នៅតំបន់ជនបទដ៏ស្ងប់ស្ងាត់ ខ្យល់ត្រជាក់បក់វិចៗដែលធ្វើអោយមានអារម្មណ៌ស្រស់ស្រាយ
នៅជុំវិញទីនេះ ភាគច្រើនជាសិតតែជាវាលស្រែធំៗខ្ពស់ៗមានកូនភ្នំ និងភ្នំជាច្រើនហើយលាតសន្ធឹងទៅឆ្ងាយដាច់កន្ទុយភ្នែក
មិនត្រឹមតែដាំស្រូវទេ ប្រជាជននៅទីនេះក៏ដាំផ្លែឈើច្រើនប្រភេទ និងចិញ្ចឹមគោនិងបក្សាបក្សី ដើម្បីរកចំណូលបន្ថែមពេញមួយឆ្នាំវាជាពេលសម្រាកអាហារថ្ងៃត្រង់ រាងតូចអង្គុយនៅជ្រុងតូចមួយនៅកណ្តាលសួនបន្លែបៃតង នាយតូចមានអារម្មណ៌ថាហត់នឿយបន្ទាប់ពីអោនអស់2ម៉ោងដើម្បីស្រោចទឹក ជីជាតិ និងសម្អាតសួនបន្លែ... ទីបំផុតគេអាចអង្គុយគិតបានបន្តិច
ហ្វូតអង្គុយឱបជង្គង់សម្លឹងមើលខ្សែរក តាមពិតទៅវាជាចិញ្ចៀនដែលតំណាងឱ្យម្ចាស់វ័យក្មេងរបស់គ្រួសារធីទីឆារ៉ុនរ៉ាក់ ហើយជេមមីណាយបានឱ្យវាមករាងតូច ដំបូងឡើយហ្វូត មានបំណងចង់យកវាទៅចោល ប៉ុន្តែនោះក៏ព្រោះតែកោសិកានៅក្នុងខ្លួនរបស់គេមានអារម្មណ៏ថាបាត់អ្វីចេញពីខ្លួនរបស់គេ ដែលធ្វើឱ្យគេមិនមានអារម្មណ៍ស្រួលក្នុងខ្លួនសោះ
នាយល្អិតក៏សម្រេចចិត្តដាក់ចិញ្ចៀននោះលើខ្សែកស្តើងរបស់គេ ហើយពាក់លើ ក របស់គេ ហើយពេលណាដែលនាយតូចមានអារម្មណ៏ថានឹកគេម្នាក់នោះ គេនឹងយកវាចេញមកកាន់មើល វាដូចជាការដាក់ក្តីស្រឡាញ់ដាក់លើទ្រូងរបស់គេ ប៉ុន្តែពាក្យនៃក្តីស្រឡាញ់ត្រូវបានលាក់ទុកក្នុងចិត្តយ៉ាងជ្រៅ"អូនចង់ដឹងថាបងកំពុងធ្វើអ្វីឥឡូវនេះ បងនឹកខ្ញុំដូចខ្ញុំនឹកបងទេ? ខ្ញុំមិនដឹងថាបងនៅតែក្តៅខ្លួនឬអត់ទេ មនុស្សឆ្កួតនោះមិនខ្វល់ពីសុខភាពខ្លួនឯងទាល់តែសោះ តើអ្នកដែលបងត្រូវភ្ជាប់ពាក្យជាមួយគឺជារីមតាមែនទេ?"
ហ្វូតស្រាប់តែមានអារម្មណ៏ថាភ្ញាក់ព្រើតភ្លាមៗព្រោះគេមានអារម្មណ៍ថាមានអីត្រជាក់នៅត្រង់កញ្ចឹងក នាយល្អិតក៏ងាកមកមើល
"អូ តាន់? ឯងលេងស្អីនៀគ?"
"យើងទិញទឹកឲ្យឯងនឹងណា៎ ឃើញថាឯងសេដធ្វើឲ្យយើងមានអារម្មណ៏ថាក្រៀមក្រំ"

YOU ARE READING
?????????????? (Khmer translation ?????????????????)
Romance??????????????????? ?????????????????????? ????????????????????????????????????? ?????????????????????????????????????? ?????..... ??????? ????????????????? ????????????????????????????????????????????????, ???????????????????????? ?????????????????...