នាងសម្លឹងមើលថេយ៉ុងមិនដាក់ភ្នែកដៃក្ដាប់ជាបើនឹកខឹងនាយតូចដែលមកដណ្ដើមពូជុងរបស់នាងទៅ នាងនៅឈរមើលបានបន្តិចអ្នកជាបងក៏ដើរមកឈរពីក្រោយនាង ទើបសួរ។
" ឯងមើលអី! " កាងមូឱបជិតមុខសួរទៅប្អូនស្រីឃើញលោបៗនៅក្បែរជញ្ចាំងឱបងើបៗ
" បងឯងកុំមកចេះ រឿងខ្ញុំ! " នាងតូចយ៉ូជីងាកមកសម្លុកបងប្រុសដោយត្រូវគាត់សួរ នេះហើយចរិតបងប្អូនគេនៅក្បែរគ្នាមិមសូវជាត្រូវគ្នាប៉ុននោះទេ ពិសេសនាមអ្នកជាប្អូនតែម្ដងញ៉េញសាហាវ
" បងគ្រាន់តែសួរឯង យ៉ាងម៉េចច្រណែនគេមែនទេ? " ចាក់ចំចំណុចយ៉ូជីស្ងាត់មាត់ឈឹងតបអ្នកជាបងមិនបាន អាចថាកាងមូនាយនិយាយត្រូវ
" ខ្ញុំទៅលើហើយ " មិនឆ្លើយសំនួរបងប្រុស ថាចប់នាងដើរទៅលើធ្វើប្រងើយ មនុស្សគេចាក់ចំពេកដែលឆ្លើយចេញហី
" នាងប្អូននេះ! " នាយនៅរអ៊ូថាឲ្យប្អូនបន្តិច ហើយងាកមើលពូក្មួយពីរនាក់នោះកំពុងតែ សប្បាយនិយាយគ្នាលេង។
ព្រឹកថ្ងៃបន្ទប់នាយតូចត្រូវក្រោកឡើងតាំងពីព្រឹកប្រលឹមរៀបចំកន្លែងគេងខ្លួនឯងរៀបរយចូលងូតទឹកតែងខ្លួននឹងអាលបានចុះទៅក្រោមទៅដើរលេងជាមួយលោកពូតូច មួយសន្ទុះក្រោយមកថេយ៉ុងចុះមកពីខាងលើដោយមានជុងគុកនៅឈរចាំគេជាស្រេច ឯបងប្អូនទាំងពីរក៏ចុះមកជាមួយផងដែរ ចុះមកដល់យ៉ូជីដើរទៅឱបដៃអ្នកជាពូបានមុននាយតូចថេយ៍។
" ពូជុងថ្ងៃជូនយ៉ូជីទៅរៀនណា.. " នាងតូចយ៉ូជីធ្វើមុខសមអង្វេរពូអង្រួនដៃនាយតិចៗ អត់មិនបាននាយតូចថេយ៉ុងក៏ចូលទៅឱបដៃជុងគុកម្ខាងទៀតដែររួចងាកសម្លឹងមុខយ៉ូជីជាមួយកែវភ្នែកពណ៌ប្រាក់របស់គេ កែវភ្នែកកាចៗ បញ្ជាក់ពីម្ចាស់។
" ថ្ងៃនេះពូតូចត្រូវជូនថេយ៍ដើរលេង " មិនចាញ់យ៉ូជី ប៉ុន្មានទេនាយតូចធ្វើញិចញាក់គួរឲ្យស្រឡាញ់ដាក់នាយក្រាស់ អីយ៉ា...នាងអាចធ្វើបាន ហេតុអីគេមិនអាចធ្វើបាន គេធ្វើឲ្យលើសនឹងទៀតផង
" ពូជុងជូនយ៉ូជីណា "
" ពូតូចជូនថេយ៍ទៅដើរលេងណា " ម្នាក់ៗដណ្ដើមគ្នាជូនទៅរាងៗខ្លួន

YOU ARE READING
????????????????(???)
Romance??????????????????????????????????????????? ????????? ?????? ????? ????????????????????????????????????????????????