សម្លេងលើកកែវស្រាក្នុងដៃ សម្លេងគោះកែវបន្លឺឡើងដោយភាពរីករាយ មានមនុស្សតែពីរនាក់គត់គឺ ជេមមីណាយ និង ដាំង
នាយក្រាស់បានយកទូរស័ព្ទរបស់គេចេញ ហើយមើលទៅហាក់ដូចជាគេកំពុងផ្ញើសារទៅកាន់នរណាម្នាក់ចឹង
ឯដាំងវិញគេមើលទៅហាក់បីដូចជាប្រញាប់ចេញទៅខាងក្រៅដើម្បីទទួលទូរសព្ទ
ពិធីជប់លៀងបាននៅរៀងយូបន្តិចមុននឹងបញ្ចប់ទៅភាគីណូអីនរ៉ាជីរ៉ូក ក៏ចាប់ផ្តើមនិយាយលា ហើយក្រោកឈរឡើងដើម្បីចាកចេញ ឯរីមតាក៏សម្លឹងមើលហ្វូត ភ្លាមៗនោះក៏ងាកចេញវិញដោយមានមន្ទិលអ្វីមួយ ដោយសារតែពេលញាំអាហារ ជេមគ្រាន់តែអង្គុយនៅទីនោះលេងចិញ្ចៀនពីដៃស្តាំរបស់គេ ភ្នែករបស់គេសម្លឹងមើលតែកែវស្រាដែលដាក់នៅលើតុនោះ ពេលនរណានិយាយអ្វី ឬសួរអ្វីក៏ដោយ គេគ្រាន់តែងក់ក្បាល មិនទាំងសម្លឹងមើលអ្នកណានៅជុំវិញខ្លួនឡើយ ប៉ុន្តែម្នាក់ដែលមានមុខមាត់ស្អាត ដែលឈ្មោះហ្វូត រីមតាសង្កេតឃើញថាជេមមីណាយ ពីដើមដល់ចប់គេគ្រាន់តែមើលកែវស្រានៅមុខភ្នែកប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលហ្វូតរៀបចំម្ហូប ឫក៏ចូលមកជិតដើម្បីចាក់ស្រា ឬជួយគេធ្វើអ្វីមួយភ្នែករបស់ជេមនឹងរំកិលទៅមើលហ្វូតភ្លាមៗគេនឹងសម្លឹងមកដូចជាដក់ជាប់មិនអាចដកភ្នែកចេញឡើយលោក កូត និងលោកស្រី ណាំនមី រួមគ្នាជូនដំណើរគ្រួសារម្ខាងទៀតទៅឡានវិញ
នៅតុបរិភោគអាហារ នៅសល់តជុង ដាំង ប៉ន៍ ភូវិន ជេម និងហ្វូត ឯជុងក៏ឆ្លៀតឱកាសនេះភ្លាម ចាប់ដៃស្វាមីតូចរបស់គេ ឪនគៀកកើយយ៉ាងខ្លាំង ឯប៉ន៍អង្គុយស្ងៀមគិតរឿងអ្វីមួយក៏ស្រាប់តែនិយាយឡើង"ហេជុង! ឯងគិតថារីមតាមកពីគ្រួសារនៅទីនោះ មើលទៅស្អាតទេ?"
"អត់ទេ យើងមិនចាប់អារម្មណ៍ច្រើនទេ ដូច្នេះយើងមិនដឹងទេឯងសួរ ភូវិនទៅថាគេចូលចិត្តម្នាក់នុងឬអត់"
ភូវិនបានឆ្លើយតបទៅជុងយ៉ាងលឿនភ្លាម
"ខ្ញុំ? ទេ!ខ្ញុំមិនចូលចិត្តរីមតាទេ ខ្ញុំចូលចិត្តតែលោកប្រុសវ័យក្មេង រ៉ននី និងមិត្តរបស់គាត់ចូកប៉ុណ្ណោះ"

YOU ARE READING
?????????????? (Khmer translation ?????????????????)
Romance??????????????????? ?????????????????????? ????????????????????????????????????? ?????????????????????????????????????? ?????..... ??????? ????????????????? ????????????????????????????????????????????????, ???????????????????????? ?????????????????...