抖阴社区

???31: ?????..??????????????

Start from the beginning
                                    

" 300ឆ្នាំ! "

" 300 ក៏300 " មានតែព្រមហើយមើលតែគេទៅឱបឲ្យណែន រកតែដង្ហើមដកមិនបាន។
_______

" រីករាយដែលចូលហ៊ុនជាមួយមនុស្សដូចលោក ខ្ញុំពិតជាមិនខកបំណងពិតមែន " ណាមជុននាយកំលោះសង្ហារមាឌមាំក្រោកឈរចាប់ដៃទៅដៃគូរួមហ៊ុនត្រូវជានាយក្រាស់ ចន ជុងគុក។

" រីករាយដូចគ្នា " ពួកគេចាប់ដៃគ្នាហើយក៏បានបំបែកផ្លូវរាងៗខ្លួន។

" បងទៅយូរមេស? " ចូលមកដល់ក្នុងឡានភ្លាមសំនួរក៏ហោះប៉ះនឹងត្រចៀនណាមជុនភ្លាម ភ្លេចប្រាប់ទៅថាពួកគេបានរៀបការរួចទៅហើយ តាំងពីមួយខែមុនមកម្លេះ។

" អីយ៉ាប្រពន្ធសម្លាញ់....ប្ដីនិយាយការងារណាមិនឲ្យយូរយ៉ាងម៉េច ប្ដីមានទៅលួចបានញីឯណា មែនទេអាវ៉ុន? " នាយងាកទៅសួរនាយវ៉ុនត្រូវជាជំនិតតែងដើរតាមនាយរហូតមក

" បាទ! អ្នកបរិសជិតជានិយាយគ្នារឿងការងារមែនអ្នកប្រុសតូច បើមិនជឿលើកក្រោយអាចទៅជាមួយបាន "

" អាវ៉ុន! " កែវភ្នែកពិឃាតរបស់នាយតូចហូប៊ីងាកមកសម្លុកនាយក្រោយពៅស្រែកសម្លុកនាយជាកូនចៅ ចង់បានន័យថាម៉េចស្រែកមិញហ្នឹង? ឬទៅជួបស្រីញីមែន?

" អូនសម្លាញ់ហា៎....កុំមើលប្ដីដោយកែវភ្នែកអញ្ចឹងអីមើល...ប្ដីខ្លាច " ណាមជុនសើចញឹមៗលើកដៃច្របាច់ស្មាឲ្យ ប្រពន្ធក្មេង សើចឡើងកិកៗទាំងមិនសម គ្រាន់តែលើកមុននាយនិយាយជាមួយ មនុស្សស្រីដឹងដល់នាយតូចនាយត្រូវដេកក្រៅបន្ទប់មួយអាទិត្យ ឥឡូវត្រូវលួងលោមសិនទើបបាន យាយបិុននេះខឹងអាក្រក់ណាស់ វ៉ៃប្ដីអត់ខ្លាចឈឺទេមយខស្លូតៗគិតថាយកមកស្លូតហើយតើ តែមានណាមេខ្លាជាគ្នា។

" មិនថាអ្នកប្រុសបងទៅណាប្រាប់ខ្ញុំគ្រប់រឿង បើចេញទៅជួបដៃគូដៃកងអីនឹងអូនត្រូវទៅដែរ! " ប្រាប់នាយវ៉ុនហើយងាកមកសម្លឹងសម្លុកនាយក្រាស់កំពុងច្របាច់ស្មាធ្វើមុខភ្លិសៗ។

" បាទអ្នកប្រុសតូច! "

" បានហើយចេញឡានទៅ "

" បាទទាន! "

•មួយអាទិត្យផុតទៅ

ផ្ទៃមេឃងងឹតចាប់ផ្ដើមមានខ្យល់បក់បោកផាយផាត់ ស្រូបយកខ្យល់ត្រជាត់មកពីទីកំពុងតែមានភ្លៀវ បង្កើតជាខ្យល់ត្រជាក់ដល់អ្នកកំពុងតែឈរនិយាយ ទូរស័ព្ទនៅមាត់បង្អួចបើក កញ្ចក់សម្លឹងមើលទៅមេឃ។

????????????????(???)Where stories live. Discover now