抖阴社区

???18: ?????????????????????

Start from the beginning
                                        

     " បងមិនចង់ដើរវិញទេ "

     " បងកុំបោះបង់ទៅមើល កុំដោយសារតែមនុស្សម្នាក់បងបោះបង់គ្រប់យ៉ាង សូម្បីតែជើងខ្លួនឯង " មុខនាយឡើងក្រហមពេលឃើញបងប្រុសយំ

     " សុំទោសបងប្រុស ខ្ញុំមិនគួរណានិយាយសម្ដីខ្លាំងដាក់បងនោះទេ ខ្ញុំមិនគួររំលឹកអាមនុស្សថោកទាបនោះទេ ខ្ញុំសុំទោស " នាយឱបទៅឱបនាយតូចពេលគេយំសស្រាក់ ដង្ហក់ខ្យល់ បងប្រុសនាយមិនគួរណាមកជួបមនុស្សថោបទាបដូចជានាយម្នាក់នោះឡើយ ខ្លួនមានដល់គូបណ្ដឹងបែរជាមកជាមួយស្រីស្នេហ៍បើមិនបងនាយខាតទេគេនឹងសម្លាប់អាមនុស្សថោបទាបនោះហើយ។

     " ឯងមិនខុសទេ ហឹកហុឺ បងទេអ្នកខុស ដែលទៅស្រឡាញ់គេងប់ជាមួយគេ ដល់មើលមិនឃើញអ្វី "

     " បងយ៉ុង! " ចាងមីនបន្លឺសំឡេងឡើងធ្វើឲ្យនាយតូចជីមីនត្រូវថយខ្លួនចេញពីប្អូន អង្គុយធម្មតា

     " អូនយំទៀតហើយ " យ៉ុងហ្គីត្រូវជាដណ្ដឹងជីមីននាយដើរចូលមកនឹងលុតជង្គង់ចុះពីមុខរទេះនាយតូចលើកដៃជូតទឹកគេចេញ ដូចច្បាស់ក្នុងចិត្តថាគេគ្មាននាយនៅក្នុងចិត្តទើបខំប្រឹងយកចិត្តយកថ្លើមមនយស្សខ្លួនស្រឡាញ់ ដើម្បីឲ្យឃើញពីតម្លៃអាចបើកចិត្តបើកបេះដូងបានខ្លះសម្រាប់រូបនាយ។

     " បងថ្លៃជួយមើលបងប្រុសផងខ្ញុំទៅខាងលើសិនហើយ " ចាងមីនដកថយសុំទៅខាងលើទុកឯកាសឲ្យបងថ្លៃបានមើលថែបងប្រុស ចាងមីនចេញទៅផុតយ៉ុងហ្គីនាយក៏លើកបីជីមីនដាក់គេឲ្យអង្គុយលើសាឡុងវិញម្ដង ខ្លាចក្រែងគេចុកចង្កេះឬអ្វីផ្សេងទៀត។

     " លោកមកធ្វើអី? " សំនួរចោតសួរទាំងគ្មានទឹកដមរបស់ជីមីនទៅកាន់យ៉ុងហ្គីត្រូវជា គូដណ្ដឹងគ្មានចិត្តស្រឡាញ់របស់គេ

     " លោកប៉ាគាត់ខកមកបងឲ្យមកមើលថែអូន " ចម្លើយឆ្លើយសែនសុភាពមុខញញឹមតាម ធម្មតាមិនថាគេធ្វើកាយវិការពាយ្យសម្ដី សោះកក្រោះមិនគោរពនាយក្ដីក៏គេមិនប្រកាន់អ្វីដែរ មានតែសប្បាយចិត្តឃើញគេនិយាយស្រដីបានជាមួយ

     " ខ្ញុំអាចមើលថែខ្លួនឯងបានមិនបាច់ឲ្យអ្នកណាមកមើលថែខ្ញុំនោះទេ " កាយវិការនិយាយកំបុកៗទោះជាស្ដាប់មើលទៅមិនពិរោះនាយនៅតែ សប្បាយចិត្តដដែល តែក៏មានអារម្មណ៍អន់ចិត្តបន្តិចដែលមិនអាចដូចធ្វើឲ្យគេនិយាយស្ដីពិរោះផ្អែមល្ហែមដូចអតីតគូដណ្ដឹងពីមុនបាន តែមិនអីទេទោះបីពេលនេះគេមើលមិនឃើញតែថ្ងៃក្រោយនាយនឹងធ្វើឲ្យមនុស្សម្នាក់នេះស្រឡាញ់ព្រមបើកបេះដូងឲ្យនាយមើលថែអស់មួយជីវិត

     " សឺត! "

     " លោកឆ្គួតទេហ៎! " ជីមីនដាក់មុខសម្លុកនាយថ្លែក្ដាប់ដៃទប់កំហឹងនៅក្នុងទ្រូងហាមកុំឲ្យខ្លួនឯងវ៉ៃនាយម្នាក់នេះនៅចំពោះមុខ

     " បងឆ្គួតព្រោះស្នេហ៍អូន " អីយ៉ាង...ចេះញ៉ែទៀតលោកអើយ ជីមីនកាន់តែឆេះដុំហើយ

     " ខ្ញុំមិនបានឲ្យលោកមកស្នេហ៍ខ្ញុំទេ "

     " ទោះអូនមិនឲ្យបងស្នេហ៍ តែបងនៅតែស្រឡាញ់ "

     " កាន់តែឡប់មែនហើយ! "

     " តោះយើងចេញទៅលេងខាងក្រៅ " យ៉ុងហ្គីបីគេដាក់លើរទេះនាំគ្នាចេញទៅខាងក្រៅទៅសួនផ្កានៅក្បែរផ្ទះមានដើមឈើតូចៗមានអាងហែលទឹកជាមួយផ្កាPeonyពណ៌សលាយផ្កាឈូកស្រាលដែលម៉ាក់ជីមីនបានប្រើអ្នកបម្រើឲ្យដាំទៅពេលកូនគាត់ចង់ចេញមកខាងក្រៅ លំហែរអារម្មណ៍

     " ទៅយកកម្រាលអង្គុយមកនឹងយកអីញ៉ាំមកជាមួយផងកុំភ្លេចយកសៀវភៅមកជាមួយ " អ្នកបម្រើឮហើយក៏ប្រញាប់រត់ទីក្នុងផ្ទះរៀបចំតាមអ្វីដែលនាយក្រាស់បានប្រាប់ បន្តិចក្រោយមកអ្នកបម្រើក៏បានយកមកតាមអ្វីដែលនាយប្រាប់ ពយកនាយរៀបចំដាក់កម្រាលចុះទុករបស់ញ៉ាំទឹកតែងនៅកណ្ដាលក្រមាលនិង សៀវភៅផង ពេលទុកហើយពួកនាងក៏នាំគ្នាចេញទៅវិញទុកឲ្យពួកគេនៅតែពីរនាក់។ យ៉ុងហ្គីបីនាយតូចចេញពីរទេះដាក់ឲ្យគេអង្គុយលើកម្រាលទើបនាយចូលទៅអង្គុយតាមក្រោយ

     " អូនញ៉ាំនំសិនទៅ " នាយចាប់នំមួយដុំបញ្ចុកនាយតូច ជីមីនព្រមហារមាត់ញ៉ាំនំដែលគេបញ្ចុក

    ក្រឹប! សំឡេង ថតរូបពីអ្នកបម្រើស្រីៗលួចរូបពួនមិនឲ្យអ្នកប្រុសៗនាងៗដឹង

     " នាងផ្ញើឲ្យអ្នកស្រីទៅ " នាងជាមិត្តកេះឲ្យមិត្តនាងផ្ញើរបូដែលថតហើយមិញផ្ញើឲ្យអ្នកស្រីរបស់ពួកនាងមើល

     " យើងដឹងហើយៗ " ឆ្លើយនឹងនាងហើយគេក៏ចុចផ្ញើរូបឲ្យ

ទឺង!

    សំឡេងសារលោតចូលក្នុងទូរស័ព្ទអ្នកស្រីផាក គាត់ងាកទៅលើកទូរស័ព្ទយកមកបើកមើលក៏ឃើញរូបបងប្រុសនឹងកូនប្រសារកំពុងតែអង្គុយបញ្ចុកនំគ្នា ឃើញហើយលើសជាតិស្ករ

     " បងៗ!បងមើលនេះទៅ " គាត់ងាកទៅកេះដៃប្ដីឲ្យមើលរូប លោកផានទាញយកមកមើលក៏ឃើញដូចប្រពន្ធ

     " សង្ឃឹមថាកូនប្រសារអូនអាយយកបេះដូងកូនបងមកបាន " គាត់ងាកមកញញឹមស្ងួតដាក់ ប្រពន្ធ អ្នកស្រីផាកក៏ដកដង្ហើមធំបន្តិច

     " មិនអីទេយ៉ុងហ្គីគេអាចធ្វើបាន អាចធ្វើឲ្យបេះដូងជីមីនបើកម្ដងទៀត " ពីរនាក់ប្ដីប្រពន្ធបានត្រឹមមើលមុខគ្នាទៅវិញទៅមក ដោយសង្ឃឹមក្នុងចិត្តពីរកូនប្រុសអាចបើកបេះដូងទទួលយកគូដណ្ដឹង


????????????????(???)Where stories live. Discover now