ថ្ងៃថ្មីបានចាប់ផ្ដើមហើយ ព្រឹកនេះផ្ទះវីឡាហាក់ដូចជាមិនស្ងប់ស្ងាត់ដូចធម្មតាទេ អ្នកបម្រើទាំងអស់នៅក្នុងផ្ទះកំពុងប្រជែងគ្នាធ្វើការយ៉ាងញាប់ដៃ អ្នកស្រីណាន់មី រវល់ក្នុងផ្ទះបាយកំពុងជ្រើសរើសមុខម្ហូបពិសេស
សម្រាប់ការទទួលស្វាគមន៍បស់គ្រួសារណូអីនរ៉ាជីរ៉ូកនិងកូនប្រុសពៅដែលជាគូដណ្តឹងរបស់លោកប្រុសទីបួនជេមមីណាយដែលត្រូវបានលោកកូតលើកឡើងកាលពីព្រឹកម្សិលមិញនេះ ឈ្មោះថារីមតាណូអីនរ៉ាជីរ៉ូក“ហាហាទើបតែបានមួយថ្ងៃហើយឯងរកកុងត្រាឲ្យក្រុមហ៊ុនយើងបានហើយ? ជុង ឯងមិនដែលធ្វើអោយយើងខកបំណងទេ"
បន្ទប់ទទួលទានអាហារត្រូវបានអ្នកបម្រើសម្អាតយ៉ាងប្រុងប្រយ័ត្ន ហើយរៀបចំយ៉ាងស្រស់ស្អាត លោកម្ចាស់កូតនិងគូស្នេហ៍ ជុង និងដាំង ពួកគេទាំងបីអង្គុយនៅតុទទួលទានអាហារដ៏ធំមួយ ខណៈកំពុងរង់ចាំក្រុមគ្រួសារណូអីនរ៉ាជីរ៉ូក រួចក៏បានឆ្លៀតឱកាសពិភាក្សាការងារ និងពិនិត្យឯកសារមួយចំនួននៅក្រុមហ៊ុន
"ប៉ាគួរតែអរគុណចំពោះសមត្ថភាពនិយាយរបស់ស្វាមីតូចរបស់កូននេះហើយ ដាំងគេពូកែបញ្ចុះបញ្ចូលមនុស្សណាស់"
"កូន ទាំងពីរធ្វើបានល្អណាស់ ដាំងកូនឯងទើបតែបានជួយប្តីពីកិច្ចការនៅក្រុមហ៊ុន ហើយមកផ្ទះក៏ត្រូវជួយម្តាយក្មេកការងារផ្ទះទៀត ... វាពិបាកសម្រាប់កូនណាស់"
“អត់ទេ ឲ្យតែខ្ញុំអាចជួយបងជុងបាន ខ្ញុំនឹងជួយមិនថាវាលំបាកប៉ុណ្ណាទេ ចំណែកការងារផ្ទះវិញក្នុងនាមខ្ញុំជាកូនប្រសាច្បងខ្ញុំមានភារកិច្ចជួយម្តាយក្មេកទៅហើយ មិនថារឿងតូចតាចក្តី ធំក្តី វាមិនពិបាកទាល់តែសោះហេ! គឺកូនធ្វើការតាមសមត្ថភាពរបស់កូនដែរទេលោកប៉ា ដូច្នេះកុំបារម្ភអី"
"ពិតជាសមជា កូនប្រសាអ្នកស្រីណាំមីមែន!"
ជុងសម្លឹងមើលដាំងហើយញញឹមដោយក្តីស្រលាញ់ គេពិតជាមានមោទនភាពដែលមានស្វាមីដ៏ស្រស់ស្អាត មានទេពកោសល្យ និងសមត្ថភាពបែបនេះណាស់ វាពិតជាកម្រណាស់
"ជេមនឹងមកក្រុមហ៊ុនថ្ងៃនេះដើម្បីសាកល្បងត្រូវទេ? តើប៉ាមានគម្រោងដាក់គេនៅក្នងថានៈអ្វី?"

YOU ARE READING
?????????????? (Khmer translation ?????????????????)
Romance??????????????????? ?????????????????????? ????????????????????????????????????? ?????????????????????????????????????? ?????..... ??????? ????????????????? ????????????????????????????????????????????????, ???????????????????????? ?????????????????...