"លោកចង់មានន័យថាយ៉ាងម៉េច?"
ហ្វូតព្យាយាមរក្សាការភ័យខ្លាចរបស់ខ្លួន នាយល្អិតបានហៀបនឹងក្រោកពីភ្លៅរបស់ជេមស្រាប់តែរាងក្រាស់ចាប់ចង្កេះតូចមួយក្តាប់នោះទាញអោយមកជិតកកិតនិងខាងក្រោមយ៉ាងខ្លាំង
"ចិត្តត្រជាក់ណាអូនសម្លាញ់ បងមានទាន់បានធ្វើអ្វីអូនណា?"
តុក តុក*
"ម្ហូបដែលលោកប្រុសបានកុម្ម៉ង់ត្រូវបានរៀបចំហើយៗចាស នាងខ្ញុំសុំទោសដែលធ្វើឱ្យលោកប្រុសនិងអ្នកប្រុសតូចចាំយូរណា"
ក្រុមអ្នករត់តុបានចូលមកពីខាងក្រៅ ដោយរុញរទេះដែលមាន
អារហារជាច្រើន ពួកគេព្យាយាមអោមចុះហើយខំប្រឹងមិនមើលមុខរាងក្រាស់និងរាងតូចពួកគេបានបែងចែកដាក់ចាននីមួយៗ ដែលមើលរៀបចំយ៉ាងប្រណិតបំផុត និងស្រស់ស្អាត
ហ្វូតស្រាប់តែមានអារម្មណ៍ថាឃ្លានព្រោះគេមិនបានញ៉ាំអ្វីតាំងពីព្រឹកមកម៉្លេះ ប៉ុន្តែពេលដែលនាយល្អិតឮជេមមីណាយលាតត្រដាងរឿងគេបែបនេះ សូម្បីតែឲ្យមាសមកគេក៏ដោយ ក៏គេមិនមានចិត្តផ្ដោតលើដែរ
ហ្វូតមានការភ័យខ្លាចក្នុងចិត្តរបស់គេនៅពេលនេះជាខ្លាំង*តើជេមមីណាយដឹងថាខ្ញុំធ្វើការជាកូនចៅរបស់លោក
ប៉ន៍ ដោយរបៀបណា? ជេមដឹងតាំងពីពេលណា? ម៉េចចាំដល់ពេលនេះទើបគេនិយាយ? ប្រសិនបើខ្ញុំជួយលោកប៉ន៍អោយក្បត់គេ ច្បាស់ជាជេមនឹងស្អប់ខ្ញុំមែនទេ?ជេមនឹងដាក់ទោសខ្ញុំយ៉ាងម៉េចទៅ? អូយយ ទេ តើគេនឹងដាក់ទោសឃោរឃៅដូចអីន ឬអង្គរក្សនោះឬក៏សាហាវជាងនេះ?ឬមួយគេយកយើងមកទីនេះដូចជាការផ្តល់អាហារមុនពេលត្រូវបានសម្លាប់ យើងយំអាលូវហើយ*"អូនកំពុងគិតអ្វី?ប្រញាប់ញាំទៅ"
ជេមនិយាយឡើងខណៈពេលប្រើកាំបិត និងសមហាន់សាច់គោក្តៅៗ ហើយដាក់វានៅលើចានហ្វូត
"ហេតុអ្វីបានជាលោកដឹង? លោកតាមដានខ្ញុំមែនទេ?"
និយាយដោយមិនហ៊ានងាកមកមើលមុខនាយក្រាស់សូម្បីតែបន្តិច

YOU ARE READING
?????????????? (Khmer translation ?????????????????)
Romance??????????????????? ?????????????????????? ????????????????????????????????????? ?????????????????????????????????????? ?????..... ??????? ????????????????? ????????????????????????????????????????????????, ???????????????????????? ?????????????????...