ហ្វូតបានដកដៃចេញហៀបនឹងដកចិញ្ចៀនហើយមើលទៅជេមរួចក៏ខ្សឹប
"ជេម លោកចង់ធ្វើអ្វី?"
"ជេមមីណាយ ណូរ៉ាវិត! ប្រញាប់យកចិញ្ចៀនមកវិញទៅ រួចមកជាមួយយើង ដើម្បីទៅមើលថាមានរឿងអីកើតឡើងទៅគ្រួសារគូដណ្តឹងឯង"
លោកកូតបានដំឡើងសម្លេងយ៉ាងខ្លាំង
"នៅពេលបញ្ចប់ការភ្ជាប់ពាក្យនេះ អ្នកបន្ទាប់ដែលខ្ញុំរៀបការជាមួយគឺហ្វូត ណាតថាវ៉ាតន៍"
ក្រោយពីឮដូច្នេះអ្នកស្រី ណាំមី បានស្រែកឡើងយ៉ាងខ្លាំង
"យើងនឹងមិនទទួលយកវានោះទេ ជេម វាគ្រាន់តែជាអ្នកបំរើដែលគ្មានអំណាច តើវាអាចក្លាយជាកូនប្រសារនៃគ្រួសារអភិជនបានដោយរបៀបណា?"
ជេមបានសើចឡើង ជោគសក់របស់គេ រួចមើលទៅអ្នកស្រីណានមី ហើយនិយាយដោយសំឡេងធ្ងន់
"ស្វាមីតូចរបស់ខ្ញុំមិនចង់ធ្វើជាកូនប្រសារនៅទីនេះទេ..."
"ឈប់និយាយដោយមិនចេះគិតទៅ ជេម ឆាប់តាមយើងទៅផ្ទះអនាគតស្វាមីរបស់ឯងទៅ រួចរៀបចំទៅក្រុមហ៊ុន"
ជេមមិនខ្វល់ពីសម្តីលោកម្ចាស់ ហើយបានចាប់កាន់ដៃរបស់ហ្វូតហើយបន្ទាបសំលេងរបស់គេទៅជាសម្លេងយ៉ាងទន់ភ្លន់
"តោះយើងទៅកន្លែងផ្សេងណា៎ស្វាមីតូចរបស់បង"
"ឈប់សិន! ជេមមីណាយឯងបង្ករបញ្ហាពិននឹងហើយគ្រប់គ្រាន់ទៀតហា៎សសសស!!!!!?"
លោក កូតពេលនេះពិតជាខឹងសម្បារយ៉ាងខ្លាំងធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលពេញផ្ទះព្រោះច្រើនឆ្នាំមកនេះ នេះជាលើកទីមួយហើយ ដែលលោកបានបន្លឺសំឡេងខ្លាំងដាក់ជេមបែបនេះ
ហ្វូតបិទភ្នែកយ៉ាងជិតព្រោះគេជាមនុស្សដែរខ្លាចសម្លេងលឺខ្លាំង ពេលដែរលោកកូតស្រែកឡើងភ្លាម នាយល្អិតមានអាការៈភ័យស្លន់ស្លោ ស្មាតូចនោះញ័រខ្លាំង ឯដៃតូចៗនោះប្រឹងឪបដៃជេមយ៉ាងញ័រទទ្រីក ជេមមីណាយ បានងាកទៅមើលទៅកាន់ហ្វូត ជេមបានបាញ់ក្រសែរភ្នែកកំណាចទៅកាន់ លោកកូត ដោយសង្រ្កឹតជើងធ្មេញយ៉ាងខ្លាំង

YOU ARE READING
?????????????? (Khmer translation ?????????????????)
Romance??????????????????? ?????????????????????? ????????????????????????????????????? ?????????????????????????????????????? ?????..... ??????? ????????????????? ????????????????????????????????????????????????, ???????????????????????? ?????????????????...