抖阴社区

???25: ??????????????????

Start from the beginning
                                    

     " អូនចង់ញ៉ាំអីដែរ? " ចូលអង្គុយនឹងតុនាយក៏ចោតសួរទៅកាន់ក្រាស់ ភ្នែកសម្លឹងមើលទៅគេដោយក្រសែភ្នែកស្រទន់ខុសពីអ្នកដទៃ ដែលសម្លឹងសម្លុក

     " អ្វីក៏បាន " នាយតូចញឹមៗអ្វីក៏បាន

     " ចឹងទុកឲ្យបងរើសឲ្យអូនចោះ " នាយទាញមីនុយយកមកមើលនឹងបានចង្អុលប្រាប់ទៅអ្នកចាំកក់ពីក្រោយ ប្រាប់ហើយអស់ គេក៏ចូលទៅប្រាប់អ្នកធ្វើអាហារ មួយសន្ទុះអាហារដែលបានកម្មង់ក៏បានបើកមកដាក់នឹងលើតុជាច្រើនមុខ សឹតសិងតែជាអាហារថ្លៃៗលំដាប់ហាង។

     " អូនញ៉ាំឲ្យច្រើនៗទៅ ឥឡូវនេះអូនស្គមណាស់ " ណាមជុននាយចាប់អាហាដាក់ក្នុងចាននិយាយប្រាប់នាយតូច កាយវិការយកចិត្តទុកដាក់បានធ្វើឲ្យ បេះដូងនាយតូចដុកដាកៗ

     " លោកមិនញ៉ាំទេឬ? " ឃើញគេនៅតែចាប់ដាក់ចានគេមិនព្រមចាប់ដាក់ចានខ្លួនឯង

     " បងមើលតែមុខអូនបងក៏ឆ្អែតហើយ " និយាយទាំងញញឹមលិបភ្នែកបញ្ចេញថ្ពាលខួរ
  
     " មុខខ្ញុំមិនមែនជាម្ហូបទេ " ហូបប៊ីនិយាយទាំងអៀនព្រានថ្ពាល់ឡើងក្រហមដូចម្ទេចទុំ អ្នកណាមិនអៀនលោកបើនិយាយមកចឹងៗ

     " សម្រាប់បងឲ្យតែអូនញ៉ាំឆ្អែត បងក៏ដូចគ្នា ឆាប់ញ៉ាំទៅប្រយ័ត្នត្រជាក់អស់ " ហូប៊ីឮហើយក៏ចាប់ផ្ដើមញ៉ាំដោយមាននាយនៅអង្គុយមើលគេញ៉ាំរហូតដល់រួចរាល់។

     ផ្ទៃមេឃចាប់ផ្ដើមងងឹតបាត់រស្មីជំនួសមកវិញដោយបន្លឺព្រះចន្ទរះឡើងបន្លឺផែនដីដ៏សែនធំតែមិនស្មើធំនឹងព្រះចន្ទ ទីកន្លែងកំសាន្តមនុស្សម្នានាំគ្នាចេញមកដើរលេងជាច្រើនទាំងជនបរទេសនិងកូរ៉េ នៅដងផ្លូវមិនសូវមានមនុស្សកាយមាំមាឌធំកំពុងកាន់ដៃនាយតូចកាយស្ដើងដូចមនុស្សស្រីដើរទៅមុខជារឿយៗមើលនេះមើលនោះ។

     " អរគុណណាស់សម្រាប់ថ្ងៃនេះ "

     " បងពេញចិត្តសម្រាប់អូន អូនចង់ទៅណាបងជូនអូនទៅទីនោះ "

     " ហេតុអីក៏លោកធ្វើល្អដាក់ខ្ញុំម្លេះ? " នាយតូចឈប់ដើរទៅបន្ត លើកសំនួរសួរទៅគេ តាមពីស្គាល់គ្នាមកគេធ្វើល្អដាក់ខ្លួនរហូត នៅចាំជួយពេលគេជួបបញ្ហ ទាំងដែលមុនជាប់សាច់ឈាមគ្នាផង ណាមជិនងាកបែរមុខមកឈរសំពោះមុខនាយតូចរួចចាប់ដៃគេឡើងយកមកថើបលើវាថ្នមៗខ្លាចតែម្ចាស់ឈឺចាប់។

????????????????(???)Where stories live. Discover now