ប្រាវវ!!!
"តើពួកឯងធ្វើការងារបែបណា? ហាសសស? ពួកឯងទាំងអស់សុទ្ធតែមានបទពិសោធន៍ និងសមិទ្ធផលខ្ពស់ដែលពួកគេអាចគូរក្ដារលាយពណ៌ដោយផ្អែកលើការរចនាបែបនេះទេ? ហើយនេះស្អីគេហាសសស???ពួកឯងគិតថាហៅថាគ្រឿងអលង្ការហ៎!?"
ជុងស្ទុះទៅគ្រវាសតារាងរចនារបស់ក្រុមក្រាហ្វិកនៅលើតុចោលអស់
"សម័យណាហើយពួកឯងនៅតែគូរម៉ូតគ្រឿងអលង្ការហួសសម័យបែបនេះ? បើមិនអាចគូរម៉ូដថ្មីបានទេ ស្អែកនេះពួកឯងទាំងអស់គ្នានឹងដាក់ពាក្យលាឈប់មកយើង យើងមិនត្រូវការមនុស្សឥតប្រយោជន៍ដូចពួកឯងទេ កុំខ្ជះខ្ជាយពេលវេលា"!
"បាទ លោកប្រុសពួកយើងនឹងព្យាយាមគូរម៉ូដថ្មីបាទ"
បរិយាកាសក្នុងបន្ទប់ប្រជុំកាន់តែតានតឹងខ្លាំង បុគ្គលិកនៃនាយកដ្ឋាននីមួយៗក្នុងក្រុមហ៊ុនតែងតែភ័យខ្លាចពេលប្រឈមមុខនឹងនាយកដ៏អាក្រក់នេះ
អគ្គនាយកជុងជាធម្មតាមើលទៅស្រួលណាស់ ប៉ុន្តែនៅពេលដែលគេចូលបន្ទប់ប្រជុំ គេហាក់ដូចជាមនុស្សខុសគ្នាទាំងស្រុង ប៉ុន្តែរឿងមួយដែលត្រូវតែទទួលស្គាល់នោះគឺថា មនុស្សសង្ហាមិនថាពេលសប្បាយចិត្ត ឬខឹងនោះទេ នៅតែមើលទៅទាក់ទាញ ជាពិសេសពេលខឹងបែបនេះ
ជុងបន្តមើលរចនាបថដែលនៅសេសសល់របស់ក្រុមផ្សេង ទឹកមុខរបស់គេនៅតែស្ថិតក្នុងសភាពក្តៅក្រហាយដូចមុន
គេក្រឡេកមើលណីតុនីមួយៗម្តងមួយៗ ចិញ្ចើមរបស់គេជ្រួញបន្តិចៗ ធ្វើឱ្យបុគ្គលិកដែលឈរក្បែរនោះឃើញដូច្នេះ ពួកគេក៏ដើរថយក្រោយមួយជំហានភ្លាមៗ ឱនក្បាលចុះ ហាក់បីដូចជាកំពុងរៀបចំកន្លែងការងារដើម្បីទទួលការដេញចេញ ព្យុះដ៏ធំកំពុងចាប់ផ្តើមមកអញ្ចឹង
"តើនេះជាស្អី? ហាសសសស???"
រាងក្រាស់ស្រែកយ៉ាងខ្លាំងៗ ធ្វើឱ្យបុគ្គលិកទាំងអស់នៃក្រុមក្រាហ្វិកដែលមានវត្តមាននៅជុំវិញបន្ទប់ប្រជុំមានការភ្ញាក់ព្រឺតនិងភិតភ័យយ៉ាងខ្លាំងដឹប!!!
ជុងបានគប់ក្តារឯកសារយ៉ាងខ្លាំងទៅកាន់ទ្វារ ស្របពេលជាមួយគ្នានោះដាំងបានបើកទ្វារចូលមកដោយចៃដន្យ ហើយឈានជើងចូលទៅខាងក្នុង ហើយមិនចេះខុសក្តារឯកសារនោះដែល ដែលជុងបានគប់នោះបានបុកចំមកលើមុខដាំងមួយទំហឹង

YOU ARE READING
?????????????? (Khmer translation ?????????????????)
Romance??????????????????? ?????????????????????? ????????????????????????????????????? ?????????????????????????????????????? ?????..... ??????? ????????????????? ????????????????????????????????????????????????, ???????????????????????? ?????????????????...