•មួយខែក្រោយមក
មួយខែកន្លងផុតទៅពិតជាលឿន សម្រាប់របស់ធម្មតាគ្មាន សង្សារគ្មានប្ដីដូចពេលហើយក៏គ្មានកូនផងដែរ តែចំពោះប្ដីប្រពន្ធទើបតែទទួលបានកូនថ្មីៗឯណេះវិញ ក៏មិនធម្មតាដែរ យប់មើលកូនមិនបានគេងទាំងពីរនាក់ Lucky star ក្មេងតូចយំរហូតមិនឲ្យប៉ាម៉ាក់បានគេង ដូចពេលនេះចឹងក៏កំពុងតែយំដូចគ្នាដែរ ទោះម៉ោង12ក៏នាងតូច Lucky star មិនខ្វល់អ្វីសំខាន់យប់នេះកូរប៉ាម៉ាក់នាងទៀត។
" ហ៊ឹម...អូនគេងទៅចាំបងទៅមើលកូន " ឃើញប្រពន្ធភ្ញាក់និងក្រោកតែនាយក៏ចាប់ឲ្យ ប្រពន្ធគេងបន្តទុកឲ្យគេទៅមើលកូន
" មោៗមកប៉ាមកកូន អើ~~~កូនអើយគេងទៅៗណាចាំប៉ាបំពេរកូនណា " នាយលើកកូនស្រីពីក្នុងគ្រែងតូចកូនស្រីពរនាងតូចច្រៀងក្រហឹមបំពេរដើរចុះដើរលេងទាញទឹកដោះគោឲ្យកូនមឹម តែមើល Lucky star ទៅដៃគេដូចជាមិនចង់ទទួលផឹកសោះ គិតតែពីស្រែកយំត្រហឹងពេញបន្ទប់ ថេយ៉ុងដោយឮកូនយំខ្លាំងពេកក៏ក្រោកមកទាំងបិទភ្នែកហៅប្ដីឲ្យកូនមកគេង ចាំមើលគេធ្វើឲ្យកូននឹងនៅយំទៀតឬអត់ យំគ្មានគិតម៉ែឪដេកទេកូននេះខូចខ្លាំងណាស់
" មកឲ្យអូនមក " នាយដាក់កូនលើដៃទើបនាយតូចទាយអាវគេងយប់ឡើងទៅលើឱបទ្រូងឲ្យទើបលើកកូនឲ្យខ្ពស់ បំណងចង់ឲ្យកូនមឹមដោះ វាជារឿងចម្លែកមែន Lucky star បានមឹមដោះម្ដាយភ្លាមក៏សំងំស្ងៀមឈប់យំឯមាតឮគិតតែពី បឺតជញ្ជក់ដោះម្ដាយ(មិនដឹងថាបឺតហើយចេញទឹកដោះឬក៏អត់ទេកូនឆីផ្កាយ🥲)
" កូនឈប់យំហើយអូន កូននេះកូរចង់មឹមដោះម្ដាយសោះ " នាយឡើងទៅលើពូកនិយាយឡើងតិចៗ សម្លឹងមើលទៅកូនស្រីកំពុងសកម្មខ្លាំងលើដោះថេយ៉ុង បានបឺតបាត់ឈឹងតែម្ដងកូនហ្នឹង
" បងគេងមុនទៅ អូនដាក់ឲ្យកូនមឹម " ឮប្រពន្ធប្រាប់ហើយនាយក៏ប្រាសខ្លួនគេងចំណែកនាយតូចក៏ដូចគ្នា គេបានដាក់ខ្លួនឯង ផ្អៀងខ្លួនទៅម្ដងដោយ Lucky star នៅកណ្តាលកំពុងតែមឹមដោះបិទភ្នែកគេង ថេយ៉ុងបិទភ្នែកទះតូចតិចៗសំងំតែឲ្យកូនគេងឆាប់គេនឹងអាលគេគេងដូចគ្នា។
•ព្រឹកឡើង
" អូន....កូនជុះអាចម៍ដាក់កន្សែងហើយ " ជុងគុកស្រែកហៅនាយតូចពីខាងក្រៅពេលនាយតូចចូលបន្ទប់ទឹក ពេលក្រោកមកលេងជាមួយកូនក៏ឃើញកូនជុះដាក់កន្សែងទៅហើយទើបខំប្រឹងស្រែកជំទាលទៅអ្នកខាងក្នុង ថេយ៉ុងចេញពីបន្ទប់ទឹកទាំងមានច្រាស់ដុសធ្មេញនៅក្នុងមាត់ មិញនេះគេចូលងទឹកទឹកងូតហើយក៏ដុសធ្មេញតែឮប្ដីស្រែកទើបខំដើរមកមើល។

YOU ARE READING
????????????????(???)
Romance??????????????????????????????????????????? ????????? ?????? ????? ????????????????????????????????????????????????