ហូប៊ីដើរមកផ្ទះវិញជាមួយស្នាមញញឹមដោយដៃក្ដាប់កាត។
" ម៉ែបាទ~~~ " គ្រាន់តែឈានជើងចូលផ្ទះសំឡេងស្រួយស្រឹបរបសើនាយតូចហូប៊ីក៏ហោះហើរចូលត្រចៀនអ្នកជាម្ដាយកំពុងតែធ្វើបាយសម្លទុកញ៉ាំមុនកូនមកពីលក់ពេលថ្ងៃវិញ។
" ម៉ែ! " ដោយមិនឮម្ដាយឆ្លើយតបនាយតូចក៏ស្រែកម្ដងទៀត
" អើយ ....ម៉ែនៅទីនេះ " គាត់ឆ្លើយហើយនាយតូចស្ទុះរស់ចូលក្នុងផ្ទះបាយនោះ
" ថ្ងៃនឹងមកវិញលឿនម្លេះកូនប៊ី? " គាត់ងាកមកសួរទើបងាកទៅហាន់បន្លែរបស់គាត់វិញ
" ថ្ងៃនេះកូនលក់សម្លអស់ហើយ នេះម៉ែ! " នាយតូចញញឹមហុចកាតឲ្យគាត់មើល
" ឯងទៅលួចរបស់គេមកពីណាហូប៊ី? " គាត់សួរទាំងភ័យខ្លាច ខ្លាចម្ចាស់គេដឹង
" មានណាម៉ែ....មានគេទិញសម្លកូន តែគេគ្មានលុយទើបឲ្យកាតមក ស្អែកនេះគេមកវិញមកឲ្យលុយយើងហើយ "
" តែតាមកូនមើលគេតែងខ្លួនស្អាតណាស់ ប្រហែលជាកូនអ្នកមានហើយម៉ែអើយ ឯក្លិនវិញឡើងក្រអូប " នឹកដល់ក្លិនគេហើយនាយតូចស្រាប់តែញញឹមដូចមនុស្សឆ្គួតមនុស្សប្រុសស្អី អីក៏ខ្លួនក្រអូបយ៉ាងនេះ តែងាកមកហិតខ្លួនឯងវិញទៅឡើងស្អុយហួងតែម្ដងហើយ><
" បើចាំគេធ្វើប្ដីល្អទេមែន? " ស្រដីចប់សុីមួយ ក្រញរពីគាត់ឮសូ ផូស!
" អូយ!ម៉ែ....ម៉េចក៏មកខោកក្បាលកូនចឹង? ឈឺណាស់! " ហូប៊ីអង្អែលក្បាលពេបមាត់ធ្វើមុខជូរដាក់គាត់ គេទៅមានអីនិយាយខុសឯណា
" មើលខ្លួនឯងមើលថាឥឡូវមានស្អីខ្លះ? "
" មែនតើម៉ែ ទះក៏មានមុខកូនក៏ស្អាតឯរាងកាន់តែអេមហួស ផូស! " បានសុីមួយក្រញរទៀតពីគាត់
" អូម៉ែ~~~" មាតន់ពេបកាន់តែខ្លាំងភ្នែកក្រហមចង់យំទៅហើយ
" ឆាប់ក្រោកឡើងលោកកូន កុំស្រមៃទាំងថ្ងៃ គេមើលមិនឃើញកូនឯងទេ ចរិកគ្មានអីខុសពីក្មេង រៀនសូត្រក៏មិនបានចប់ ខង់មកទាកគេ ឆាប់ក្រោកមកកូនធ្វើការរកលុយ " បន្លឺសម្ដីចាប់គាត់ងាកទៅចាប់ អារម្មណ៍ធ្វើហាន់បន្លែវិញ គាត់ក្រវីក្បាលតិចៗហួសចិត្យនឹងកូនប្រុសមិនដឹងគិតដល់ណាទៅហើយទេ
YOU ARE READING
????????????????(???)
Romance??????????????????????????????????????????? ????????? ?????? ????? ????????????????????????????????????????????????
