លុះរសៀលឡើងអ្នកធ្វើការស្រីប្រុសនាំគ្នាចេញទៅផ្ទះបណ្ដើរៗ ចំណែកនាយក្រាស់នៅតែឱបមុខចុះមើលឯកសារមិនព្រមទៅផ្ទះជាដល់ម៉ោងក៏ដោយ។
" ចៅហ្វាយនៅមិនទាន់ទៅទៀត? " នាយដើរចូលមកក៏ឃើញនាយក្រាស់នៅអង្គុយធ្វើការអ្នកគ្រប់គ្នាចេញទៅអស់ហើយ
" យើងបង្ហើយបន្តិចសិន ឯងនៅមិនទាន់ទៅផ្ទះវិញទៀតហ៎? " នាយងើបមុខឡើងសួរទៅស៊ូប៊ូន
" ខ្ញុំនៅចាំចៅហ្វាយចុះទៅជាមួយគ្នា " ថាហើយនាយក៏ចីលទៅអង្គុយនឹងសាឡុងរោងចាំនាយធ្វើរួច ជុងគុកនាយក៏មិនមាត់មិនកខំប្រឹងធ្វើការឲ្យឆាប់រួច ក្រោយពីធ្វើហើយពួកគេក៏នាំចេញទៅផ្ទះរាងៗខ្លួន
" តើក្មេងៗចេញពីសាលាឬនៅ? " ជុងគុកអង្គុយនៅបាំងខាងក្រោយចោតសួរទៅអ្នកបើកឡាន ចឹងដឹងថាក្មួយៗនាយចេញពីឬកក៏នៅ" នៅទេទាន "
" បត់ទៅសាលាទៅ "
" បាទ! " តបហើយអ្នកបើកក៏បត់ឡានទៅដាលារៀន ងាកមកមើលក្មេងៗឯណេះវិញក៏កំពុងតែរៀបចំខ្លួនលាអ្នកគ្រូចេញពីរៀនដូចគ្នា នៅតាមផ្លូវចុះមកពីថ្នាក់ ថេយ៉ុងនិយាយជាមួយមិត្តទេបណ្ដើរសើចបណ្ដើរហាក់ដូច សប្បាយចិត្តណាស់ យ៉ូជីដែលដើរពីក្រោយនោះអត់មិនបានក៏ដើរចូលទៅបុកបំបែកពួកគេទាំងពីរ ដោយទប់ជំហរខ្លួនឯងមិនបាននាយតូចក៏ដួលព្រូសទៅនឹងដី
" យើងគ្មានដើរបុកឯងទេថេយ៍ យើងសុំទោសណា... " នាយធ្វើជាសុំទោសដៃលើកខ្ទប់មាត់ខ្លួនឯង ភ្ញាក់ផ្អើលតែមិនព្រមចូលទៅជួយលើកអ្នកដែលដើរបុក នៅឈរមើលនិយាយពាក្យសុំទោសទៅវិញ
" ឯងចង់រករឿងថេយ៍មែនទេ ផ្លូវប៉ុនផ្លូវដើរមកបុកគេទាំងរស់អញ្ចឹង " ភីអិលដើរមកឈរសំមុខនាយនិយាយដាក់ទៅផាំងៗមិនទុកមុខឲ្យនាង ដូចគេនិយាយចឹងផ្លូវធំណាស់ ម៉េចមិនដើរវាងទៅ ដើរក្រោយគេប្រាកដជាឃើញអ្នកដើរមុខហើយ បំណងនាងចង់ដើរបុកច្រើនជាង
" យើងមិនអីទេ កុំទៅរករឿងយ៉ូជីអី ប្រហែលជានាងដើរលឿនពេកក៏ថាបាន យ៉ូជីអាចគ្មានបំណងដើរបុកយើងក៏ថាបានដែរ " ថេយ៉ុងប្រឹងក្រោយដោយមានចំនួយពីភីអិល

YOU ARE READING
????????????????(???)
Romance??????????????????????????????????????????? ????????? ?????? ????? ????????????????????????????????????????????????