងមក តែងាកមកមើលជើងនិងដៃនាងវិញញ័រទទ្រឺតអស់ទៅហើយ មាត់ខ្លាំងតែបើរាងកាយមិនខ្លាំងដូចមាត់។
" ចាប់ហ៎! ចាំរឿងអ្វីដែរ តើអាចប្រាប់ថេយ៍ផងបានទេ?ឬយ៉ូជីឃើញអ្វីមក? " ថេយ៉ុងឱនរកទៅនាងសិងតែប៉ះមុខគ្នាទៅហើយ នាងថយមកក្រោយបន្តិចទាំងមើលមិនចំភ្នែក ការនិយាយស្ដីរបស់ថេយ៉ុងនៅពេលនេះហាក់ដូចគេដឹងរឿងថានាងបានដឹងរឿងសម្ងាត់របស់ខ្លួន។
" យើងមិនដឹង! " ថាហើយងាកមុខវិញសម្លឹងមើលបង្អួយ
" ឈប់ខ្លាំងយើងហើយ? ពេលមកនោះដូចជាខ្លាំងយើងឡើងញ័រខ្លួនដូចកូនសត្វ មិនថានាងបានធ្វើអ្វីឮអ្វី បិទភ្នែកបិទត្រចៀកខ្លះទៅ " ថេយ៉ុងទះស្មាននាងហើយក៏ដើរទៅរកតុគេវិញ។
" លោកធ្វើអី? " មកដល់តុភ្លាមនាយតូចងាកខ្វាសសួរចាងមីន
" កំពុងតែសរសេរ "
" សរសេរអី? សុំមើលផង " ថេយ៉ុងឱនទៅមើលសៀវភៅដែលនាយសរសេរតែគេមិនព្រមឲ្យមើលយកដៃបិទជិត
" អង្គុយឲ្យស្រួលបួលទៅ ជិតដល់ម៉ោងរៀនហើយ " ខាងមីនចាប់ដៃគេចេញមិនឲ្យគេយក សៀវភៅបានតែនាយតូចក្បាលរឹងនៅតែទទឹងរឹងចង់ដឹងចង់ឃើញ ទោះជាគេរុញក្បាលក៏នៅតែរុលចាប់យក សៀវភៅទាល់តែបានសម្រេច។
" ចង់ដឹងណាស់!ថាក្នុង សៀវភៅបានអីគេ " ថាហើយនាយតូចក៏រកតែនឹងបើកទៅហើយ ចៃដន្យគ្រូក៏ដើរចូលមកល្មម ថេយ៉ុងប្រញាប់ទុក សៀវភៅក្នុងក្រោមតុ។

YOU ARE READING
????????????????(???)
Romance??????????????????????????????????????????? ????????? ?????? ????? ????????????????????????????????????????????????