នៅខាងក្រៅបន្ទប់ទទួលទានអាហារ ហ្វូត សាតាំង និងហ្វដ អង្គុយជាប់គ្នា ហើយមើលទៅមុខដែលភូវិនកំពុងឈរទល់មុខពួកគេ ក្បែរក្តារដែលគេកំពុងគូរដ្យាក្រាមនៃផែនការពេលយប់នេះ
"តាមអ្វីដែលយើងយល់ ខ្លឹបវីននីនឹងមានដូចនេះ ច្រកចូល បន្ទប់ VIP បន្ទប់ដាក់កាត បន្ទប់បង់ប្រាក់ និងច្រកចេញសង្គ្រោះបន្ទាន់ គម្រោងរបស់យើងគឺ... បីនាក់យើងឥឡូវនេះ ត្រូវជ្រើសរើសម្នាក់មកពង្វក់ទាក់ចិត្តវីននី ដែលចេះរាំ"
ហ្វដ ងក់ក្បាលមើលទៅមិត្តពីរនាក់ដែលនៅក្បែរគេ រួចងើបមុខមើលភូវិនហើយចោតសួរឡើង
"ដើម្បីអ្វី?"
"អ្នកដែលយើងរើសនោះនឹងក្លាយជាអ្នកដែលពង្វក់ វីននី ត្រូវតែធ្វើគ្រប់បែបយ៉ាងដើម្បីធ្វើអោយវីននីឈ្លក់វង្វេងរំជើបរំជួល ហើយបន្ទាប់មកឆ្លៀតឱកាសនៅជិតខ្លួនអ្នកដែលរាំនោះនឹងដាក់ឧបករណ៍ថតសម្លេងនេះលើវីននី"
ភូវិនទាញស្ទីគ័រថ្លាតូចមួយចេញពីហោប៉ៅអាវរបស់គេ ហើយពន្យល់
"នៅខាងក្រៅវាមើលទៅដូចជាប្រដាប់បិតមុនធម្មតា ប៉ុន្តែតាមពិតវាជាឧបករណ៍ថតសំឡេងដែលយើងបង្កើតដោយខ្លួនឯង យើងត្រូវរកឱកាសដើម្បីបិទបន្ទះនេះនៅលើខ្លួនរបស់វីននី ត្រូវបិទនៅទីណាអោយជាប់នឹងខ្លួនរបស់គេនោះ"
"ដោយសារតែធ្វើបែបនេះ..យើងអាចដឹងវីននីនិងប៉ន៍មានល្បិចអ្វីទៀត? យើងអាចចាប់បានទាំងអស់គ្នា, បន្ទាប់មកយើងនឹងនៅតែដឹងពីវិធីការពារទវតប៉ុណ្ណោះ"
សាតាំងចាប់ផ្ដើមមានអារម្មណ៍ខ្លាចហើយស្ទាក់ស្ទើរទើបសួរទៅកាន់ភូវិន
"ចុះបើត្រូវបានគេចាប់បាន?"
"តាមនឹង" ភូវិនឆ្លើយដោយទឹកមុខស្ងប់
ហ្វូត សាតាំង និង ហ្វដ សម្លឹងមើលមុខគ្នាដោយទឹកមុខច្របូកច្របល់…
ហ្វូតបានចូលទៅជិតភូវិនរួចនិយាយយឺតៗ"តើឯងនៅតែសង្ស័យថាលោកប្រុសប៉ន៍មានជាប់ពាក់ព័ន្ធក្នុងរឿងក្តីទាំងនោះទេ? ប៉ុន្តែហេតុអ្វីបានជាខ្ញុំមានអារម្មណ៍ថាមិនមែនជាគាត់... "

YOU ARE READING
?????????????? (Khmer translation ?????????????????)
Romance??????????????????? ?????????????????????? ????????????????????????????????????? ?????????????????????????????????????? ?????..... ??????? ????????????????? ????????????????????????????????????????????????, ???????????????????????? ?????????????????...