យន្តហោះហើរឡើងលើផ្ទៃអាកាសដឹកអ្នកចេញដំណើរទៅប្រទេសខ្លួនចង់ទៅ ថេយ៉ុងតូចអង្គុយតែម្នាក់ឯងងាកមើលខាងក្រោមមានដើមឈើមានផ្ទះទំហំតូចៗដូចស្រមោច។ក្រោយពីជិះអស់ពេលជាច្រើនមក ពេលនេះយន្តហោះក៏ចុះចតកន្លែង មនុស្សគ្រប់គ្នាក្រោយពីយន្តហោះឈប់ហើយក៏នាំគ្នាចុះដើរទៅរកផ្លូវចេញនាយតូចដៃកាន់វ៉ាលីដៃម្ខាងទៀតមើលកាន់ទទួលក្រោយពីគេដូរលេខអីអ្វីរួចខលទៅគ្រួសារមុនគេ។
ងាកមកមើលអ្នកម្ខាងទៀតកំពុងតែឈរចាំនៅពីមុខច្រកទ្វារចេញរោងចាំក្មួយប្រុសចេញមក នាយមិនដឹងឡើយថាថេយ៉ុងគេមុខយ៉ាងម៉េចព្រោះគ្មានអ្នកណាផ្ញើរូបមកឲ្យនាយមើលទេ ថេយ៉ុងចេញមកដើរហួសគ្នាជាមួយជុងគុក ដោយម្នាក់ៗមិនបានចាប់អារម្មណ៍។
" ជុងគុកឃើញក្មួយចេញឬនៅ?មិញនេះកូនថេយ៍ខលមកបងថាគេចេញខាងក្រៅហើយ " អ្នកស្រីផារីយូ
" ពេលគេមកបងមិនព្រមផ្ញើរូបក្មួយឲ្យខ្ញុំមើលទេ "
" ក្មួយឯងពាក់អាវពណ៌លឿនស្រាលខោពណ៌ផ្កាឈូក ឃើញឬនៅ? " ឮគាត់ប្រាប់ហើយនាយក៏ងាករកមើលក៏ឃើញគេមានកំពុងតែឈរនៅពីក្រោយនាយបែរមើលទៅមុខដោយពួកគេឈរបែរខ្នងគ្នា នាយដើរទៅរកនាយតូចយឺតៗសម្លឹងមើលខ្នងក្មួយប្រុស បណ្ដូលចិត្តក្រោយពីបែកគ្នា10ឆ្នាំជាង។
" ថេយ៍! " ឮឈ្មោះខ្លួនឯងថេយ៉ុងបែរមក
" ពូតូច? "
" នឹកថេយ៍ណាស់ " ដោយស្គាល់គ្នានាយក៏ចូលទៅឱបក្មួយយ៉ាងក្ដីនឹករលឹកបំផុត
" ហេតុអីមិនទៅលេងថេយ៍ផង " ថេយ៉ុងនិយាយទាំងមុខកំសក់
" អីយ៉ាពូសុំទោស មោទៅផ្ទះលោកតាលោកយាយថេយ៍កំពុងតែចាំ " មិនតបនាយទាញវ៉ាលីអូសដៃក្មួយចេញទៅរកឡាននឹងអាលបានទៅ ភូមិគ្រឹះ។
•ក្នុងឡាន
" ពូតូចអត់ធ្វើការអីតេហ៎? "
" ក្មួយមកទាំងមូល ឲ្យពូទៅធ្វើការ? "
" ក្រែងការងារពូតូចសំខាន់ជាងថេយ៍ "
" អន់ចិត្តរឿងពូមិនទៅ? "
" អន់ចិត្តខ្លាំងណាស់ " ថាហើយងាកមុខទៅម្ខាងបាត់ ចាំមើលគេនឹងងរ

YOU ARE READING
????????????????(???)
Romance??????????????????????????????????????????? ????????? ?????? ????? ????????????????????????????????????????????????