抖阴社区

???6: ???????????????????????????

3.5K 205 24
                                    

    ព្រឹកសព្វមួយដងអ្នកស្រីផារីយូម្ដាយថេយ៉ុងក្រោកពីព្រឹកក្រោករៀបចំខោអាវទុកឲ្យកូនស្លៀកពាក់ទៅរៀន ក្មេងតូចត្រូវម្ដាយចាប់ឲ្យក្រោកងូតទឹកសម្អាតខ្លួនយ៉ាងមួយស្អាតរួចស្លៀកពាក់ឲ្យគេ ថេយ៉ុងនៅស្ងៀមមិនមាត់មិន.កអង្គុយឲ្យម្ដាយភ្លុំសក់ឲ្យខុសប្លែកពេលមុនៗធ្លាប់តែរាល់ដងរត់ដេញចាប់ តែឥឡូវបែរជានៅស្ងៀមៗឲ្យធ្វើ ក្រោយពីរៀបចំតុបតែងខ្លួនរួច គាត់ក៏នាំគេមកសាលា មកដល់មុខសាលាថេយ៉ុងតូចត្រូវថើបនិយាយលា តែថ្ងៃនេះអស់សោះចុះដើរចូលសាលាធ្វើមិនដឹង ដើរធ្មឹងៗគ្មានវិញ្ញាណ ចូលមកដល់ក៏ដើរចូលក្នុងតុប្រចាំរួចដាក់ក្បាលដេកកាយវិកាដូចមនុស្សធំកំពុងតែបាកើបង់ស្នេហាជាលើកដំបូង បន្តិចក្រោយក្មេងដែលចូលចិត្តរញ៉េរញ៉ៃថេយ៉ុងក៏ដើរចូលមករកគេសិមនិយាយ។

     " អូនថេយ៍កើតអីមែនទេ? " ក្មេងតូចបន្លឺឡើងសម្លឹងមើលទៅកាយម្ចាស់វាកំពុងតែគេងដោយមិនខ្វល់ជាមួយគេសូម្បីតែបន្តិចនោះ ទោះជាឮក្ដីក៏ថេយ៉ុងមុនព្រមនិយាយរកឬមើលមុខ

     " បងឮថាពូតូចអូនថេយ៍ទៅវីញ អូនថេយ៍កុំពិបាកចិត្តអីអូនថេយ៍មានបងដែរណា " មិនថាតែមាត់ក្មេងតូចដើរចូលទៅឱបគេពីក្រោយ ភ្លាមនោះថេយ៉ុងបែរលើកជើងរន្ទះធាក់គេមួយជើងឲ្យដាច់ផ្ងាទៅក្រោយ

     " យើងប្រាប់ឯងហើយថាកុំមក រញ៉េរញ៉ៃជាមួយយើង និយាយមិនស្តាប់នៅនិយាយពីពូតូចយើងទៀត ស្លាប់ទៅៗ " ថាចប់ថេយ៉ុងក៏ស្ទុះចូលទៅជិះពីលើវ៉ៃយកៗរហូតដល់គ្រូចូលមកចាប់បំបែកគ្នា អ្នកគ្រូគាត់សួរក្មេងៗ ហេតុអីក៏វ៉ៃគ្នា ថេយ៉ុងគេមិនព្រមនិយាយនៅអង្គុយស្ងៀមតែម្ដង ដោយមិនដឹងសួរគេយ៉ាងម៉េចទៀតបើគេមិនព្រមនិយាយគាត់ក៏បានខលទៅអាណាព្យាបាលឲ្យគាត់មកនិយាយ អ្នកស្រីផារីយាបានមកនឹងនិយាយប្រាប់គាត់គ្រប់រឿងថាកូនគាត់ ពិបាកចិត្តរឿងពូតូចគេទៅរៀនបន្ត គ្រូបន្ទប់ថ្នាក់ក៏បានឲ្យគេទៅផ្ទះវិញចាំគេ អារម្មណ៍ល្អមកវិញចាំឲ្យគេមករៀនវិញបើមិនចឹងទេអាចថានឹងវ៉ៃមិត្តរួមថ្នាក់ទៀតមិនខាត អ្នកស្រីផារីយូបាននាំកូនមកផ្ទះវិញ រួចសួរទៅកាន់កូនរឿងវ៉ៃមិត្តរួមថ្នាក់ ពីមុនមកគេមិនដែលបង្ករឿងវ៉ៃគ្នាពីមុនមកវិញ គេខំប្រឹងប្រែងរៀនណាស់។

????????????????(???)Where stories live. Discover now