ជុងគុកពេលធ្វើការងារចប់នាយក៏ប្រញាប់ត្រឡប់ទៅផ្ទះវិញចង់សួរចង់ដឹងថាក្មួយនាយយ៉ាងម៉េចរៀនស្រួលឬអត់ មកដល់នាយក៏ចុះទៅលើឡានបោះជំហានវែងៗពំនាំកាយមាំមួនចូលក្នុងផ្ទះមកដល់ក៏ឃើញក្មួយប្រុសស្រីនៅអង្គុយធ្វើមេរៀននៅសាឡុង ដោយនាយតូចគេអង្គុយជិតកាងមូយ៉ូជីនាងអង្គុយែម្នាក់ឯង ដឹងស្រាប់ហើយបើថេយ៉ុងយ៉ូជីនៅជិតគ្នាយ៉ាងម៉េច បើមិនសម្លឹងសម្លុកជ្រុះភ្នែកដាក់គ្នាទេ។
" ពូតូច ហិហិ " នាយតូចងាកទៅឃើញគេទំលាក់ប៊ិសចុះរត់សំដៅទៅរកពូតូច ត្រដាងដៃឱបរាងកាយមាំណែនសុទ្ធតែសាច់ដុំ
" ថ្ងៃចូលរៀនដំបូងយ៉ាងម៉េចដែរ? " ពូក្មួយគេដើរបណ្ដើរសួរគ្នាបណ្ដើរដើរមកអង្គុយដោយនាយសង្ហារអង្អែលក្បាលក្មួយលេង ដោយក្ដីស្រឡាញ់ តែកុំមើលភ្នែកពិឃាតកំពុងសម្លុកនាយតូចថ្លៃខាំថ្គាម គ្រឺតៗ
" រៀនពិបាកបន្តិចពូតូច ដោយសារថេយ៍មិនសូវចេះសរសេរអក្សរនិងនិយាយ ចេះមកប៉ៃឡាំៗ ហិហិ " នាយតូចនិយាយជាភាសាបារាំងដាក់អ្នកជាពូ ដោយសារពាក្យខ្លះគេនៅមិនទាន់ចេះនិយាយ តែពាក្យខ្លះក៏និយាយបាន ជួនកាយនិយាយកូរ៉េលាយបារាំង ណាមួយជុងគុកនាយក៏និយាយដែរ អត់តែពីរនាក់បងប្អូននៅអង្គុយទេដែលមិនចេះ ស្ដាប់ចេះនិយាយចេះតែអង់គ្លេស
" ចាំពូជួយបង្រៀន "
" មែនហ៎? "
" អឹម.." នាយងក់ក្បាលហើយទាំងញញឹមនាយតូចក៏ហក់ថើបថ្ពាល់អ្នកជាពូមួយខ្សឺតយ៉ាងលឿនស្លេវ
" ឯង!ឯងម៉េចក៏ថើបពូជុងយើង? " យ៉ូជីកំពុងតែធ្វើលំហាត់ស្រាប់តែចង្អុលមយខនាយតូចចំៗ ក្រោយពីឃើញគេហក់ថើបថ្ពាល់ពូគេ
" ពូតូច....យ៉ូជីអត់ឲ្យថេយ៍ថើបទេ .. " ថេយ៉ិងពេបមាត់ចូលតួរធ្វើមុខកំសត់មានទឹកភ្នែកស្រក់ចុះមកមួយៗធ្វើដូចមែនទែន" មិនអីទេថេយ៍អាចថើបពូបាន "
" ពូជុង!!! ម៉េចក៏ឲ្យគេថើបពូចុះពេលខ្ញុំសុំថើបពូម៉េចក៏មិនឲ្យខ្ញុំថើបដូចគេផង? " យ៉ូជីនិយាយទាំងអន់ចិត្តលាយខឹង គេថើបបាន ហេតុអីនាងថើបមិនបាន

YOU ARE READING
????????????????(???)
Romance??????????????????????????????????????????? ????????? ?????? ????? ????????????????????????????????????????????????