抖阴社区

???29: ???????????

1.7K 84 6
                                    

កន្លងហួសច្រើនម៉ោងដោយគ្មានអ្នករំខាន ពួកគេក៏បានបញ្ចប់ទឹកអាកក្ដីសុខបំផុត។ យ៉ុងហ្គីស្លៀកពាក់ឲ្យនាយតូចពេលគេសន្លប់ ពេលចប់ការងាប់ហើយនាយក៏បានបីក្មួយទៅឡានចេញទៅផ្ទះវិញ។

" កូនជុ__! " លោកតាចនឃើញកូនដើរចូលរកថារកនឹងហៅទៅហើយតែក៏អាកវិញក្រោយឃើញចៅកំពុងតែគេងនៅក្នុងដៃកូនប្រុស។ ជុងគុកនាយបីថេយ៉ុងឡើងទៅបន្ទប់ឲ្យគេគេងហើយទើបនាយទៅបន្ទប់សម្អាតខ្លួនចុះមកក្រោមញ៉ាំបាយជុំគ្រួសារ។

" ឮថ្ងៃនេះឯងទៅណាត់ជួបដៃគូ យ៉ាងម៉េចដែរដំណើរការល្អទេ? " ពិសារអាហាររួចរាល់គាត់ក៏សួរទៅនាយក្រាស់ពីរឿងកាងារ គាត់ខានធ្វើការយូរក្រែលដែរហើយបើគិតទៅ។

" ដំណើរការល្អលោកប៉ា ដៃគូយល់ព្រមបោះទុន 500លានលើកំរោងនេះ "

" បើកំរោងបានជោគជ័យយើងចំណេញច្រើនណាស់ "

" បាទលោកប៉ា "

" សង្ឃឹមថាឯងអាចធ្វើបាន ដូចពីមុនៗ " គាត់ទះស្នាមនាយហើយក៏នាំ ប្រពន្ធគាត់ឡើងទៅសម្រាក។

•មួយអាទិត្យក្រោយមក

មួយអាទិត្យក្រោយមកនេះថេយ៉ុងគេមកក្រុមហ៊ុនរហូតនៅចាំមើលសកម្មភាពស៊ូប៊ូន យប់ៗឡើងក៏មិននៅផ្ទះឲ្យតែអ្នកផ្ទះគេងលក់អស់គេតែងតែលួចចេញទៅក្រោយមិនឲ្យអ្នកណាដឹង យប់នេះក៏ដូចសព្វមួយដងផងដែរ ម៉ោង12ទៅហើយអ្នកនៅក្នុងផ្ទះនាំគ្នាគេងស្ងាត់ភូមិស្ងាត់ស្រុក ថេយ៉ុងតែងខ្លួនចុះមកក្រោយដើរយឺតៗងាកមើលឆ្វេងស្ដាំដើរចេញមកខាងក្រៅ ហៅឡានតាក់ស៊ីឲ្យមកទទួល ដោយចេញទៅណាក៏មិនដឹង។ ឡានឈប់នៅផ្លូវស្ងាត់មួយកន្លែងថេយ៉ុងបានហុចលុយឲ្យកាត់សុីរួចក៏ចុះដើរទៅផ្លូវស្ងាត់ដោយដើរជិតដប់នាទីទើបដល់ផ្ទះតូចល្មមមួយនៅទីនោះមានផ្ទះច្រើនគួរសមតែផ្ទះមួយៗនៅឆ្ងាយពីគ្នាគួរសមដែរ។

" ទីនេះជាទីកន្លែងរបស់ឯងហើយ! " នាយតូចបន្លឺសំឡេងឡើងជាមួយទឹកមុខត្រជាក់ស្រេបដោយក្នុងកាបូបក្នុងបានដាក់ដោយរបស់គួរថ្នាំជាច្រើន។

" ស្អែកនេះជួបគ្នាណា ហាន់ ស៊ូប៊ូន! "

ព្រឹកថ្ងៃបន្ទប់កាយស្ដើងពត់ពែនខ្លួនដោយកាយវិការទន់ភ្លន់ដូចមនុស្សស្រី ត្របក់ភ្នែកចាប់ផ្ដើមបើកឡើងយឺតៗសម្លឹងមើលពីដាន ងាកបែរស្រាប់តែភ្ញាក់ទៅនឹងលោកពូមិនដឹងថាគាត់ចូលមកតាំងពីពេលណា។

????????????????(???)Where stories live. Discover now