«អូសគេទាំងបីទៅខាងមុខសាលហើយបង្រៀនមេរៀនពួកគេអោយស្គាល់ធំស្គាល់តូច»មេការចមស្រែកខ្លាំងៗបង្គាប់អង្គរក្សអោយចាំបីនាក់នោះ
«មានតែលោកម្ចាស់ អ្នកស្រីនិងលោកប្រុសទីបួនទេដែលមានសិទ្ធអប់រំអ្នកបម្រើ តើលោកជានរណា បានជាមានសិទ្ធ "ខ្ញុំជាមេការ អ្នកស្រីណានមីបានប្រគល់អ្វីៗគ្រប់យ៉ាងឱ្យខ្ញុំក្នុងនិងក្រៅអ្វីគ្រប់យ៉ាងត្រូវបានរៀបចំនិងគ្រប់គ្រងដោយខ្ញុំ ឆាប់ចាប់គេទៅ!! "អង្គរក្សបានប្រញាប់ប្រញាល់ចូលទៅអូសមនុស្សទាំងបីនាក់នៅខាងក្រៅបន្ទប់ទទួលភ្ញៀវ។ ទោះបីជាមានការព្រមានពីភូវិនក៏ដោយក៏អង្គរក្សនៅតែមិនអើពើនឹងគេហើយចាប់ទាញគេចេញ។
អ្នកស្រីណានមីនិងអ្នកប្រុសដាំង បានចុះទៅមើលភ្លាមៗនៅពេលដែលពួកគេឮសំឡេង ចំណេកលោកម្ចាស់និងកូនប្រុសទីពីររបស់គាត់ជុងនៅធ្វើការនៅឯក្រុមហ៊ុន ហើយកូនប្រុសទីបីរបស់គាត់ប៉ន៍គឺនៅកាស៊ីណូដើម្បីជួបអ្នកជំនួញផ្សេងៗ។
"កើតអីហ្នឹងឯងចង់ស្លាប់ឬអីឯងបានហ៊ានចាប់ដៃភូវីនបែបហ្នឹង? ហត់នឿយនឹងការរស់នៅមែនទេ?"បន្ទាប់ពីលឺសម្តីរបស់ដាំងអង្គរក្សក៏ស្រឡាំងកាំងហើយដោះលែង ភូវិនធ្វើម្ដេចក៏គេភ្លេចថាភូវិនជាកូននៃត្រកូលអភិជនប៉ុណ្ណឹងល្មមដល់ស្លាប់ហើយជាងនេះទៅទៀតគាត់គឺជាគូដណ្តឹងរបស់លោកប្រុសទីបីរបស់ពួកគេទៀតប្រសិនបើលោកប្រុសទីបីដឹង ពួកគេប្រាកដជាស្លាប់ដោយគ្មានសាកសពពេញលេញឡើយ
"ភូវិនមានបញ្ហាអ្វី? បានជានមុខរបស់កូនប្រឡាក់បែបនេះ?" អ្នកស្រីណាំមីដើរទៅភូវិនរួចហើយអង្អែលក្បាលភូវីនទាំងបារម្ភ នឹងលើកដៃជូតមុខថ្នមៗ
"នៅតែឈរមើលស្អី? ប្រញាប់យកកន្សែងមកជូតសម្អាតអើភូវីនភ្លាម!.." ក្រុមអ្នកបម្រើកំពុងឈរនៅជ្រុងមួយកំពុងខ្សឹបខ្សាវស្រាប់តែដាំងងាកមកស្រែកខ្លាំងៗធ្វើឱ្យពួកគេភ័យស្លន់ស្លោ ឱនក្បាលរត់ចេញទៅភ្លាមៗ ។ មេការចមសម្លឹងមើលហ្វូត សាតាំង និងហ្វតមួយសន្ទុះក៏និយាយឡើង
"លោកស្រី អ្នកបម្រើទាំងបីនេះមិនចេះច្បាប់ទេហ៊ានលេងជាមួយនឹងអ្នកប្រុសភូវិនណា៎អ្នកស្រី" "វាមិនមានអ្វីពាក់ព័ន្ធជាមួយពួកគេទេព្រោះខ្ញុំធុញខ្ញុំបានអោយពួកគេមកលេងជាមួយខ្ញុំ គ្រាន់តែលេងជាមួយអ្នកបម្រើ មានអីទាស់ខុស??" "បាទ អ្នកប្រុសភូវិនសុំទោសដែលធ្វើឲ្យអ្នកប្រុសមានអារម្មណ៍មិនស្រួល ប៉ុន្តែខ្ញុំមិនដឹងថា គ្រួសារអ្នកប្រុសយ៉ាងណាទេប៉ុនែ្តក្នុងគ្រួសារណូរ៉ាវីត បើហ៊ានលេងវៃស្មើជាមួយលោកប្រុសអ្នកប្រុស វាជាអំពើបាបដ៏ធ្ងន់ធ្ងរដែលមិនអាចអត់ទោសបានឡើយអ្នកទាំងបីនេះសុទ្ធតែបំពានច្បាប់នៅទីនេះ"ដាំងបានជួយភូវីនជូតមុខហើយនិយាយថា
"បើភូវិនចង់លេងជាមួយពួកគេទាំងបីនោះយើងមិនអាចបន្ទោសពួកគេបានទេប៉ុនែ្តចំពោះការគូរមុខភូវិនខ្ញុំបាននិយាយរួចមកហើយថាមិនគួរទេ" មេការចមក៏និយាយបញ្ចុះបញ្ចូល"ពីដើមរៀងមកអ្នកបម្រើណាដែលធ្វើខុសត្រូវនឹងទទួលទោសតាមច្បាប់ បើយើងមិនពិន័យពួកគេគឺអយុត្តិធម៌ពេកហើយ ដូច្នេះពួកគេត្រូវតែដាក់ទោសដើម្បីរំលឹកពួកគេ ដើម្បីកុំឱ្យពួកគេធ្វើអំពើចិត្តជាមួយចៅហ្វាយនាយខ្ញុំសង្ឃឹមថាអ្នកប្រុសនិងអ្នកប្រុសតូចនឹងពិចារណាឡើងវិញ"
ហ្វូតបានខ្សឹបប្រាប់ហ្វត "ឥឡូវយើងដឹងថាហេតុអ្វីបានជាឯងស្អប់គាត់" អ្នកស្រីណានមីស្រាប់តែបន្លឺឡើងថា"មេការចមនិយាយត្រូវហើយព្រោះអ្នកជាអ្នកបម្រើនៅទីនេះអ្នកត្រូវតែចេះច្បាប់ កុំឱ្យរឿងនេះកើតឡើងទៀត!" "បាទយើងជាអ្នកបម្រើពួកយើងឈ្លើយបែបនេះដាក់ចៅហ្វាយនាយខ្ញុំសង្ឃឹមថាមេការចមនឹងបង្រៀនយើងនូវមេរៀនដ៏ល្អមួយ ដើម្បីកុំឱ្យយើងហ៊ានធ្វើកំហុសដដែលនៅថ្ងៃអនាគត" ក្រោយពីបានឮដូច្នេះសាតាំង ហ្វត និងភូវិនបានបើកភ្នែកធំៗដោយតក់ស្លុតសម្លឹងមើលហ្វូតស្ងើចសរសើរទឹកចិត្តក្លាហានរបស់គេ
"ប៉ុន្តែ-" ភូវិនបានស្ទុះទៅឈប់ប៉ុន្តែត្រូវបានដាំងបញ្ឈប់ភ្លាមៗដាំងសម្លឹងមើលអ្នកស្រីណានមីហាក់ដូចជាចង់រំលឹកភូវីន ថាគាត់គួរតែស្តាប់គេ
មេការចមញញឹមរួចយកផ្តៅរំពាត់យ៉ាងខ្លាំងសម្តៅទៅហ្វូតអង្គរក្សពីរនាក់មកពីចម្ងាយ ម្នាក់ៗកាន់រំពាត់ផ្តៅវែងក្នុងដៃ បន្តិចម្ដងៗពួកគេបានចូលទៅរកសាតាំង និងហ្វត*ឆ្វាច់ ឆ្វាច់* ជារំពាត់ដំបូងបានវាយប៉ះជើងទាំងបីនាក់យ៉ាងខ្លាំង តែគួដឹងហើយថានរណាត្រូវខ្លាំងជាងគេគឹហ្វូតនេះឯងគេដោយសារអ្នកវៃមិនមែនជាអង្គរក្សទេតែជាមេការចម ជើងហ្វូតរលាត់ដាច់ស្បែកយ៉ាងខ្លាំងឯឈាមក៏ចាំផ្តើមហូរមក។ សាតាំងបានបឹទភ្នែកយ៉ាងជិត ឯហ្វតវិញខាំមាត់សម្លក់មេការចមយ៉ាងខ្លាំង
*ទឹប ទឹប * នេះគឺជាសំឡេងដែលគ្រប់គ្នាស្គាល់វាជាការពិតដែលគ្រាន់តែលឺវាធ្វើឱ្យមនុស្សញ័រដោយភ័យខ្លាច អ្នកបម្រើទាំងអស់បានអោនក្បាលចុះក្រោមភ្លាមៗ រួមទាំងអង្គរក្សផងដែរ ហ្វូតក៏បន្ទាបក្បាលដូចគេ។
លោកប្រុសទីបួនបានចុះពីជាន់លើ បានសម្តៅទៅត្រង់កន្លែងដែលក្រុមហ្វូតកំពុងលុតជង្គង់ ហើយអោនក្បាលរបស់ពួកគេចុះខាំធ្មេញរបស់ពួកគេដើម្បីស៊ូទ្រាំនឹងការវាយដំ ជេមសម្លឹងមើលហ្វូតដោយក្រឡេកមើលដៃ និងជើងរបស់គេពោរពេញស្នាមក្រហមនិងឈាមពីការវាយដោយរំពាត់ផ្តៅ
ហ្វូតក៏ងើយមើលមុខជេមយ៉ាងចំៗ ប៉ុនែ្តមានមនុស្សតែម្នាក់គត់នៅក្នុងផ្ទះនេះដែលហ៊ានងើបមុខមើលជេមចំហើយមានភាពក្លាហានក្នុងនិយាយដោយមិនភ័យខ្លាចអ្វីទាំងអស់គឺហ្វូតនឹងឯង
"លោកប្រុសត្រូវការអ្វី?" សម្លេងល្វើយៗរបស់ហ្វូតបានបន្លឺឡើងទោះបីជាគេសឹងតែសន្លប់ទៅហើយក៏ដោយក៏គេនៅតែបម្រើជេមអោយបាន។ ជេមបានអោនចុះហើយលុតជង្គង់ម្ខាងរូចដោយប្រឈមមុខនឹងហ្វូតយ៉ាងជិតស្និទ្ធ រួចដាក់មុខនៅជិតត្រចៀករបស់ហ្វូតដូចទម្លាប់ ហ្វូតក៏យល់ភ្លាមថាជេមចង់និយាយអ្វីគេក៏ខិតមុខទៅជិតដើម្បីរង់ចាំស្តាប់អ្វីដែលជេមនឹងនិយាយ
"អ្នកណាធ្វើបាបអូន??"ហ្វូតគាំងនឹងមួយកន្លែង ដោយឆ្ងល់ថាហេតុអ្វីបានជាជេមហៅខ្ញុំដោយអត្ថន័យស្និទ្ធស្នាលបែបនេះ? ពីមុនហ្វូតលឺតែប្រយោគទទេពីរបីពាក្យទេ និយាយបែបនេះពិតជាធ្វើឲ្យគេទទួលយកមិនបានទេ
ឃើញថាហ្វូតនៅស្ងៀមបូករួមទាំងរបួសនៅលើដៃបែបនេះ ជេមបានដកដង្ហើមធំរួចក្រោកឈរមើលភូវិន។ភូវិនក៏យល់យ៉ាងរហ័សហើយនិយាយយ៉ាងរហ័សដើម្បីពន្យល់ជេម
“គឺដោយសារតែខ្ញុំចង់ឱ្យពួកគេលេងជាមួយខ្ញុំ ប៉ុន្តែ មេការចមចេះតែនិយាយថាពួកគេធ្វើខុសច្បាប់អីណា
គាត់ចេះតែធ្វើរឿងច្របូកច្របល់ ខ្ញុំក៏ព្យយាមនិយាយពន្យល់តែគាត់នៅតែដាក់ទោស" ភូវិនក៏ខឹងខ្លាំងណាស់បន្ទាប់ពីនិយាយរឿងដ៏វែងមួយ ពេលនិយាយចប់គេមានអារម្មណ៏ថាធូរស្រាល នៅពេលដែលភូវិនបានលឺជេមមីណាយ ចុះមក ភូវីនក៏សប្បាយចិត្តណាស់។
ក្រោយពីបានស្តាប់រឿងរាវរបស់ភូវិនហើយជេមក៏សម្លឹងមើលអង្គរក្សដែលកំពុងកាន់រំពាត់ផ្តៅចូលរួមវាយហ្វូតដែលរួចក៏ក្រឡេកទៅមើលមេការចមដែលទឹកមុខពោរពេញទៅដោយភាពភ័យខ្លាច
ជេមបានយករំពាត់ផ្តៅដែលអង្គរក្សបានប្រើដើម្បីវាយហ្វូតពីដីរួចទៅជិតអង្គរក្សដែលលុតជង្គង់រួចក៏ចាប់សក់នៅខាងក្រោយហើយជេមក៏ទាញសក់យ៉ាងខ្លាំងធ្វើឱ្យបុរសនោះងើយទៅលើដោយមិនស្ទាក់ស្ទើរជេមបានវ៉ាត់ផ្តៅចំបំពង់កអង្គរក្សនោះជាអកុសលគេបានស្លាប់ភ្លាមៗនៅនឹងកន្លែង។

YOU ARE READING
?????????????? (Khmer translation ?????????????????)
Romance??????????????????? ?????????????????????? ????????????????????????????????????? ?????????????????????????????????????? ?????..... ??????? ????????????????? ????????????????????????????????????????????????, ???????????????????????? ?????????????????...