抖阴社区

???27: ????????????

2K 102 4
                                    

ថេយ៉ុងបានចេញមកខាងក្រៅមុន ចេញមកក៏ឃើញស៊ូប៊ូននាយនៅឈរ។

" តើលោកកំពុងតែគិតអីឲ្យប្រាកដល់ពូតូចរបស់ខ្ញុំ? " នាយតូចឈរឱបដៃចោតសួរទៅនាយ អ្នកដែលឮសំណួរនោះងាកមកសម្លឹងមុខដោយឆ្ងល់ក្នុងចិត្ត។

" អ្នកប្រុសកំពុងតែនិយាយអី? "

" តើលោកគិតអីលើគាត់? "

" ខ្ញុំគ្មានទេ "

" តែកែវភ្នែកលោកបង្ហាញច្បាស់ណាស់ "

" បើអ្នកប្រុសដឹងហើយ សួរខ្ញុំធ្វើអី "

" ខ្ញុំប្រាប់លោកឲ្យហើយ ឆាប់លប់គំនិតស្រឡាញ់គាត់ទៅ "

" ហេតុអី? រឿងរបស់ខ្ញុំ! តែតាមខ្ញុំមើល អ្នកប្រុសដូចជាធ្វើលើសពូក្មួយប្រុសហើយមិនចឹង? " ស៊ូប៊ូនត្បកទៅនាយតូចចេញញញឹមចុងមាត់ហាក់ដូចមិនខ្លាចញញើតនិងភ្លើងកំពុងតែរៀបហ្នឹងឆេះ។ ទោះជាបានឮនាយនិយាយ ដូច្នេះក៏ដោយតែទឹកមុខនាយតូចហ្មឹងធឹងដដែល។

" ខ្ញុំប្រាប់លោកចោះ ពួកយើងលើសពីពូនិងក្មួយហើយ គាត់ស្រលាញ់ខ្ញុំមិនមែនលោក! "

" គិតថារឿងអ្នកប្រុសនិងគាត់អាចទៅមុខបាន? បើអ្នកដទៃដឹងនោះ? "

" ខ្ញុំមិនខ្វល់ថាអ្នកដទៃដឹងឬមិនដឹងនោះទេ ខ្ញុំប្រាប់លោកម្ដងទៀត បើនៅតែរឹងមានៈទៀតកុំថាខ្ញុំមិនបានប្រាប់ " ថេយ៉ុងចូលទៅជិតសម្លឹងដោយកែវភ្នែកកំណាច

" មនុស្សដូចអ្នកប្រុសអាចធ្វើអ្វីបាន? "

" ខ្ញុំអាចធ្វើបានច្រើនណាស់ បើចង់សុខឆាប់សុំលាឈប់ពីទីនេះចេញឲ្យឆ្ងាយកុំឲ្យខ្ញុំឃើញមុខ "

" ហឹស! ខ្ញុំក៏ចង់សាកដែរ តើអ្នកប្រុសអាចធ្វើអ្វីបានខ្លះ ឬបានតែសម្ដីទេ? រៀបឫកផង ប្រយ័ត្នគាត់ឃើញ ឃើញពីចរិតមនុស្សលាក់សន្ដានទៅ អូ..គាត់មកហើយ " នាយញញឹមបន្តិចប្រាប់ទៅនាយតូចឲ្យបានដឹង ជុងគុកនាយកំពុងតែចេញពីបន្ទប់មក។

" តោះទៅ "

" បាទចៅហ្វាយ! " ពួកគេទាំងពីនាំគ្នាចេញទៅ អ្នកបើកឡានបាននាំស៊ូប៊ូនទៅផ្ទះនាយសិន ទើបទៅផ្ទះតាមក្រោយ។

•មួយខែកន្លងផុតទៅ

ពេលវេលាពិតជាដើរលឿនណាស់បិទភ្នែក បើកភ្នែកផុតមួយខែទៀតទៅ បើក្រឡេកមកមើលទំនាក់ទំនងពូក្មួយគេនោះកាន់តែជ្រៅទៅៗ ថ្ងៃខ្លះដើរលេងតែពីរនាក់ដាច់យប់ក៏បាន ថ្ងៃខ្លះក៏មិនបានចូលផ្ទះក៏មាន ចំណែកអ្នកផ្ទះក៏មានការសង្ស័យខ្លះៗតែគ្មានអ្នកណាគ្មាននិយាយ។

????????????????(???)Where stories live. Discover now