抖阴社区

???43:???????????? ?????????????

2.8K 141 11
                                    

     តុក!តុក!

     " កូនថេយ៍បើកទ្វារ  " អ្នកស្រីសារីគោះទ្វារ តុកៗ ហៅកូនប្រុស ដោយក្នុងដៃគាត់មានថាសអាមហាមកជាមួយ ព្រោះតែគេមិនព្រមចុះទៅញ៉ាំខាងក្រោម អញ្ចឹងហើយមានតែគាត់លើមក។

     " កូនថេយ៍បើកទ្វារមកកូន " គាត់នៅតែបន្តគោះដដែលហៅផងគោះផង តែអ្នកខាងក្នុងដូចមិនឮសំឡេងគាត់ហៅសោះ

     " កូននេះចាក់គន្លឹះទៀតហើយ " គាត់ចាប់បើកទ្វារតែបើកមិនចេញទើបក៏នឹកកូនថាគេចាក់គន្លឹះទៀត ហេតុតែហៅគេមិនព្រមបើកឲ្យគេកាត់ចុះទៅក្រោមទៅយកកូនសោរពីបន្ទប់មកចាក់បើកទ្វារតែម្ដង

ក្រាក....

     ទ្វារបានបើកឡើងដោយដៃគាត់ ចូលមកដល់ក៏ងាករកមើលកូនទើបដើរចូលទៅមើលគ្រែគេង ភ្នែកទាំងគូសម្លឹងមើលទៅអ្នកកំពុងគេងលើគ្រែងពោលពេញទៅដោយឈាម គាត់សែនស្លុតចិត្តដែលដែលកាន់ថាសក៏ធ្លាក់ចុះដៃជ់ងកម្រើកសិងតែមិនបាន ឯមាត់ញ័រញាក់ទឹកភ្នែកហូរមិនដាច់

     " កូនថេយ៍!ហ្ហឹកហឹក កូនថេយ៍! ហេតុអីទៅជាបែបនេះ! " ម្ដាយស្ទុះរត់ចូលទៅលើកកូនបីត្រកងមិនខ្លាចនឹងប្រឡាក់ឈាម ទឹកនេត្រាហូរស្រោចទាំងរាងកាយកាលបើកូនស្ថិតក្នុងសភាពគួរឲ្យអាណិតអាសូរបបូរមាត់ស្លេកស្លាំងគេងស្ដូកស្ដឹងមិនកម្រើកហៅក៏លែងឮ។

     " ហេតុអីក៏កូនគិតខ្លីបែបនេះកូនថេយ៍...ហេតុអីសម្លាប់ខ្លួនឯង ម៉ាក់សុំទោសៗ ក្រោកមកកូនណាៗ ម៉ាក់ខុសហើយ ម៉ាក់មិនគួរហាមកូនឡើយ កូនចាំម៉ាក់ណា " គាត់ដាក់កូនចុះទាំងយំអណ្ដឺតអណ្ដកស្ទុះរត់ចុះទៅក្រោកទាំងសំល្លៀកបំពាក់មានឈាមនាយតូច ចុះមកដល់ក្រោកភ្លាមអ្នកស្រីសារីស្រែកហៅប្ដីខ្លាំងៗ ងាកមើលជុំវិញយំសស្រាក់ដៃជ់ងគាត់ញ័រអស់ហើយ។

      " បង~~~ហឹកហុឺ បង! "

     " មានរឿងអីអូន? ឈាម!អូនកើតអី ហេតុអីក៏មានឈាមសារី? " លោកខែនដូទើបតែដើរចូលមកឮសំឡេង ប្រពន្ធហៅទើបដើរមកឃើញ ប្រពន្ធខ្លួនសិតតែឈាម ក៏ប្រញាប់ប្រញាល់សួរនាំដោយអារម្មណ៍ភ័យរន្ធត់

     " បង!កូនយើងមានរឿងហើយ កូនអារដៃសម្លាប់ខ្លួន ហឹកហឹក កូនយើងឈាមច្រើនណាស់បង " គាត់យំស្រែកនិយាយប្រាប់ដៃទាំងលោតជើងខ្លាចកូនមានរឿងអី គ្រាន់តែភ្លាមមិនចាំយូរទេគាត់ងាកនឹងស្រែកប្រាប់កូនចៅនៅខាងក្រៅឲ្យយកឡានចេញនាំកូនទៅ មន្ទីរពេទ្យទើបស្ទុះដើរយ៉ាងញាប់ជើងចូលទៅបន្ទប់កូន ដូចអ្វីដែលប្រពន្ធគាត់និយាយមែន ចូលមកដល់ក៏ឃើញកូនសន្លប់មិនដឹងខ្លួននៅលើពូកទាំងមានឈាមគាត់ចូលទៅបីកូនរត់ចុះទៅក្រោម  រីឯអ្នកស្រីសារីក៏ទៅតាមដូចគ្នា នៅតាមផ្លូវទៅមន្ទីរពេទ្យ លោកខែនដូហែកអាវខ្លួនឯងយកទៅខ្ទប់នឹង.កដៃដែលហូរឈាមកុំឲ្យវាហូរចេញមកទៀត។

????????????????(???)Where stories live. Discover now