ហ្វូតបានងាកហើយរុញជេមអោយទៅឆ្ងាយ
"អ្វីដែលលោកប្រុសទើបតែនិយាយខ្ញុំមិនយល់និងមិនចង់យល់ទៀតទេ! ខ្ញុំគ្រាន់តែដឹងថាពេលនេះខ្ញុំកំពុងតែមិនយល់ថាលោកធ្វើដូចជាមនុស្សពីរនាក់ផ្សេងគ្នាអីចឹង តើលោកចង់បានអ្វី!?"
ជេមមិនបានឆ្លើយទេ ដោយគេគ្រាន់តែឈរសម្លឹងមើលបបូរមាត់របស់ហ្វូតដែលបូញទៅមុខរាល់ពេលដែលនាយល្អិតខឹងនិងជេរ ដោយនាយក្រាស់ទប់អារម្មណ៍មិនបានក៏អោនមករកបបូរមាត់នោះទាំងកម្រោល
"អឹម បានហើយ គ្រប់គ្រាន់ហើយ!" ហ្វូតបានរុញទ្រូងរបស់គេចេញយ៉ាងខ្លាំង
"កុំធ្វើបែបនេះទៀតអី? សូមមេត្តា បើលោកប្រុសគ្មានអារម្មណ៍អ្វីចំពោះខ្ញុំទេ ខ្ញុំសូមអង្វរលោកប្រុស កុំឱ្យធ្វើអោយខ្ញុំយល់ច្រលំតទៅទៀត!" ស្រាប់តែចាប់កដៃរបស់ហ្វូតហើយលើកដៃស្រឡូនមួយគូនោះមកដាក់ពីលើស្មារបស់មាំរបស់គេ
ជេមបានរំកិលដៃរបស់គេជុំវិញករបស់នាយល្អិត"អ្នកណាហ៊ាននិយាយថាជេមមីណាយនេះគ្មានអារម្មណ៍សម្រាប់ឯង?"
"គ្មានអ្នកណានិយាយទេ មានតែខ្ញុំទេដែលមានអារម្មណ៍បែបនេះ? អូ វាមកទាំងអស់គឺដោយសារតែខ្ញុំ.. ពេលខ្លះខ្ញុំរំជើបរំជួលដោយចៃដន្យដោយសារការដែលលោកធ្វើអ្វីសម្រាប់ខ្ញុំ បេះដូងខ្ញុំដឹងថាខ្ញុំមិនសក្តិសមនឹងលោកដែលធ្វើជាអ្នកបម្រើផ្ទាល់របស់លោក ខ្ញុំមិនសក្តិសមនឹងមានឋានៈអ្វីអាចក្បែរលោកទេ"
"ឯងពិតជាមិនដឹងទេ...ថាយើងត្រូវការឯងខ្លាំងប៉ុណ្ណាទេហ៎?"
រាងក្រាស់បានខិតទៅជិតដោយអនុញ្ញាតឱ្យរាងកាយរបស់ពួកគេទាំងពីរនាក់នៅជាប់គ្នាដោយគ្មានគម្លាត ជេមបានអោនចុះហិតក្លិនប្រឡោះក សទន់ដែលមានក្លិនដូចទារក ដៃម្ខាងរុំយ៉ាងណែនជុំវិញចង្កេះដ៏តូចស្អាតរបស់នាយល្អិត ឯដៃម្ខាងទៀតសម្រូតចុះមកក្តាប់កាន់គូទដ៏មូលនិងទន់ល្មើយ ធ្វើឱ្យគេចាប់ច្របាច់យ៉ាងជក់ចិត្ត ក៏ដឹងទៅហើយថាកម្លាំងរបស់ហ្វូតគឺខ្សោយជាងជេមទៅហើយ ហ្វូតក៏មិនហ៊ានតស៊ូយកឈ្នះកម្លាំងជេមឡើយ

YOU ARE READING
?????????????? (Khmer translation ?????????????????)
Romance??????????????????? ?????????????????????? ????????????????????????????????????? ?????????????????????????????????????? ?????..... ??????? ????????????????? ????????????????????????????????????????????????, ???????????????????????? ?????????????????...