មុខរបស់គេកាន់តែខិតទៅជិត កំដៅ និងក្រហមនៅលើមុខរបស់ហ្វូតក៏ចាប់ផ្តើមកើនឡើងជាលំដាប់ ហ្វូតគិតថាគួរឱ្យអាម៉ាស់ណាស់ដែលមានគេសម្លឹងមើលមុខគេជិតបែបនេះ នាយតូចគិតខុសទាំងស្រុងពីអ្វីដែលហ្វូតបានស្រមៃហ្វូតតែងតែគិតថា បើលោកប្រុសទីបួនជាមនុស្សឆ្កួតហើយសម្លាប់មនុស្សបែបនេះ ច្បាស់ជាមានមុខអាក្រក់ មានមុខពេញដោយស្នាមដូចក្នុងកុនប៉ុន្តែអត់ទេ ជេមស្អាតប្លែក បើទោះគេមើលទៅកាចបន្តិចក៏ដោយ ប៉ុន្តែគេមានកម្ពស់ខ្ពស់ និងមានការស្លៀកពាក់ស្អាតគួរសម សក់ខ្មៅវែងបាំងភ្នែកគេបន្តិច ប៉ុន្តែហ្វូតនៅតែអាចមើលឃើញថាភ្នែកមុតស្រួចរបស់រាងក្រាស់កំពុងសម្លឹងមើលបបូរមាត់គេយ៉ាងហ្មត់ចត់ ហើយមិនសម្លឹងទៅណាទាល់តែសោះ រយៈពេលជាងប្រាំនាទីកន្លងទៅហ្វូតមានអារម្មណ៍ថា កម្លាំងដៃចាប់ថ្ពាល់របស់គេក៏បន្ធូរបន្តិចម្តងៗ ហើយលែងមានអារម្មណ៍ឈឺចាប់ទៀតហើយ ប៉ុន្តែគេអារម្មណ៍ភ័យខ្លាចដែលធ្វើអោយរាងតូចបែកញើសប៉ុនគ្រាប់ពោត ក្នុងរយៈពេលពីរវិនាទី ហ្វូតបានឃើញរាងក្រាស់បានសើចចុងមាត់បន្តិចហើយបន្ទាប់មកក៏បាត់ទៅវិញក្នុងមួយប៉ព្រិចភ្នែក ជេមដើរថយក្រោយពីរបីជំហាន ខណៈពេលដែលភ្នែករបស់គេនៅតែស្អិតជាប់នឹងបបូរមាត់របស់រាងតូច នាយបានលិទ្ធបបូរមាត់ស្ងួតរបស់គេរួចក៏ងាកក្រោយ ហើយដើរចេញទៅ ដើរកាត់តុអាហាររួច មិនភ្លេចមើលភូវិនហើយលើកដៃធ្វើសញ្ញាភាសារកាយវិការមុននឹងឡើងលើបន្ទប់ ភូវិនគឺជាមនុស្សមានទេពកោសល្យឆ្លាតវៃ តន្ត្រី ស្ទើរតែគ្រប់មុខវិជ្ជាភូវិនបានយល់រៀនសិក្សាសឹងតែពីអ្វីៗគ្រប់យ៉ាង ភាសាកាយវិការមិនមានអ្វីពិបាកសម្រាប់គេឡើយ ដូច្នេះហើយនៅក្នុងផ្ទះជេមមីណាយប្រើតែភាសាកាយវិការមានតែភូវិនទេ ដែលយល់ ។
បន្ទប់ទទួលទានអាហារចាប់ពីពេលនេះរហូតមកដល់ពេលនេះ នៅតែស្ថិតក្នុងភាពស្ងៀមស្ងាត់ និងភាពច្របូកច្របល់ និងភាពស្រពិចស្រពិល ដែលមិនអាចភ្ញាក់ដឹងខ្លួនបាន ព្រោះថាពិតជាសុបិនឬក៏អត់ នៅពេលដែលលោកប្រុសទីបួនមិនសម្លាប់ឫធ្វើបាបអ្នកដែលហ៊ានងើបមុខ មើលគេ?
មេការចម ឃើញអ្នកបម្រើជុំវិញកំពុងឈរដោយបើកភ្នែកធំៗសម្លឹងមើលមកហ្វូតហាក់បីដូចជាពិនិត្យយ៉ាងយកចិត្តទុកដាក់ថាតើគេនៅមានជីវិតឬអត់ចំណែកឯហ្វូត គេព្រលឹងគេហោះទៅចោលគេតាំងពីយូរមកហើយគេមានមានអារម្មណ៍ភ្លាមៗដូចជាស្លាប់បាត់ហើយ "កំពុងមើលអ្វី? ឆាប់ប្រញាប់ទៅធ្វើការ!" មេការចមបានបណ្តេញអ្នកបម្រើអោយទៅធ្វើការយ៉ាងខ្លាំងៗ
អ្នកស្រីណានមីនាងមើលទៅភូវិនហើយសួរថា "ភូវិនជេមគេប្រាប់កូនថាម៉េច?" ភូវិនឆ្លើយដោយស្ទាក់ស្ទើរបន្តិច៖ "បាទ ម៉ាក់ជេម និយាយថា... គេចង់ឱ្យអ្នកបម្រើថ្មីនេះយកបាយមកបន្ទប់របស់ជេម" ឯហ្វូតថ្វីត្បិតតែរាងកាយរបស់គាត់រឹងមែន ប៉ុន្តែព្រលឹងគេមិនទាន់ចូលគ្រប់ដប់ផង នៅពេលដែលគេបានលឺពាក្យរបស់សម្តីរបស់ ភូវិន ដៃជើងរបស់គេប្រែជាទន់ ដោយរាងកាយនេះប្រៀបបានដូចជាអត់ឆ្អឹងទៅហើយ គេក៏បានអង្គុយលើផ្ទាល់នឹងឥដ្ឋដ៏ត្រជាក់ស្រេង ភ្នែកគេបើក ហើយគេសម្លឹងមើលអ្នកស្រី ណានមី
មេការចមក៏និយាយយឺតៗ៖ «លោកជំទាវ គេជាហ្វូតត្រូវជាកូនអ្នកគ្រប់គ្រង់ផ្ទះបាយ "កូនប្រុសរបស់ជេន?" ឮដូច្នោះ លោកម្ចាស់វនិងបួននាក់ទៀតក៏សម្លឹងមើលហ្វូតយ៉ាងយកចិត្តទុកដាក់ លោកប្រុសទីពីរក៏ បានត្រឹមតែមើលបន្តិចបន្តួចហើយធ្វើដូចជាគ្មានរឿងអ្វី ប៉ុន្តែលោកប្រុសទីបីសម្លឹងមើលយ៉ាងយកចិត្តទុកដាក់ ភ្នែករបស់ដូជា.......មានអ្វីលាក់ទុកនៅខាងក្នុងនោះភូវិនក៏ងាកមើលមកប៉ន៍យ៉ាងរហ័ស នាយក៏ទម្លាក់ភ្នែកចុះយ៉ាងលឿន
"ហ្វូត! មកទីនេះ" មេការចម គាត់ហើយស្រែកឡើង
ហ្វូត ក្រោកឈរឡើង ដោយមានជំនួយពី សាតាំងចិត្តរបស់គាត់ចាប់ផ្តើមឡើងវិញបន្តិចម្តងៗ ឥឡូវនេះគេអាចប្រាកដថាគេអាចនៅមានជីវិត ហើយសំណាងល្អមិនទាន់ស្លាប់ ដកដង្ហើមធំហ្វូតក៏ដើរយឺតៗទៅរកអ្នកស្រីណាម នីណី
"ជំរាបសួរលោកស្រីខ្ញុំទើបតែមកធ្វើការថ្ងៃនេះ"
"យើងស្រឡាញ់និងចូលចិត្តជេនណាស់គេប្រៀបបានជាមិត្តល្អបំផុតរបស់យើង យើងក៏ដឹងយ៉ាងច្បាស់អំពីជីវិតដ៏លំបាកដែលជេនកំពុងឆ្លងកាត់ ហ្វូតឯងអាចជួយយើងបានទេ យើងដឹង.. ថាឯងប្រហែលជាបានដឹងអំពីលោកប្រុសទីបួន ហើយអំពីរឿងគ្រួសារ យើងចង់សុំ...អោយឯងជួយមើលថែកូនជេមបានទេ?យើងជឿថា ជេមនឹងមិនធ្វើអ្វីឯងទេ នេះជាលើកទីមួយហើយដែលខ្ញុំឃើញជេមធ្វើបែបនេះក្នុងរយៈពេលដប់ឆ្នាំចុងក្រោយនេះចាប់តាំងពីជំងឺផ្លូវចិត្តរបស់គេកាន់តែអាក្រក់ទៅៗ.."លោកម្ចាស់ងក់ក្បាល យល់ស្របនឹងអ្នកស្រី និយាយចប់ "ម៉េចក៏ម៉ាក់អោយគេទៅជិតអាជេមធ្វើអី? វាជាជីវិតមនុស្សវិកលចរិតណា៎ម៉ាក់ ចុះបើជេមវាធ្វើអីហ្វូតទៅម៉ាក់និយាយយ៉ាងមិចជាមួយ អ៊ំជេន? បើម៉ាក់និយាយអាណិតស្រឡាញ់អាជេម អ៊ំជេនប្រាកដជាអាណិតកូនដែរ" ជុងបានប្រកែកយ៉ាងលឿនជាមួយម្តាយខ្លួនដោយខ្លាចប្អូនរបស់គេអាចទៅសម្លាប់កូនរបស់អ៊ំជេន "ប៉ុន្តែប្រសិនបើយើងមិនធ្វើតាមអ្វីដែលជេមបញ្ចា ឥឡូវនេះយើងធ្វើយ៉ាងមិច? ចុះប្រសិនបើជំងឺរបស់គេធូរស្បើយពេលដែលយើងស្របតាមគេនោះ? ឯងមិនចាំថាតើជំងឺរបស់គេធ្ងន់ធ្ងរប៉ុនណាមុននឹងគេបានធូរស្បើយបានពិនឥឡូវ ? " អ្នកស្រីណានមីប្រកែកជាមួយជុងយ៉ាងដាច់ខ្លាំង រួចហើយក៏សម្លឹងមើលហ្វូតដោយកែវភ្នែកអង្វរករទ ហ្វូតមិនដឹងមកពីមូលហេតុអ្វីទេ នៅពេលនេះហ្វូតក៏នឹកឃើញគ្រាចុងក្រោយដែលម្តាយរបស់គេនិយាយអំពីលោកស្រីណានមីនថា ម្តាយកេដឹងគុណអ្នកស្រីខ្លាំងណាស់ ព្រោះគាត់បានជួយម្តាយគេជាច្រើន ជាពិសេសបបានជួយលើការចំណាយរបស់គាត់ ជួនកាលលោកស្រីបានទូទាត់ប្រាក់ប្រចាំខែរបស់ម្តាយគេរួចហើយក៏ដោយប៉ុន្តែនៅពាក់កណ្តាលខែ លោកស្រីបានអោយប្រាក់បន្ថែមទៅម្តាយរបស់នាង ដើម្បីផ្គត់ផ្គង់គ្រួសារ
ហ្វូតបានព្យាយាមប្រើភាពក្លាហានទាំងអស់ដែលមាននៅ សម្លឹងទៅមើលអ្នកស្រីណាន់មី ហើយបន្ទាប់មកក៏និយាយដោយស្ទាក់ស្ទើរ “ខ្ញុំជាអ្នកបម្រើនៅទីនេះសម្រាប់ ធ្វើការនៅទីនេះ ដូច្នេះហើយ មិនថាលោកស្រី អ្នកស្រី លោកប្រុសអ្នកប្រុស បញ្ជារអ្វីដូច្នេះខ្ញុំត្រូវតែធ្វើតាមបានស្រាប់ទៅហើយ" អ្នកស្រីណានមីបើកភ្នែកយ៉ាងធំៗ ដោយសេចក្តីត្រេកអរ "ឯងនិយាយមែនក៏និយាយមែន?" "បាទខ្ញុំនិយាយការពិតអ្នកស្រី ប៉ុនែ្ត... ខ្ញុំគ្រាន់តែសុំថាបើមានអ្វីកើតឡើងមកលើខ្ញុំ ខ្ញុំសុំអោយម្តាយរបស់ខ្ញុំរស់នៅក្នុងជីវិតដែលមានសុខភាពល្អ និងសប្បាយរីករាយ តែប៉ុននេះគឺគ្រប់គ្រាន់ណាស់ទៅហើយ"
គាន់តែនាយតូចបញ្ចប់ឃ្លារបស់គេភ្លាម អ្នកស្រីប្រញាប់សំពះអរគុណហ្វូតយ៉ាងលឿន " ខ្ញុំ...ខ្ញុំពិតជាអរគុណឯងណាស់ហ្វូត”
ឈរនៅមុខទ្វារបន្ទប់ មួយនេះមានអារម្មណ៏ថាចូលក្នងទ្វាមរណៈ ធ្វើអោយជើងស្រឡូនមួយគូនៅទីនេះមានអារម្មណ៏ថាភ័យរន្ធត់ដែល *តើវាអាចទៅរួចទេដែលនៅខាងក្នុងបន្ទប់នោះមាន ក្បាលខ្មោចឫផ្សែងត្រជាក់ គម្ពីរផ្វូវងងឹត អាយយយយ ទេ ទេ វា មិនអាចទេ ឯង អា ហ្វូតឯង ត្រូវធ្វើចិត្តអោយស្ងប់* ហ្វូតបានប្រកាច់ប្រកិននៅពីមុខបន្ទប់ដោយភាពស្រមើលស្រម៉ៃររួចដកដង្ហើមចេញយឺតៗ ដៃស្រឡូនៗក្តាប់ថាសយ៉ាងជាប់នៅក្នុងដៃរបស់គេ គេប្រមូលនូវភាពក្លាហាន ទាំងអស់ដែលគេមានដើម្បីសម្រេចចិត្តកាច់ចូលខាងក្នុងរួចបិទដោយថ្នមៗ ទ្វារក៏ត្រូវបានរុញបិទយឺតៗ "អូយ វាគ្មានក្បាលខ្មោច គម្ពីផ្លូវងងឹតអីទេ ប៉ុនែ្តដែលរន្ធត់នោះគឺនៅក្នុងបន្ទប់ងងឹតមានភ្លើងក្រហមតែមួយ លោកប្រុសទីបួនអង្គុយលើសាឡុងនៅខាងមុខ ហ្វូតបានអោនចុះ ជើងរបស់គេបោះជំហ៊ានស្រាលៗ
ដៃពោរពេញទៅដោយសរសៃរត់ខ្វាត់ខ្វែង ឯដៃកាន់បារីកនៅក្នុងដៃ ជេមដាក់ដៃរបស់គេនៅលើជង្គង់ ជេមនបានលឺសំលេងរុញចេញពីមុខទ្វាដូច្នេះគេក៏ងើបក្បាលមើលទៅលើយឺតៗ ដោយសារតែសក់របស់គេវែងពេកធ្វើអោយហ្វូតអាចមើលឃើញតែមាត់របស់គាត់ដែលបញ្ចេញផ្សែងពណ៌សពីបបូរមាត់ហ្វូតបបូរមាត់ញាប់ញ័រ បោះជំហានទៅជិតកន្លែងដែលរាងក្រាស់អង្គុយ ហើយដាក់ថាសដាក់លើតុដោយថ្នមៗ "លោកប្រុសនេះគឺជាអាហារពេលល្ងាច” ហ្វូតហៀបនឹងរត់ចេញយ៉ាងលឿនទៅហើយ ប៉ុនែ្តគិតថាលោកប្រុសអោយទៅដោយងាយៗមែនទេ ដៃមាំចាប់កដៃ ហើយទាញយ៉ាងម៉ាទំហឹងធ្វើឲ្យរាងតូចអស់ជំហរដួលទៅនឹងដី ក្បែរជើងជេម ដៃក្រាស់ចាប់ច្បាមសក់ត្រង់ករបស់ហ្វូតហើយទាញយ៉ាងខ្លាំងទៅក្រោយ ធ្វើអោយងើយទៅលើដោយមានអារម្មណ៍ថា កម្ខាងរបស់គេហាក់ដូចជាមានអ្វីក្តៅឡើងៗ ហ្វូតនៅតែមិនអាចដឹងថាវាជាអ្វី នៅពេលដែលដៃម្ខាងទៀតរបស់ ចាបកាន់បារីកញ្ឆាដែលគេបានជក់យកវាមកយឺតហើយក៏ពន្លត់ភ្លើងបារីដោយប្រើប្រាស់ ក របស់ហ្វូតដោយប្រើកម្លាំងសង្កត់ខ្លាំង
"អូយយយយ" ទឹកភ្នែកពីរជួរចុងក្រោយទ្រាំមិនបានក៏ហូរចុះមកថ្ពាល់ ដៃតូចៗទាំងពីរព្យាយាមចាប់ដៃធំចេញនោះប៉ុន្តែត្រូវបានរាងក្រាស់កាន់តែទាញសក់នាយតូចកាន់តែខ្លាំង ជេមបានបោះបារីចោលមួយចំហៀងឯដៃម្ខាងទៀតរបស់គេនៅតែកាន់សក់របស់ហ្វូត គេបានផ្អៀងមុខ រួចបើកមាត់របស់គេ ហើយលោទៅបិតលិទ្ធ ក របស់ហ្វូតត្រង់កញ្ចឹងកដែល ជេមយកមកអុថបន្លត់បារី។

YOU ARE READING
?????????????? (Khmer translation ?????????????????)
Romance??????????????????? ?????????????????????? ????????????????????????????????????? ?????????????????????????????????????? ?????..... ??????? ????????????????? ????????????????????????????????????????????????, ???????????????????????? ?????????????????...