"មិនអីទេ ហ្វូតក្រោកឈរបានទេ?"
ភូវិនបានជួយហ្វូតឱ្យក្រោកឈរឡើង ទឹកមុខរបស់គេបង្ហាញយ៉ាងច្បាស់ពីការព្រួយបារម្ភ
"មិនអីទេ ខ្ញុំមិនអីទេ ប៉ុន្តែ... ហេតុអ្វីបានជាអ្នកប្រុសតូចនៅទីនេះ? អូ ហេតុអ្វីបានជាអ្នកប្រុសឱ្យលុយគាត់ អ្នកប្រុសតូចឱ្យលុយប៉ាមកខ្ញុំ គាត់នឹងមករកអ្នកប្រុសនឹងមករំខានលោកប្រុសម្ដងទៀត ដោយរកឃើញបញ្ហាដើម្បីជំរិតទារប្រាក់ពីលោកប្រុស
"ទោះបីជាខ្ញុំមិនខ្វះលុយទេ ដរាបណាខ្ញុំមិនរំខានអ្នកទៀត ខ្ញុំនឹងជួយឯងពេលត្រូវការ"
ហ្វូតមានការងឿងឆ្ងល់រួចក៏ក្រឡេកមើល ភូវីន ហើយព្រិចភ្នែកឥតឈប់ឈរ
"ឯងឆ្លងជំងឺជេមមីណាយ ឬអ្វី? ដោយគ្រាន់តែគេតែម្នាក់ឯង ខ្ញុំក៏ឆ្កួតទៅហើយ ពេលនេះឯងក៏ចង់ឆ្កួតដែរ! ហើយលុយដែលឯងឱ្យប៉ាខ្ញុំមុននេះ ខ្ញុំនឹងសងវាវិញនៅព្រឹកស្អែក-"
ដោយមិនរង់ចាំហ្វូតបានបញ្ចប់ការនិយាយរបស់ខ្លួននោះ ភូវីនក៏ប្រញាប់ទាញនាយល្អិតយកមកឱបយ៉ាងខ្លាំង គេបានច្របាច់ចង្កេះមួយក្តាប់របស់ហ្វូតយ៉ាងណែន ដោយដាក់មុខយំនៅលើស្មារបស់នាយល្អិត
"សុំទោស ហឹក សុំទោសហ្វូត លើកលែងទោសឱ្យយើងផង"
"មានរឿងអី? កុំយំទៀតអី វាមិនល្អសម្រាប់អ្នកណាឃើញទេ"
"អត់ទោសឱ្យខ្ញុំ"
"ឯងមានអ្វីខុសអី ខ្ញុំមិនខឹងនឹងឯងទេ"
និយាយដោយសំឡេងយ៉ាងប្រញាប់ឯដៃតូចៗរបស់ហ្វូត ប្រញាប់ជូតទឹកភ្នែកពីរជួរដែលកំពុងហូរចុះថ្ពាល់របស់ភូវិន
"ហឹក ហ្វូត"
"បាទខ្ញុំនៅទីនេះតា ប្រាប់ខ្ញុំមកថាឯងមានបញ្ហាអ្វី?"
"ហ្វូត អ៊ី-. យើងបានអោយអីនទម្លាក់កំហុសដើម្បីធ្វើបាបឯង កាមេរ៉ាក្នុងបន្ទប់ស្រាក៏យើងជាអ្នកហេគចូលដែរ ហ៊ឺ យើងសុំទោសណា ហ្វូត.."
"មិនអីទេ មិនអីទេ ខ្ញុំអត់ទោសឱ្យឯង ប៉ុន្តែហេតុអ្វីបានជាឯងធ្វើដូច្នេះ? ខ្ញុំបានធ្វើអ្វីដើម្បីធ្វើឱ្យឯងខឹងមែនទេ?"

YOU ARE READING
?????????????? (Khmer translation ?????????????????)
Romance??????????????????? ?????????????????????? ????????????????????????????????????? ?????????????????????????????????????? ?????..... ??????? ????????????????? ????????????????????????????????????????????????, ???????????????????????? ?????????????????...