"លុយនៅឯណា? ស្រីចង្រៃ នាងឯងទុកវានៅឯណា?" *ប្រាវ* "នាងឯងឆាប់យកចេញមកអោយអញភ្លាម"សំឡេងស្រវឹងអមជាមួយសំឡេងបោកប្រាស់បណ្តាលអោយគ្រឿងសង្ហារិមខូចខាតសំឡេងទះកំផ្លៀងក៏បន្លឺកាន់តែខ្លាំងឡើង បើទោះបីជាសម្រែកយំខ្លាំងៗរបស់ស្ត្រីដែលដួលទៅនឹងឥដ្ឋ នាងលើកដៃឱបថ្ពាល់ដែលហើមរបស់ខ្លួនទាំងភាពភ័យខ្លាច។"ខ្ញុំមិនទាន់ដល់ពេលទទួលប្រាក់ខែទេ" "នាងឯងកុហក នាងលួចលុយនោះ! នាងឯងលាក់លុយឱ្យកូននាងឯងចាយនៅពីក្រោយខ្នងអញ" "ខ្ញុំនេះហ៎លាក់បាំង គ្រូហ្វូត មិនបានឲ្យគេទៅរៀនទេ ព្រោះគេមិនបានបង់ថ្នាក់អស់1សប្តាហ៍ហើយ គិតថាលុយអ្នកបម្រើខ្ញុំគ្រប់គ្រាន់សម្រាប់ចិញ្ចឹមជីវិត" ពេលនិយាយចប់ ជេន ត្រូវបានទាត់មួយជើងពីលោក រូចភ្លាមៗ ធ្វើឱ្យនាងក្តាប់ពោះទាំងឈឺចុកចាប់ ទឹកភ្នែកហូរអាណិតខ្លួនឯងជីវិតរបស់នាងគឺត្រូវប្រគល់ខ្លួនឲ្យបុរសអាក្រក់ដោយមិនដឹងខ្លួន។ជាការពិតណាស់ ជេន គឺជាម្នាក់ក្នុងចំណោមពួកគេ គ្រួសាររបស់នាងក្រីក្រ ក្នុងចំណោមពួកគេទាំងបីនាក់ នាងគឺជាមនុស្សតែម្នាក់គត់ដែលត្រូវខិតខំរកលុយ និងផ្គត់ផ្គង់ផ្ទះតូចមួយនេះ
អ្វីដែលមិនអាចខ្វះបាននោះគឺអាហារ សំលៀកបំពាក់ និងលុយកាក់ប៉ុន្តែគួរឲ្យអាណិតណាស់ដែលនាងមានប្តីស្រវឹងទាំងយប់ទាំងថ្ងៃ វក់លេងល្បែងនិងហ៊ានវាយដំប្រពន្ធកូនដើម្បីតែលុយ។ គ្រាន់តែលុយពីស្រារបស់ប្តីចង្រៃនោះក៏គ្រប់គ្រាន់សម្រាប់ការខិតខំបីថ្ងៃរបស់ជេនព្រមទាំងអាហារគ្រប់គ្រាន់សម្រាប់នាងនិងកូន។កន្លងមកក្នុងចិត្តជេនគឺមានតែកូនប្រុសដ៏កំសត់របស់នាងទេ
អ្វីដែលជំរុញសម្រាប់នាងក្នុងការបន្តរស់នៅ និងព្យាយាមជារៀងរាល់ថ្ងៃ គឺកូនប្រុសតែមួយរបស់នាង ហ្វូតប្រៀបបានជាពន្លឺ និងជីវិតរបស់ជេន នាងតែងតែគិតថាផលលំបាកទាំងអស់គឺបង្កើតឡើងដោយភាពល្ងង់ខ្លៅរបស់នាង។ *ផាច់* *នាងឯងខ្លាំងមាត់ណាស់ឥលូវហ៊ានតមាត់ជាមួយអញ បើមិនឲ្យលុយមកអញទិញស្រាទេអញនឹងវាយនាងឯងឲ្យស្លាប់” “ម៉ាក់"គ្រាន់តែមកដល់មុខផ្ទះភ្លាម ហ្វូតបានឮសំឡេងប្របាថមើលងាយរបស់ឪពុកខ្លួន នាយតូចបានបើកទ្វារយ៉ាងលឿនប្រញាប់ប្រញាល់ចូលទៅខាងក្នុង នាយតូចរត់ស្ទុះទៅលុតជង្គង់ឱបម្តាយយ៉ាងណែន ។ហ្វូតងើបភ្នែកសម្លឹងមើលអ្នកដែលជាឪពុកជ្រៅក្នុងក្រសែភ្នែកដោយមានការស្អប់ខ្ពើម និងអាក់អន់ចិត្ត។ហ្វូតក្រោកឡើងមួយអស់កម្ពស់ប្រឈមមុខនឹងឪពុកដែលស្រវឹងជោកទាំងហត់នឿយ។រាងតូចដកដង្ហើមធំដោយភាពធុញទ្រាន់នឹងវត្តមានអ្នកនៅចំពោះមុខខ្លួន មុននឹងចោលសំណួរទោកាន់អ្នកដែលជាឪពុក "លោកចង់បាន... អីទៀត? ហ៊ឺ?" "ហា..ហាសហា.. ឯងនេះពិតជាកូនគ្មានប្រយោជន៍មែន បើឯងយកអាពេលរៀនអត់ប្រយោជន៏នោះមកធ្វើការអោយលុយមកអញវិញល្អជាង អញប្រាប់ឯង និងម្តាយឯងហើយថា បើនាងឯងមិនឲ្យលុយអញរាល់សប្តាហ៍ទេអញនឹងវាយនាងឯងឱ្យស្លាប់!" "បងឯងនេះធ្វើជាឪពុកគេយ៉ាងម៉េច ដោយសារតែអាល្បែងននិងស្រាឆ្កួតនឹងបងសុខចិត្តបង្ខំកូនអោយទៅធ្វើការទាំងមិនទាន់គ្រប់អាយុគួរតែបងនេ-» «បិទមាត់នាងឯងភ្លាមទៅ» រ៉ូចសម្តៅទៅទាត់រាងកាយរបស់ជេនទាំងកម្រោលប៉ុន្តែហ្វូតរហ័សជាងរាងតូចក្រសោបម្តាយខ្លួនភ្លាមៗ "ហ្វូត! កូន" រាងតូចក្តោបពោះយ៉ាងលំបាកមុននឹងយកលុយ១០០០បាតពីហោប៉ៅអាវរបស់គេបោះវានៅលើតុ សម្លឹងមើលរ៉ូចពោរពេញទៅដោយកំហឹង "ហាហា កូនល្អ ឯងគួរតែស្តាប់បង្គាប់តាំងពីដំបូងមកឯងមិនបាច់ចាំមកឈឺខ្លួនទេ" រ៉ូចញញឹមហើយប្រញាប់យកលុយមកថើបពីរបីដងមុននឹងចាកចេញ។
នាយតូចក្រឡេកមើលខ្នងរបស់គេ រួចស្ទុះទៅឪបអ្នកដែលជាម្តាយយ៉ាងណែន "ហ្វូតកូនមិនអីទេឫ?កូនមិនហិកៗ អោយម៉ាក់សុំទោសណា៎កូន..." "ខ្ញុំមិនអីទេ ម៉ាក់កុំយំទៀតទេ! ហ្វូតគឺនៅទីនេះហើយមិនអីទេម៉ាក់"។ "កូនបានលុយមកពីណា?" "វាជាលុយសម្រាប់ចាយវាយនៅសាលាដែលម៉ាក់ផ្តល់ឱ្យខ្ញុំរាល់ខែ ខ្ញុំបានសន្សំវាអស់រយៈពេល 2 ខែកន្លងមកហើយ" ជេនស្តាប់ហើយមានការអាណិត ឱបកូនប្រុសដ៏ល្អរបស់នាងនៅក្នុងដៃរបស់នាង ហើយអង្អែលសក់របស់ហ្វូតថ្នមៗ
"ម៉ាក់សុំទោសណាហ្វូតម៉ាក់នេះយ៉ាប់ណាស់.." "កុំនិយាយបែបនេះអីម៉ាក់ ប៉ុនែ្តកូនសុំចង់ធ្វើការនៅកន្លែងអ្នកស្រី ណាន់មីបានទេ ម៉ាក់អនុញ្ញាតឱ្យហ្វូតទៅធ្វើការបានទេទុកថាកូនសុំចុះ" ជេនបានបដិសេធយ៉ាងលឿនជាមួយនឹងសំណើរមួយនេះ "អត់ទេហ្វូតត្រូវទៅរៀន ក្រៅពីនេះ មានការងារច្រើន ម៉ាក់មិនអាចអាចទ្រាំបាន ពេលឃើញកូនមកលំបានបែបនេះ" "ម៉ាក់ប៉ុនែ្តហ្វូតក៏មិនចង់ឃើញម៉ាក់រងទុក្ខច្រើនតែម្នាក់ឯងដែរ ហ្វូតចង់ជួយម៉ាក់រកលុយហ្វូតនឹងទៅធ្វើការនៅទីនោះ ហើយមកផ្ទះជនៅពេលយប់ ណា៎ម៉ាក់" ហ្វូតបានអូសបន្លាយប្រយោគរបស់គេយ៉ាងមួយៗ ភ្នែករបស់គេព្រិចយ៉ាងគួរអោយស្រឡាញ់ ជេនឃើញបែបនេះហើយក៏ងក់ក្បាលអនុញាតតែម្តងទៅដោយហាមក៏គង់តែមិនស្តាប់ដដែល"អរគុណម៉ាក់ ស្រឡាញ់ម៉ាក់ជាងគេ><"បន្ទាប់ពីសប្បាយចិត្តបានបន្តិច រាងតូចក៏ងាកមកសួរសំណួរទៅកាន់អ្នកដែលជាម្តាយ"ម៉ាក់...កន្លែងដែលកូនទៅធ្វើការជំនួសម៉ាក់នឹងគឺជាវិមានគ្រួសារ ធីទីឆារ៉ុនរ៉ាក់មែនទេ?"

YOU ARE READING
?????????????? (Khmer translation ?????????????????)
Romance??????????????????? ?????????????????????? ????????????????????????????????????? ?????????????????????????????????????? ?????..... ??????? ????????????????? ????????????????????????????????????????????????, ???????????????????????? ?????????????????...