" គិតថាខ្លួនឯងអស្ចារ្យ ហឹស! " សម្លុកនាយតូចហើយងាកខ្វាច់ដើរខ្នើតចេញទៅបាត់ ទុកឲ្យភីអិលក្រវីក្បាលហួសចិត្តនឹងនាងប្រធានថ្នាក់ ចង់តែធាក់ឲ្យផ្កាប់មុខទេតើ។
" នៅផ្ទះនាងចឹងដែរមែនទេ? " នាងសួរចង់ដឹងនាយតូច
" អឹម! " ថេយ៉ុងងក់ក្បាលតិចៗ
" ពូតូច ហិហិ " ថេយ៉ុងញញឹមស្ញេញដើរទៅរកនាយក្រាស់ទាំងឈឺជើង ចូលមកជិតនាយ
" ថ្ងៃនេះពូតូចមកទទួលថេយ៍មែនទេ? "
" មែនហើយ "
" ភីអិលហា៎...យើងទៅមុនហើយ "
" អើៗ "
មួយពព្រិចភ្នែកសោះកន្លងផុតទៅមួយខែទៅហើយ បើមកដឹងពីទំទាក់ទំនងពូក្មួយពួកគេទាំងពីកាន់តែល្អជាងមុន ថ្ងៃខ្លះក៏គេងឱបគ្នាសិងតែរាល់ថ្ងៃចង់ក្លាយជាទំលាប់ទៅហើយ។
ងឺត.... សំឡេងឡានបន្លឺឡើងឲ្យត្រហឹងក្មួយប្រុសស្រីនាំគ្នាចុះពីលើឡានក្នុងដៃមានកាន់ក្រដាសសមួយសន្លឹកផងដែរ ថេយ៉ុងដើរចូលក្នយងផ្ទះជាមួយយ៉ូជីទាំងមានស្នាមញញឹម មកដល់ក៏ទំលាក់កាបូបស្ពាយចុះចូលទៅអង្គុយជិតអ្នកជាពូកំពុងតែក្រែបទឹកតែសម្លឹងមើលទៅគេដូចគ្នា
" ពូមើលទៅ ហិហិ " ជុងគុកទទួលយកមកមើល វាជាក្រាសពិន្ទុជាប់លេខប៉ុន្មាន នាយតូចដាក់គូទអង្គុយជិតហើយសើច
" អីយ៉ា....ក្មួយពូពូកែមែន រៀនបានមួយខែក៏ជាប់លេខមួយទៅហើយ " ងាកមកសរសើរពីនាយតូច គេពិតជាពូកែមែនអាចយកលេខមួយបាន
" ខ្ញុំក៏បានល្អដែរពូជុងមើលទៅ " អត់ច្រណែននឹងថេយ៉ុងបាននាងក៏ហុចឲ្យគាត់មើលដែរ
" ឡើងលេខ2វិញហើយ? " នាយងើបមុខឡើងសួរទៅក្មួយស្រី រាល់ខែលេខមួយៗ ឥឡូវលេខមួយធ្លាក់លើថេយ៍ៗវិញម្ដងហើយ
" ខ្ញុំនឹងខំរៀនយកលេខមួយឲ្យបាន ពូជុងចាំតែមើលទៅ " នាងនិយាយដោយទឹកមុខមាំ ចាប់ពីពេលនេះតទៅនាងនឹងយកលេខមួយមកវិញឲ្យបានឲ្យគាត់បានឃើញថានាងពូកែជាងក្មួយរបស់គាត់
" ពូតូចថ្ងៃនេះថេយ៍ជាប់លេខមួយ ពូតូចនាំថេយ៍ដើរលេងបានឬអត់ ថេយ៍ចង់ដើរលេង "

YOU ARE READING
????????????????(???)
Romance??????????????????????????????????????????? ????????? ?????? ????? ????????????????????????????????????????????????
???13: ????????????????
Start from the beginning