ចូលដល់ថ្ងៃទីពីរនៃការងារគឺនៅដើមម៉ោងអ្វីៗក៏ធូរស្រាលបន្តិចម្ដងៗ ហើយហ្វូតក៏មានអារម្មណ៍ថាចាប់ផ្តើមស៊ាំនឹងការងារថ្ងៃនេះហ្វូតបានទទួលមុខតំណែងការងារជាផ្លូវការហើយគឺនៅបន្ទប់ស្រាដែលជាកន្លែងមិត្តភ័ក្តិរបស់ហ្វូត ទើបតែបានជួបកាលពីម្សិលមិញ ពេលកំពុងញ៉ាំអាហារហ្វតគាត់គឺជាអ្នកគ្រប់គ្រងរបារ។
ហ្វតបង្រៀនរាងតូចពីរឿងជាច្រើន និងជួយហ្វូតក្នុងការងាររបស់គេយ៉ាងក្លៀវក្លា បុគ្គលិកលក្ខណៈដ៏គួរឱ្យស្រឡាញ់របស់ហ្វត និងស្នាមញញឹមដែលតែងតែលេចឡើងនៅលើបបូរមាត់របស់គាត់ បញ្ជាក់ថា ហ្វត គឺជាមនុស្សដែលមានភាពកក់ក្តៅ និងរួសរាយរាក់ទាក់ជាមួយមនុស្សគ្រប់គ្នានៅជុំវិញ។ ទោះបីជារាងកាយរបស់គាត់តូចក៏ដោយ ប៉ុនែ្តគេកាចហើយម៉ត់ចត់ក្នុងកាងារណាស់។
ពេលអ្នកបម្រើណាដាក់ស្រាខុសកន្លែងឬមិនបានសម្អាតឲ្យបានត្រឹមត្រូវហ្វតខឹងខ្លាំងណាស់មិនមែនជេរម៉ែឬអីទេគឺគ្រាន់តែជេរហើយជេរខ្លាំងៗលាយឡំនិងពាក្យចុកៗជាច្រើន "តើឯងពិការភ្នែកឬខ្វាក់ពណ៌?ដបនេះឈ្មោះអ្វី?ហើយហេតុអ្វីបានជាយកទៅដាក់នៅកន្លែងនោះ?មិនឃើញថាវាជាស្រាក្រហមទេឫទើបឯងដាក់វានៅក្នុងប្រភេទស្រាស?ហឺ? ព្រឹកនេះខ្ញុំបានឃើញឯងកាន់ទូរសព្ទខ្លាំងពេកមិនអីទេបើខ្ញុំរំលឹកឯងម្ដងទៀតឯងនឹងត្រូវកាត់ប្រាក់ខែហើយ" "បាទ សុំទោស ខ្ញុំនឹងដាក់វិញភ្លាម" វាមិនមែនត្រឹមតែអ្នកបម្រើដែលត្រូវបានសម្លុតដោយហ្វតនោះទេ សូម្បីតែអ្នកគ្រប់គ្រងធំៗ និងជាពិសេសអ្នកមើលផ្ទះក៏ដោយ ក៏ហ្វតស្តីអោយដែរអោយតែទើសចិត្ត
"ហ្វត តើឯងអាចពិនិត្យមើលស្រាដោយប្រុងប្រយ័ត្នដើម្បីដឹងថាវាបាត់ទេ? ហេតុអ្វីបានជាឯងនាំចូលស្រាច្រើនយ៉ាងនេះក្នុងសប្តាហ៍នេះ:?" មេការចម ដើរមកពីចំងាយ ក្នុងដៃគឺថតចម្លងវិក្កយបត្រគ្រឿងសុរាប្រចាំសប្តាហ៍
"ខ្ញុំនឹងយកវាទៅជាមួយខ្ញុំ បើមិនដូច្នេះទេ មេការចម គួរតែទៅបន្ទប់លោកម្ចាស់ហើយសួរថាគេលួចឬអត់ " "ឯង.. កុំគិតថាក្មួយប្រុសរបស់ម្ចាស់ផ្ទះចូលចិត្តឯង ឯងកុំមកឌឺដង យើងក៏អាចបណ្តេញឯងចេញពីទីនេះនៅពេលណាក៏បានដែរ" "មែនហើយពួកយើងត្រូវដេញអ្នកណាក៏បានប៉ុន្តែបើយើងលួចកេងចំណេញគួរតែត្រូវគេដេញចេញច្រើនជាង " សម្លេងតូចបានបន្លឺឡើង គ្មាននរណាគេក្រៅពីហ្វូតនេះទេ រួចមេការចមសម្លឹងមើលកាន់នាយតូចដោយកំហឹងមួយសន្ទុះ បន្ទាប់មកក៏ដើរចេញ ហ្វូត ដែលបានធ្វើជាសាក្សីគ្រប់ពេលនេះ ក៏និយាយឡើង
"ហ្វត ខ្ញុំគិតថាគាត់ទើបតែសួរថា ហេតុអ្វីបានជាឯងធ្វើបែបនេះ?"។
ហ្វតដកដង្ហើមធំជាការឆ្លើយតប។
«ព្រោះឯងថ្មីនៅទីនេះឯងអត់ដឹងអីទេ លោកម្ចាស់ឲ្យលុយគាត់រាល់សប្ដាហ៍ដើម្បីបង់ថ្លៃផ្ទះនីមួយៗ រាល់ទំនិញដែលនាំចូល គាត់ដំឡើងតម្លៃខ្លួនឯង រួចយកលុយនោះដាក់ក្នុងហោប៉ៅខ្លួនឯង ក្រោយមកគាត់បន្ទោសអ្នបម្រើផ្សេងៗថាខ្ជះខ្ជាយលុយឬខាត ព្រោះគាត់ធ្វើការយូរហើយអ្នកស្រីណាន់មីជឿជាក់ទាំងស្រុងដោយមិនបានពិនិត្យ" "អីយ៉ា ពិតជាកញ្ជ្រោងចំណាស់ណាស់" "បន្តិចទៀតឯងនឹងដឹងហើយ អ្នកណាឈ្នះក្តី ម្ចាស់ផ្ទះនឹងជួបបញ្ហា ហើយជេរប្រមាថឯងនោះញឹកញាប់ ប៉ុន្តែខ្ញុំគិតថា ... វាជិតនឹងកើតឡើងចំពោះឯងហើយអាហ្វូត" "អោវ! មានរឿងអីជាមួយខ្ញុំ?" "ខ្ញុំឃើញលោកប្រុសទីបួនហាក់បីដូចជាចាប់អារម្មណ៍នឹងឯងណាស់ " "អ្នកណាខ្វល់ពីមនុស្សឆ្កួតនោះ? គ្រាន់តែឆ្កួតក៏ហត់ដែរ !" នៅពេលដែល ហ្វតនិយាយពីលោកប្រុសទីបួនភ្លាមៗ ហ្វូតស្រាប់តែមានអារម្មណ៍ត្រជាក់ចុងដៃ ចុងជើង និយាយតាមត្រង់ គេនៅតែមិនអីទេ ធ្វើការនៅក្នុងផ្ទះនេះ គេតែងតែមានអារម្មណ៍អសន្តិសុខ និងមានរឿងរាប់សិបរឿង ភាពចម្លែកៗនៅទីនេះធ្វើឱ្យចិត្តរបស់ ហ្វូតវិលវល់ចង់ឆ្កួតហើយ
"អាហ្វត ខ្ញុំចេះតែឃើញអ្នកប្រុស ភូវិន និងលោកប្រុសផន មើលទៅដូចជា.." "ប្លែកត្រង់ថា ភ្ជាប់ពាក្យស្នេហាមិនអីទេ អ្នកប្រុសវីន ជាកូនប្រុសបង្កើតមិត្តសម្លាញ់របស់លោកម្ចាស់និងជាដៃគូជំនួញធំរបស់លោកម្ចាស់ដែរអំណាចនៃគ្រួសារទាំងពីរគឺស្មើគ្នា បតាំងពីមុនរហូតមកដល់ពេលនេះខ្ញុំ ធ្លាប់លេងសប្បាយ ស្គាល់អ្នកប្រុសភូវីន រួចហើយត្រឡប់មកកាស៊ីណូវិញ ដើម្បីធ្វើការ សរុបមក "ភូវិន មើលទៅគាត់ខ្លាចលោកប្រុសទី3យ៉ាងម៉េចទេ" «ត្រូវហើយលោកប្រុសទីបី សាហាវណាស់ ឯងមិនទាន់ដឹងទេ ពេលលោកប្រុសទីបីខឹង គាត់អាចវាយអ្នកបម្រើបានដូចលោកប្រុសទីបួនបានដែរ តែខ្ញុំនៅតែគិតថាគួប្រយ័ត្នលោកប្រុសទីបួនប្រយ័ត្នបំផុត ចំណែកលោកប្រុសទី2វិញតាំងពីរៀបការមក គាត់មិនសូវឆេវឆាវ ហើយវាយអ្នកបម្រើតិចជាងមុន" ហ្វូតលេបទឹកមាត់ដែលជាប់ក្នុងបំពង់ក
នៅខាងក្រៅ ពួកគេអង្គុយនៅតុ ហើយចាប់ផ្តើមញ៉ាំអាហារស ខណៈពេលដែលអ្នកបំរើរៀបចំភេសជ្ជៈសម្រាប់ម្នាក់ៗ។
នៅក្នុងបន្ទប់ស្រា ហ្វតរវល់រៀបចំមុខម្ហូបភេសជ្ជៈសម្រាប់លោកម្ចាស់ ថ្ងៃនេះត្រូវបានប្រគល់ភារកិច្ចឱ្យទៅលាយទឹកក្រឡុក លុះចប់សព្វគ្រប់ហើយ គេក៏រត់ទៅកន្លែងលាយស្រាក្រឡុកភ្លាមៗ ដើម្បីឲ្យលោកប្រុសទី3 ស្រាក្រឡុកពណ៌ខៀវ បន្ទាប់មកក៏សុំអ្នកបម្រើទៅយកស្រាជូនលោកម្ចាស់ និងលោកប្រុសទីពីរ
"អូ៎ហ្វូត! រៀបចំបម្រើភេសជ្ជៈនេះនឹងក្លាយជាការងារសំខាន់របស់ឯងពេលញ៉ាំអាហារ ឯងនិងខ្ញុំជារៀបចំភេសជ្ជៈ" "អូអូខេ "ហ្វូតបានទទួលស្រាក្រឡុកពីហ្វតរួចដាក់វានៅលើរទេះរុញរួចចេញដំណើរទៅខាងក្រៅ។
នៅក្នុងបន្ទប់ទទួលទានអាហារ បរិយាកាសតែងតែអ៊ូអរ និងពោរពេញដោយសំណើចពីលោកម្ចាស់ ព្រោះរឿងរបស់ ភូវិនត្រូវបាន ដាំងយកមកនិយាយបែកធ្លាយនៅតុអាហារ ដោយមានការគាំទ្រពីលោកប្រុសទីពីរ ដែលមើលទៅកំប្លែង និងគួរឲ្យស្រលាញ់មែនទែន។
ការក្រឡេកមើលមនុស្សប្រាំមួយនាក់បានងាកទៅរកហ្វូត ក្នុងពេលដំណាលគ្នានៅពេលដែលរាងតូចដើរចូលទៅជិតរទេះស្រា លើកលែងតែភូវីន និងផន មនុស្សបួននាក់ដែលនៅសល់ទាំងអស់បើកភ្នែកធំៗសម្លឹងទៅហ្វូតដោយទឹកមុខភ្ញាក់ផ្អើល អ្នកស្រីណានមីបែរមុខចេញភ្លាមព្រោះមានរឿងម្សិលមិញ លោកប្រុសទីពីរ និងស្វាមីក៏មានការបញ្ចេញអារម្មណ៍ភ្ញាក់ផ្អើល និងច្របូកច្របល់ដូចគ្នា ប៉ុន្តែក្រោយមកនៅស្ងៀម ព្រោះមិនចង់ប៉ះពាល់បរិយាកាសនៅតុបាយ។
គ្មាននរណានិយាយជាមួយអ្នកណាឡើយ ពួកគេទាំងអស់គ្នាផ្តោតលើការហូបចុក។ ហ្វូត ក៏ស្ទាក់ស្ទើរក្នុងការបម្រើភេសជ្ជៈដល់មនុស្សម្នាក់ៗ ព្រោះអាវអ្នកបម្រើត្រូវបានដេរដោយកអាវធំទូលាយ។ រាងកាយរបស់គេស្តើងពេក ដូច្នេះនៅពេលដែលគេអោនចុះ នោះផ្នែកនៃអាវនោះនឹងលាតហរដាងបញ្ជេញដើមទ្រូងទាំងអស់ ប៉ុន្តែហ្វូតមិនដឹងខ្លួនឡើយ។ ប៉ុន្តែសំណាងល្អគ្មានអ្នកណាបានឃើញទេ ព្រោះគេផ្ដោតតែលើការហូបចុក ហ្វូតព្យាយាមគេចក្រសែភ្នែក នៅពេលដែលបានប៉ះភ្នែកដោយចៃដន្យជាច្រើនដងជាមួយនឹងប៉ន៍ ពេលហ្វូតចូលទៅជិតកន្លែងប៉ន៍ហើយដាក់ស្រាក្រឡុកនៅលើតុ ភ្នែករបស់ហ្វូតក៏ក្រឡេកប៉ះឃើញប៉ន៍មើលទៅលើទ្រូងរបស់គេហើយបន្ទាប់មកក៏សម្លឹងចុះមកក្រោមចង្កេះរបស់គេ
ហ្វូតបានបានឃើញផ្ទាល់នឹងភ្នែក ឃើញដូច្នោះហ្វូតក៌ប្ញាប់បោជំហានចេញតែបានតែប៉ុន្មានជំហានសោះ ក៏ឮសំឡេងសម្រឹបដើរចុះមកក្រោម អ្នកបំរើក្នុងផ្ទះភ្លាមនាំគ្នាអោនក្បាលចុះតាមដែលអាចធ្វើបាន ឃើញដូច្នេះ ហ្វូតក៏ស្មានដឹងថាអ្នកណានឹងមក គេក៏ដកដង្ហើមធំរួចក៏បន្ទាបក្បាលចុះ
ហ្វូតដើរពីរបីជំហានថយក្រោយទៅជួរអ្នកបម្រើដែលឈរនៅខាងក្រោយ គេឈរនៅពីក្រោយពួកគេក្នុងគោលបំណងលាក់ខ្លួន ដើម្បីកុំឱ្យលោកប្រុសទីបួនមើលឃើញគេ
"ជេម កូនមក- " នៅពេលដែលជេមចុះមក ដើរកាត់តុអាហារ អ្នកស្រីណានមីនិយាយឡើងហាក់ដូចជាចង់អញ្ជើញ ជេមមកអង្គុយញ៉ាំអាហារជុំគ្នា ប៉ុន្តែនិយាយមិនទាន់បញ្ចប់ផងត្រូវបានក្រសែរភ្នែកកំណាចសម្លឹងមកយ៉ាងត្រជាក់ពីជេមភ្លាមៗ ធ្វើឱ្យអ្នកស្រីបញ្ចប់សម្តីយ៉ាងលឿន ជេមបានដើរកាត់បន្ទប់ស្រាដើម្បីរករាងតូចប៉ុន្តែក៏មិនឃើញ តែជេមក៏ងាកមើលក្នុងចំណោមអ្នកបម្រើកំពុងឈរនោះគេក៏បោះជំហានរួចសម្តៅមកជួរទីពីរនៃអ្នកបម្រើដែលឈរដោយឱនក្បាលដោយសំឡឹងមើលកណ្ដុរតូចដែលកំពុងលាក់ខ្លួន ហ្វូតបានបិទភ្នែកយ៉ាងតឹង មាត់របស់គេសូត្រធម៌យ៉ាងញាប់ និងព្យាយាមនឹកដល់គុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ដើម្បីគេចផុតពីបិសាចកំណាចដែលតាមរកគេ ប៉ុន្តែមិនដឹងថាហ្វូតសូត្រធម៌ត្រឹមត្រូវឬក៏អត់នោះទេភ្លាមៗនោះ ជើងដើរកាន់តែខិតទៅជិតរាងតូចខ្យល់ត្រជាក់ក៏ភាយចេញមកហ្វូត នៅពេលនេះគេក៏ត្រៀមខ្លួនដឹងជាស្រាច់ថាបិសាចកំណាចនេះគឺមានវត្តមាននៅពីមុខគេស្រាប់ ប៉ុនែ្តគ្មានអ្វីអាចបញ្ឈប់វាការសូត្រធម៌របស់ហ្វូតបានឡើយ ស្រាប់មានអារម្មណ៏ថាដៃរបស់នរណាម្នាក់ចាប់កញ្ចឹងករបស់រាងតូចហើយអង្អែលខ្លាំងៗ តែហ្វូតគេក៏ដឹងថាជាអ្នកណា ប៉ុន្តែក្បាលរបស់គេនៅតែអោន ហើយគេមិនហ៊ានងើបមុខទេ ព្រោះគេគិតថា បើគេធ្វើខ្លាចថាជេមនឹងធ្វើអ្វីមកកាន់គេជេមយកមុខរបស់គេចូលទៅក្នុងប្រឡោះក របស់រាងតូចហើយដកដង្ហើមចូលដូចជាព្យាយាមស្រង់ក្លិនដូចជាគេកំពុងស្រូបជាតិស្ករ ជេមបោះជំហានចូលទៅជិត ហើយដាក់បបូរមាត់ជិតត្រចៀករបស់ហ្វូត
"យកអាហារពេលល្ងាចមក"

YOU ARE READING
?????????????? (Khmer translation ?????????????????)
Romance??????????????????? ?????????????????????? ????????????????????????????????????? ?????????????????????????????????????? ?????..... ??????? ????????????????? ????????????????????????????????????????????????, ???????????????????????? ?????????????????...