抖阴社区

???22: ?????????????????

2.6K 120 2
                                    

     " ពូតូចមកលេងជាមួយថេយ៍មក " នាយតូចលើកដៃស្រែកហៅនាយក្រាស់ឲ្យគេទៅលេងជាមួយ មិនគិតច្រើននាយក៏ក្រោកនិយាយផ្ដាំជីមីនហើយដើរទៅលេងជាមួយក្មេងៗ។

     មួយសន្ទុះក្រោយយ៉ុងហ្គីបានមកវិញជាមួយគ្រឿងសមុទ្រជាច្រើននាយរៀបចំដាក់ចាំពួកគេមកពីលេងទឹកវិញ។

     " បានហើយក្មេងៗទៅវិញអីសិន ចាំមកលេងទៀត មោថេយ៍ទៅ " ប្រាប់ក្មេងៗហើយនាយដើរទៅចាប់ដៃនាយតូចឡើងទៅមុន ទោះគេមិនចង់ក៏ត្រូវតែទៅដើរ។

     ម្នាក់ៗនាំគ្នាអង្គុយជុំគ្នា ចាប់ញ៉ាំរាងៗ ខុសអីតែពូក្មួយមួយគូនោះមកនាំគ្នាចាប់បេះសំបក បញ្ចុកគ្នា ធ្វើឲ្យអ្នកអត់គូលើសជាតិស្ករភ្នែកប្រឹងបើកធំៗសម្លុក។

     " ពូជុង!គេក៏មានដៃដែរឲ្យគេបកខ្លួនឯងទៅ " ឃើញទើសភ្នែកពេក យ៉ូជីក៏បន្លឺសំឡេងឡើង និយាយមែន ធ្វើដូចគាត់នឹងមានតែក្មួយម្នាក់ចឹង បើបេះឲ្យគ្រប់គ្នាទៅយ៉ាងម៉េច បេះឲ្យតែគេម្នាក់( ចែនឹងច្រណែនទេ><)
    
     " កុំប្រណែនថេយ៍អីចាំបងបកឲ្យឯង ញ៉ាំទៅ! " កាងមូបក បង្កង់រួចញាត់ចូលមាតឮយ៉ូជី កុំពូកែច្រណែនពេក ទៅមើល អស់មួយថ្ងៃដាច់ខ្យល់មែន

     " ប...បងឯង.... " យ៉ូជីងាកមកសម្លុកបងខឹងចិត្តណាស់ មានបងមួយអត់មានគិតជួយនិយាយគ្នាទេមកឌឺថែម

     " ចាំពូបកឲ្យ " និយាយហើយជុងគុកនាយបានបកឲ្យដាក់ក្នុងចាននាង សិមបកឲ្យនាយតូចវិញ តែកុំមើលភីអិលនិងចាងមីនឱនក្បាលចុះគិតតែពីញ៉ាំមិនខ្វល់អស់លោកណាទេ។

     លោះល្ងាចបន្តិចពួកគេទាំងអស់គ្នាក៏ឡើងមកបន្ទប់វិញ ម្នាក់ៗចូលបន្ទប់រាងៗខ្លួនងូតទឹកសម្អាតខ្លួន ស្លៀកពាក់តែងខ្លួនចុះទៅដើរលេងនៅយប់នេះបន្ត។

      ក្រោយពីដើរលេងឆ្អែតអស់ចិត្តអស់ចង់ ម្នាក់ៗមកវិញចូលក្នុងបន្ទប់ដាក់ខ្លួនគេងលើពូកលង់លក់បាត់អស់គ្រប់គ្នា។ តែក្រឡេកមកមើលពូក្មួយនេះវិញបែរជានាំគ្នាដើរតាមឆ្នេរសមុទ្រកាន់ដៃគ្នាដើរលើវាលខ្សាច់សម្លឹងមើលព្រះចន្ទ បង្ហាញកាយនៅវេហាសែនល្អគយគន់របស់ហ្វូងមនុស្សកំពុងដើរមើល។

????????????????(???)Where stories live. Discover now