•ប្រលានយន្តហោះ
ប្រលានដ៏ធំមនុស្សម្នានាំគ្នាចេញចូល កាយធំមាឌមាំដៃពរក្មួយដៃម្ខាងកាន់កាបូបដោយមានបងស្រីបងថ្លៃដើរតាមពីក្រោយដោយ ក្មេងតូចនីលើដៃមាំយំសស្រាក់សស្រាំមិនព្រមឈប់បន្តិចទៀតគេជិតបែកគ្នាជាមួយពូតូចគេហើយ ជុងគុកដាក់ក្មួយចុះពីលើដៃ បន្ទន់ជង្គង់ចុះទំលាក់កាបូបក្រសោបមុខថេយ៉ុងរួចជូតទឹកភ្នែកឲ្យគេយ៉ាងស្អាត។
" យើងគង់តែជួបគ្នាវិញទេ កុំយំអី ប្រយ័ត្នអត់ស្អាតទៅ " នាយនិយាយបណ្ដើរជូនទឹកភ្នែកបណ្ដើរ
" ហ្កឹកហុឺ ពូតូចកុំទៅអីណា.. "
" មានជួបមានបែក ថ្ងៃនេះយើងបែកគ្នា ថ្ងៃក្រោយទៅយើងក៏បានជួបគ្នាវិញ ឈប់យំទៅក្មេងល្អរបស់ពូតូច "
" ហឹកហឹក អូនអត់ចង់ឲ្យពូតូចទៅទេ " ថេយ៉ុងចូលមកឱបទ្រហូរយំខ្លាំងៗ
" ពូដល់ពេលឡើងយន្តហោះហើយ ក្មេងឆ្លាតរបស់ពូកុំយំអី យើងមិនមែនបែករហូតឯណា ឈប់យំទៅ សឺត! " និយាយហើយនាយក៏ថើបថ្ពាល់ក្មេងមួយខ្សឺត មើលក្មួយគេទៅយំមិនបាត់សោះលួងយ៉ាងណាក៏មិនព្រមបាត់ នាយក្រោកលើកកាបូបឡើងដើរទៅមុខ ដោយភ្នែកភ្នែកមើលក្មួយរហូតរហូត លោកខែនដូចូលទៅចាប់ដៃកូន នាយលើកដៃឡើងបាយៗទៅពួកគេទាំងបី ក្មេងតូចគិតតែពីយំភ្នែកហើមអស់ទៅហើយ គេក្រវាស់ដៃឪពុកចេញរត់ទៅរកនាយ រត់បានពាក់កណ្ដាលក៏ដួល ព្រូស! ជង្គង់ក៏ក្រហមចេញឈាមគេយំស្រែកក្រដាងដៃហៅអ្នកជាពូឲ្យមកជួយលើក តែពូតូចគេពុំបានដើរមកជួយលើកគេនោះទេ នាយនៅឈរមើលគេទាំងពិបាកចិត្ត
" ថេយ៍ត្រូវរៀនដោយខ្លួនឯង ពេលគ្មានអ្នកនៅក្បែរថេយ៍ ត្រូវរឹងមាំក្រោកឈរដើរ " ឮសម្ដីអ្នកជាពូនិយាយ ថេយ៉ុងតូចកំពុងតែទឹកភ្នែករហាមនោះក៏ប្រឹងទប់ដៃក្រោកឡើងទាំងឈឺជើង គេក្រោកឡើងដើរទៅរកពូម្ដងទៀតដោយមានគាត់ក្រដាងដៃចាំជាស្រេច រត់មកដល់ពូក្មួយគេទាំងពីក៏ឱបគ្នាម្ដងទៀត។
" ត្រូវរឹងមាំណាថេយ៍ ហើយក៏កុំរពិសក្បាលខូចដូចមុនទៀត "
" ហឹកហុឹក " ក្មេងតូចនិយាយពុំបានគិតតែពីយំអណ្ដឺតអណ្ដក់

YOU ARE READING
????????????????(???)
Romance??????????????????????????????????????????? ????????? ?????? ????? ????????????????????????????????????????????????