ពេលវេលាមានក្ដីសុខពិតជាដើរលឿនខ្លាំងណាស់ ភ្លេចៗខ្លួនក៏កន្លងហួសទៅជាច្រើនថ្ងៃ តែបើពេលវេលាពិបាកចិត្តហាក់ពុំដើរលឿនដូចពេលមានក្ដីសុខឡើយ។
ថ្ងៃបន្ទាប់ប៉ាម៉ាក់និងប្អូនស្រីប៉ានាយតូចត្រូវក្រោកពីព្រឹករៀបចំ សម្លៀកបំពាក់ឡើងយន្តហោះជិះទៅ ប្រទេសកូរ៉េដើម្បីអបអរកូនប្រុសគម្រប់ខួបអាយុ18ឆ្នាំពេញនៅផ្ទះម៉ាក់របស់ម្ដាយថេយ៉ុងពេលនេះនៅខាងកូរ៉េក៏កំពុង មមាញឹកញាប់ដៃញាប់ជើងរៀបចំតុបតែងក្នុងបរិវេណក្នុងផ្ទះផងដែរ ព្រោះតែល្ងាចនេះចាប់ផ្តើមកម្មវិធីហើយ។
គ្រួសារលោកខែនដូបានចេញដំណើរឡើង យន្តហោះជិតអស់ជាច្រើនម៉ោងទំរាំតែមកដល់ទឹកដៃកូរ៉េ ច្រើនឆ្នាំហើយដែលគាត់និងប្រពន្ធកាន់មកទៅនេះ។ បន្ទាប់ពីចេញពីប្រលានឡានគ្រួសារចនបានមកទទួលពួកគាត់នាំទៅផ្ទះ ជិះបានយូរបន្តិចក៏មកដល់អ្នកបើកបានបត់ចូលទៅខាងក្នុងដោយមានកូនប្រុសនិង ម៉ាក់ប៉ាគាត់កំពុងតែឈរចាំជាស្រេច ឡានធំបន្ថយល្បឿងបន្តិចម្ដងៗរហូតឈប់ងក់នៅពីមុខកាំជណ្ដើរ។ គ្រាន់តែឃើញពួកគាត់ចុះមកភ្លាម នាយតូចថេយ៉ុងស្ទុះរត់ទៅឱបម្ដាយមុនគេមុនឯងដោយក្ដីនឹករលឹកជាខ្លាំង។
" អ្នកម៉ាក់! "
" អីយ៉ាង~~~ម៉ាក់នឹកកូនណាស់ " អ្នកស្រីផារីយូដកដៃដែលចាប់ដៃនាងតូចត្រូវជាកូនពៅចេញលូកមកឱបកូន បណ្ដូលចិត្តម្ដង ចង់ប្រាប់ថាគាត់នឹកគេណាស់កាន់នឹកយូរហើយ។
" ថេយ៍ក៏នឹកអ្នកម៉ាក់ដែរ "
" ឥឡូវកូនដូចជាធំជាងមុនឆ្ងាយណាស់ ប្រហែលជាលោកយាយលោកតាកូន ចិញ្ចឹមបានល្អហើយ "
" ហិហិ ប្រាកដជាចឹងហើយ គាត់មើលថែកូនបានល្អណាស់ជាពិសេសលោកពូតូច គាត់តាមចិត្តកូនរហូតថេយ៍ចង់ទៅណាក៏គាត់នាំថេយ៍ទៅដែរ " នាយតូចឱបមុខស្ញេញតបទៅម្ដាយដោយទឹកមុខខ្ជីខ្ជូតគួរឲ្យចង់ចាប់ថ្ពាល់លេង ទឹកមុខវិញញញឹមស្រស់ក្រោយពីនិយាយដល់ពូរបស់គេ។
" នៅនិយាយតែជាមួយម៉ាក់កូន ប្រហែលជាមិនឃើញយើងទេមែនទេថេស៊ូង? " លោកខែនដូងាកទៅនិយាយជាមួយកូនស្រីពៅដោយ បង្ហាញទឹកមុខអាក់អន់ស្រពន់ចិត្តដោយពីកូនប្រុសហាក់មិនខ្វល់ខ្វាយជាមួយគាត់និងប្អូនស្រីដែរឈរជិតនោះ ឮដូច្នោះនាយតូចក៏ងាកទៅប្រលែងពីការឱបទៅឱបគាត់ម្ដង។

YOU ARE READING
????????????????(???)
Romance??????????????????????????????????????????? ????????? ?????? ????? ????????????????????????????????????????????????