នៅក្នុងផ្ទះបាយសាតាំងរវល់មើលក្រុមមេចុងភៅធ្វើអាហារពេលព្រឹកសម្រាប់លោកប្រុសទី4 ឯហ្វូតកំពុងអង្គុយនៅខាងក្រៅបញ្ជររង់ចាំ ហ្វតទំនេរអង្គុយក្បែរគេជជែកជាមួយនាយតូច និយាយគ្នាសុខៗហ្វូតស្រាប់តែស្រែកឡើង
"ស្អី? អាសាតាំងវាឡើងឋានៈជាមេផ្ទះបាយម៉ងហ៎??""ស្អីហាឯងដូចជាភ្ញាក់ផ្អើលម៉្លេស? អាតាំងវាធ្លាប់ជាមេការរួចហើយគ្រាន់ថាឥឡូវវាបានឡើងតំណែងជាមេផ្ទះបាយហើយ គ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ"
"អញ្ចឹងឬ?"
"ធម្មតាយើងធ្វើការហើយទទួលបានប្រាក់ខែដូចអ្នកដទៃដែរទេ" សាតាំងដើរទៅមើលគេហើយនិយាយ "តើឯងមានបញ្ហាឫអត់? តើឯងមិនអីទេមែនទេ? តើឯងមានអារម្មណ៍យ៉ាងណាក្នុងការធ្វើជាអ្នកបំរើផ្ទាល់ខ្លួនរបស់លោកប្រុសទីបួ ?"
"ឈប់ញ៉ោះយើងបានទេ ហូយ ភ្លាមៗយើងត្រូវបានគេចោទប្រកាន់ថាដាក់ស្នេហ៍លោកប្រុសអីណានៀគ!! ពួកឯងមិនបានឃើញពេលដែលយើងត្រូវបានគេធ្វើបាបនៅព្រឹកនេះទេ"
"ប្រហែលជាព្រោះដោយសារឯងគួរឱ្យស្រឡាញ់ណាស់ ហាស ប៉ុន្តែឥឡូវនេះយើងមិនហ៊ានឈរក្បែរឯងទេ យើងខ្លាចថាបើយើងធ្វើអ្វីនឹងឯង យើងនឹងស្លាប់គ្មានដីកប់"
ហ្វតបាននិយាយខណៈដែលគេធ្វើទឹកមុខខ្ពើមរអើម ហើយមុខងាកទៅម្ខាង
ពេលហ្វតនិយាយចប់ អ្នកបម្រើមួយក្រុមរត់ចូលតម្រៀបដោយឱនក្បាល "ណែ អាហ្វតចូលជួរអោនក្បាលទៅ" សាតាំងក៏ទាញហ្វត ហ្វូតឃើញដូច្នោះក៏មានកូនចិត្តអាក់ស្រពន់ចិត្ត នឹកឃើញនៅពេលដែលហ្វូតចាប់ផ្តើមធ្វើការដំបូង សាតាំងតែងតែឈរក្បែរគេ វពេលជេមចុះមកសាតាំងតែងតែទាញគេចូលជួរ តែពេលនេះពេលជេមចុះមក សាតាំងទុកហ្វូតអោយនៅម្នាក់ឯង ហើយមិនខ្វល់គេឡើយ។ហ្វូតក៏គ្រវីក្បាលហើយដកដង្ហើមចេញទោះបីជាអ្នកបំរើឈរអោនក្បាលនៅគ្រប់កន្លែងក៏ដោយ ក៏គេនៅបន្តតែរៀបចំអាហារពេលព្រឹកសម្រាប់ជេមមីណាយយ៉ាងធម្មតា ហាក់ដូចជាគ្មានអ្វីកើតឡើង ឯលោកប្រុសទីបួនជេម បានចុះពីលើជណ្តើរភ្លាម បម្រុងនឹងដើរទៅផ្ទះបាយហើយក៏ ត្រូវបានលោកម្ចាស់ហៅភ្លាមៗ "ជេម! មកទីនេះញ៉ាំអាហារជាមួយយើងមក យើងមានរឿងសំខាន់ចង់ប្រាប់" ជេមមិនអើពើនឹងពាក្យរបស់ឪពុកគេឡើយ រួចហើយដើរត្រង់ទៅផ្ទះបានកន្លែងដែលហ្វូតកំពុងឈរ ជេមពេលដែលគេភ្ញាក់ពីដំណេកហើយរកមិនឃើញហ្វូតទើបធ្វើអោយគេមិនស្រួលចិត្ត រួចក៏ចុះរកមើល។

YOU ARE READING
?????????????? (Khmer translation ?????????????????)
Romance??????????????????? ?????????????????????? ????????????????????????????????????? ?????????????????????????????????????? ?????..... ??????? ????????????????? ????????????????????????????????????????????????, ???????????????????????? ?????????????????...