លុះដល់ម៉ោង៤ទៀបភ្លឺ ហ្វូតបើកភ្នែកធំៗស្រាប់តែភ្ញាក់ឡើងដោយងឿងឆ្ងល់ ព្រោះឈឺចង្កេះទាំងសងខាង រួមទាំងគូទ ឯរាងកាយរបស់គេពោរពេញដោយការឈឺចាប់ នាយល្អិតមានអារម្មណ៍ថាដូចជាគ្មានកម្លាំងនៅសល់សោះ គេបានងើបអង្គុយនៅលើគ្រែ ឯចិត្តនិងខួរក្បាលរបស់គេគឺទទេរ ហើយក៏និយាយទៅកាន់ខ្លួនឯងតិចៗ
«ហឹមមមម..ម៉េចក៏ឯងល្ងង់ម៉្លេះ?..»
ហ្វូតហាក់ដូចជាគិតរឿងអ្វីមួយស្រាប់តែភ្ញាក់ឡើងឡើង រួចក៏ដកដង្ហើមវែងៗ ដើម្បីរំងាប់អារម្មណ៍ខ្លួនឯងបន្តិច បន្ទាប់មករៀបចំឡើងវិញបន្តិចម្តងៗនូវរាល់គំនិតនៅក្នុងក្បាលរបស់គេ គឺគេវាចងបើកភួយដើម្បីមើល *ខាងក្រោមរបស់ខ្លួន*ព្រោះគេចង់ដឹងថាវាយ៉ាងមិច អង្កុយគិតមួយសន្ទុះ ដោយចង់ដឹងខ្លាំងពេកទើបហ្វូតបានបើកភួយបន្តិច ហើយមើលទៅកន្លែងខាងក្រោម
"ម៉ែអើយជួយកូនផង"
ហ្វូតផ្តេកខ្លួនដេកលើគ្រែ ននៀលប្រកាច់ប្រកិនដោយភាពខ្មាស រាងកាយទាំងមូលរបស់នាយល្អិតគឺអាក្រាតកាយទាំងស្រុងប៉ុនែ្តវាបានលាក់នៅក្រោមស្រទាប់ភួយដ៏ក្រាស់នោះ ប៉ុនែ្តគេមានអារម្មណ៏ថាហាក់ដូចជាមានថ្នាំលាបលើនោះហើយដែលធ្វើអោយគេមានអារម្មណ៏ថាមិនសូវឈឺខ្លាំងទេ
ប៉ុន្តែ.. ហ្វូតស្រាប់តែភ្លេចថាបញ្ហាដែលគេកំពុងប្រឈមមុខគឺមិនធម្មតាទេ
គឺលោកប្រុសទីបួន ជេមមីណាយនេះឯង
ពេលហ្វូតងើបអង្គុយភ្លាម ភ្នែកនាយតូចបានជួបនឹងភ្នែកងងឹតមួយគូនោះភ្លាមៗ រាងក្រាស់គឺកំពុងអង្គុយជក់បារីលើសាឡុងទល់មុខគ្រែនេះឯង ដោយមុននេះហ្វូតមិនបានមើលខាងមុខគេឡើយ
ប៉ុនែ្ត....
រឿងដែលហ្វូតមិនដឹងនោះគឺរាងក្រាស់គឺអង្គុយនៅទីនោះពេញមួយយប់ដើម្បីតែសម្លឹងមើលរាងកាយនាយល្អិតដែលកំពុងគេងនោះដោយសឹងតែមិនព្រឹចភ្នែកមួយវិនាទីសោះ
ហ្វូតបានលូនចុះពីគ្រែយឺតៗ ដៃបានរុំភួយជុំវិញរាងកាយរបស់គេ ហើយគិតថាវាអាចនឹងធ្លាក់ចុះនៅពេលដែលត្រូវខ្យល់ខ្លាំង នាយតូចបានប្រើកម្លាំងដែលនៅសេសសល់ទាំងអស់លូនយឺតៗទៅកាន់ជើងរបស់ជេមដោយលុតជង្គង់ចុះ ហើយរួចសំពះសម្លឹងមើលទៅភ្នែកកំណាចមួយគូនោះដោយទឹកភ្នែក
"តើលោកប្រុសអាចដោះលែងខ្ញុំទៅបានទេ? ស្វែងរកអ្នកផ្សេងទៀតបានទេ?, នៅតែមានមនុស្សជាច្រើនអាចតម្រូវចិត្តលោកប្រុសល្អជាងខ្ញុំទៅទៀតណា៎!, ខ្ញុំគ្រាន់តែចង់រស់នៅដោយសេចក្តីសុខទេ" ជេមមិនឆ្លើយទេគេបានអោនចុះ ហើយចាប់កាន់រាងកាយទាំងមូលរបស់ហ្វូតលើកឡើងមកអង្គុយលើភ្លៅរបស់គេ រួចលូកដៃទៅអង្អែលចង្កេះតូចនោះថ្នមៗ។
"ឯងឃ្លាននៅអាល្អិត?"

YOU ARE READING
?????????????? (Khmer translation ?????????????????)
Romance??????????????????? ?????????????????????? ????????????????????????????????????? ?????????????????????????????????????? ?????..... ??????? ????????????????? ????????????????????????????????????????????????, ???????????????????????? ?????????????????...