" អុញ! "
" ឃើញមុខពូដូចឃើញខ្មោច! យ៉ាងម៉េចយប់មិញរបស់ធ្វើអីខ្លះបានជាថ្ងៃថ្មើនេះទៅហើយទើបតែភ្ញាក់? " លោកពូសង្ហារស្រដីចោតសួរទៅក្មួយដោយរក្សាទឹកមុខនឹងធឹងជាប់ដដែល។
" ពូតូចចូលមកហូរហើយហ៎? " មិនឆ្លើយនឹងសំនួរនាយតែបែរជាប្ដូរប្រធានបទ ថេយ៉ុងក្រោកឡើងទាំងសក់ក្បាលមើលមិនយល់
" គេចសំនួរពូ? "
" មានណា... "
" បើមិនគេច ហេតុអីមិនឆ្លើយ? "
" ថេយ៍របស់និយាយ ទូរស័ព្ទជាមួយមិត្តភក្តិហ្នឹងណា.. "
" ជឿទៅឆាប់ចប់! " នាយងាកមុខចេញធ្វើដូចមនុស្សកំពុងងរ
" ថេយ៍យាយលេងទេ តាមពិតថេយ៍របស់លេងហ្គេម" ថេយ៉ិងចូលទៅឱបនាយជាប់ពីក្រោយ
" ថាអីចេះខុស ក្មេងនេះរៀនទី12ហើយមិនគិតខំរៀនទេនៅលេងហ្គេមនឹងទៅ ប្រយ័ត្នប្រលងធ្លាក់ពូមិនដឹងទេ នៅតែម៉ានខែទៀតប្រលងផង " នាយងាកមកញញឹមអង្អែលក្បាលក្មួយ
" ធ្វើកុំភ័យទៅមើលពូតូច ពូតូចមិនដឹងថាថេយ៍ជាអ្នកណាទេឬ ថេយ៍ប្រលងជាប់លេខមួយរាល់ខែណា "
" ទៅៗដឹងតែលោកក្មួយពូកែលើសគេហើយ "
" ហិហិ មែនហើយពូតូចនៅតែពីរខែទាំងទេដល់ថ្ងៃកំណើតថេយ៍ហើយ ពូចង់ទីញអីឲ្យថេយ៍? "
" អត់ប្រាប់ទុកឲ្យឆ្ងល់ អ្នកណាគេប្រាប់ការដូរមុននោះ ចំមែនហើយក្មេងនេះ " ថាហើយេជុងគុកចាប់ញីក្បាលថេយ៉ុងលេង
" ថេយ៍ទៅងូតទឹកហើយ ពូតូចទៅវិញទៅ "
" ប្រញាប់ចុះទៅញ៉ាំបាយផងលោកតាលោកយាយចាំ "
" ថេយ៍ដឹងហើយ " ថេយ៉ុងគេក៏ចូលទៅងូតទឹកនឹងប្រញាប់ចុះទៅក្រោមញ៉ាំបាយជុំគ្រួសារ។ ពេលញ៉ាំរួចនាយក្រាស់និងអ្នកបើកឡានបានទៅក្រុមហ៊ុនទុកឲ្យចៅនិងតានៅជាមួយគ្នា។
" អ៊ំប្រុសចាំជួយយកផ្កាទៅសួនផ្កាផង ពេលអ្នកដឹកផ្កាមក " ថេយ៉ុងាងកទៅប្រាប់អ៊ំប្រុសដែលជាអ្នកថែសួនឲ្យជួយយកផ្កាទៅសួនពេលមកដល់ គាត់ឆ្លើយហើយនាយតូចក៏បានដឹកដៃលោកតាចននាំគាត់ទៅមើលផ្កាដែលគេបានដាំ។
មកដល់សូនផ្កាកុលាថេយ៉ុងដាក់ឲ្យគាត់អង្គុយនឹងកៅអីចំណែកគេក៏ជួយចាក់ទឹកតែទុកឲ្យគាត់ពិសារ ចាក់ហើយនាយតូចក៏ដើរទៅរៀបចំជីកដីទុកដាក់ផ្កាថែម។ មួយសន្ទុះក្រោយមកផ្កាដែលគរវានប្រាប់អ៊ំថែសួនគាត់បានលើកយកមកឲ្យនាយតូច។
" អរគុណអ៊ំប្រុស "
" មិនអីទេអ្នកប្រុសតូច បើចឹងអ៊ំទៅវិញសិនហើយ "
" បាទ! "
" ហេតុអីក៏ចៅដាំផ្កាកុលាបច្រើនយ៉ាងនេះ? " គាត់មើលផ្កាដែលនាយតូចដាំ វាច្រើនណាសិតតែផ្កាកុលាបទាំងអស់
" ថេយ៍ចូលចិត្តផ្កានេះ វាស្រស់ស្អាតតែវាមានបន្លាមានពិស តែកាន់វាមិនស្រួលវានឹងចាក់ដៃអ្នកដែលកាន់វា " ថេយ៉ុងនិយាយប្រាប់គាត់មួយៗដៃចាប់កាត់ផ្កាមួយទួងៗដាក់ចូលក្នុងកន្ត្រកទោះជាវាមុតដៃចាក់ចេញឈាមក៏គេគ្មាន អារម្មណ៍ថាឈឺចុកចាប់ចំពោះវា។
ផ្ទៃមេឃចាប់ផ្តើមងងឹតស្រអាប់រស្មីផ្សេងពពួកខ្មួលខ្មាញ់ប្រដេញគ្នា ពពួកក្រៅស្រអប់បានបង្អុលទឹកភ្នែកស្រិមៗចុះ អាកាសធាតុប្រែប្រួលប្ដូរពីក្ដៅងំប្រែជាត្រជាក់ជើងដៃចុងជើង មនុស្សម្នានាំគ្នាចូលផ្ទះរាងៗខ្លួនចំណែកអ្នកខ្លះនៅផ្ទះការតាមទំលាប់។
ថេយ៉ុងតូចបានចេញទៅខាងក្រៅបន្ទប់ពីបានដាំផ្ការួចមកពេលនេះក៏មិនទាន់មកវិញ ទៅអស់ជាច្រើនម៉ោង និយាយថាមិត្តភក្តិគេខលមកឲ្យទៅជួយខាងក្រៅដើរលេង។
ទឺង!!
សំឡេងសារលោតសូរ ទឺង ចេញពីទូរស័ព្ទនាយក្រាស់ស៊ូប៊ូន បានដាស់អ្នកកំពុងតែគេងឲ្យភ្ញាក់លើកមើលទូរស័ព្ទ។
" តើវាមានរឿងអីទាំងយប់នេះបានជាផ្ញើសារមកណាត់ទាំងយប់? " នាយអានសារមិត្តនាយហើយក៏ឆ្ងល់បន្តិចដែរ ហេតុអីក៏ផ្ញើសារមកណាត់នាយទាំងយប់មេឃកំពុងតែភ្លៀវខ្លាំង ដល់ខលទៅក៏មិនលើកទៀត ដោយខលមិនលើកនាយក៏បានទៅតាមការណាត់ដែលមិត្តនាយបានផ្ញើទីតាំងមកឲ្យ ឲ្យគេប្រញាប់ទៅ មិនចាំយូរខ្លាំងគេមានរឿងសំខានអីនាយក៏ស្លៀកពាក់ចេញទៅតាមការណាត់នោះ។ នាយបានជិះកាត់សុីទៅកន្លែងការណាត់មកដល់ក៏ត្រូវដើរចូលទៅខាងក្នុងឡើង ជណ្ដើរយន្តបីជាន់ទៀត នាយចេះតែឆ្ងល់ ហេតុអីក៏មកណាត់គ្នាទីនេះ ទៀតជាឆ្ងល់ចង់ដឹងក៏ដោយនាយនៅតែបន្តទៅមុខ មកដល់ជាន់ទីបីបន្ទប់លេខ25 នាយក៏បានបើកទ្វារចូលដោយមិនបានគោះជាមុន ចូលមកដល់បិទទ្វារយ៉ាងស្អាតដើរចូលទៅផុត ក៏ឃើញខ្នងមនុស្សប្រយសម្នាក់កំពុងតែឈរបែរខ្នងសម្លឹងមើលទៅផ្ទៃខាងក្រៅសម្លឹងមើលទឹកភ្លៀវមើលមេឃផ្គររន្ទះ បើមើលពីក្រោយដូចជាមិនមែនជាមិត្តរបស់នាយនោះទេ តើជាអ្នកណា?

YOU ARE READING
????????????????(???)
Romance??????????????????????????????????????????? ????????? ?????? ????? ????????????????????????????????????????????????
???29: ???????????
Start from the beginning