抖阴社区

CHAPTER 30 : ????????????

3K 181 17
                                    

ហ្វូតបានភ្ញាក់ឡើងបន្ទាប់ពីយប់ដ៏យូរនោះ
រាងកាយទាំងមូលរបស់នាយតូចឈឺមិនអាចអង្គុយបានឡើយ

ការឈឺចាប់ដែលចេញពីចង្កេះស្រាប់តែពឺតឡើងមកធ្វើអោយ ហ្វូតដែលងើបមកភ្លាមទាំងញ័រខ្លួនតតាក់សង្កត់ធ្មេញបិទភ្នែកយ៉ាងជិត ដៃទប់ចង្កេះយ៉ាងខ្លាំង

"អូយយ ហេតុអីវាឈឺដូចឋាននរកចឹងអាឆ្កែនោះល្មោភដូចមិនដែលធ្វើតាំងពីជាតិណាមកចឹង"

នាយតូចខំប្រឹងប្រមូលកម្លាំងទាំងអស់ដែលខ្លួនមានខាំមាត់ ស៊ូទ្រាំនឹងការឈឺចាប់ហើយក្រោកឈរឡើង

ដោយនៅមិនទាន់ដឹងខ្លួននៅឡើយអ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍នោះគឺអ្នកបម្រើនៅក្នុងផ្ទះមួយក្រុមឈរជាជួរយ៉ាងវែងនៅពីមុខនាយតូចដោយម្នាក់ៗកាន់របស់របរផ្សេងៗមួយចំនួននៅក្នុងដៃដូចជា សំលៀកបំពាក់ គ្រឿងអលង្ការ គ្រឿងបន្លាស់ ទឹកជូតមុខ កន្សែង ស្បែកជើង...
ឱន​ក្បាល​គោរពគេក្នុង​ពេល​តែ​មួយ​មើល​ទៅ​ហ្វូតហើយ​និយាយ​ដោយ​សំឡេងភ័យខ្លាច

"អរុណសួស្តីអ្នកប្រុសតូច"

រាងតូចបានស្រឡាំងកាំងក្រឡេកមើលទៅលើអាកាសហើយនិយាយទៅកាន់ខ្លួនឯង

"មានរឿងអីចេះ?"

"លោកប្រុសទី4បានប្រាប់អោយពួកយើងថានៅពេលដែលអ្នកប្រុសហ្វូតភ្ញាក់ពីដំណេកយើងត្រូវជួយអ្នកប្រុសរៀបចំខ្លួន"

"ត្រូវការរៀបចំខ្លួនអោយទៀត?"

"លោកប្រុសទីបួនបានឱ្យយើងយកអាហារដែលគាត់បានបញ្ជាឱ្យអ្នកប្រុសហ្វូតហើយយកអាហារពេលព្រឹកមកឱ្យអ្នកប្រុសហ្វូត អូ ហើយគាត់នៅតែនិយាយថាគ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឱ្យប៉ះរាងកាយអ្នកប្រុសហ្វូតរបស់គាត់ទេ"

ដៃស្រឡូនចាប់ម៉ាស្សាសៀតផ្កាហើយដកដង្ហើមធំ

"តើបងៗអាចជួយសម្អាតខ្ញុំដោយរបៀបណាបើមិនប៉ះខ្លួនខ្ញុំនៀគ? អាឆ្កួតនុង..."

"បងៗចេញទៅ!ខ្ញុំអាចធ្វើវាដោយខ្លួនឯងបាន"

"បាទ..ចុះអាហារពេលព្រឹកតើអ្នកប្រុសចង់ញ៉ាំវាដែរទេ? ពួកយើងនឹងនាំវាឡើង"

?????????????? (Khmer translation ?????????????????) Where stories live. Discover now