抖阴社区

???35: ??????????? ????????????????????

Start from the beginning
                                    

     " ថេយ៍ៗ Sorry ថេយ៍ៗភ្លេចចាប់ អារម្មណ៍ "

     " កុំធ្វើមុខកំសក់អាក្រក់មើលណាស់ " គាត់ចាប់ទាញថ្ពាល់កូនទាំងសងខាងខ្នាញ់និងចរិកគេណាស់ ជួបពេលណាដែលថាមិនធ្វើចរិកគួរឲ្យចង់ខាំអញ្ចឹង។

     " បានហើយៗ ចូលមកក្នុងមក " លោកចននិយាយហើយទើបក្រវីក្បាលក្រោយហៅកូនៗនិងចៅៗនាំចូលទៅខាងក្នុង។

     " សុខសប្បាយទេកូន? " មកដល់កន្លែងអង្គុយភ្លាមលោកយាយចនក៏សួរទៅកូនស្រីនិងកូនប្រសារប្រុស

     " សុខសប្បាយធម្មតាជាអ្នកម៉ាក់ តើថេយ៍នៅទីនេះយ៉ាងម៉េចដែរ មានរករឿងអីដល់អ្នកម៉ាក់ឬអត់? " ឆ្លើយសំនួរគាត់ហើយអ្នកស្រីផារីយូក៏សួរពីរឿងកូនចង់ដឹងថាគេនៅទីនេះយ៉ាងម៉េចដែរ ឮសំនួរសួរពីកូនស្រីគាត់ក៏ងាកទៅមើលចៅដែលកំពុងតែលេងជាមួយប្អូនស្រីនៅមុខផ្ទះសិមញញឹមមុននិយាយប្រាប់កូន។

     " រឿងនឹងមានខ្លះៗតែមិនសូវជាកូនខ្លាំងទេ សំណាងហើយមានពូតូចគេចាំបង្រាប សម្ដីយាយតាចៅថេយ៍មិនសូវជាស្ដាប់ ប៉ុន្មានទេតែបើពូគេវិញនិយាយតែមួយបាត់និយាយពីថាស្ដាប់អើយស្ដាប់ " នឹកដល់រឿងនេះហើយគាត់ក៏ផ្ទុះសំណើចឡើង ជឿហើយចៅគាត់មួយនឹង គាត់និយាយមិនស្រួលខឹងគាត់ទៀតតែបើពូគេវិញស្រែកតែមួយម៉ាត់បាត់ឈឹងគ្មានតមួយម៉ាត់ ឲ្យដេកៗឲ្យដើរៗ។

     " គេស្រឡាញ់ពូគេណាស់ ពេលពូគេទៅម្ដងៗអី ចំតែគេងជាមួយជុងគុកពូគេទេ ទោះជាហៅឲ្យគេងជាមួយពួកខ្ញុំយ៉ាងណាក៏មិនព្រមដែរ រនាលដីយំរហាមបើហ៊ានតែមិនឲ្យគេគេងជាមួយ " សំឡេងសើចកក្អឹកនិយាយពីដើមនាយតូច សើចលាន់ឮពេញផ្ទះ តែងាកមកមើលដើមឈ្មោះវិញកំពុងតែលេងដេញចាប់ជាមួយថេស៊ូងប្អូនស្រីធ្វើមិនដឹងទាំងខ្លួនឯងអាយុ18ឆ្នាំ ចូលថ្ងៃនេះហើយ នេះបានគេហៅថាក្មេងមិនចេះធំ។

     " និយាយចឹងខ្ញុំដូចជាមិនទាន់ឃើញជុងគុក គេទៅណាអ្នកម៉ាក់? "

     " អាកូនមួយនឹងវាខំប្រឹងធ្វើការណាស់ មិនគិតរកប្រពន្ធឲ្យម៉ែវាទេមួយថ្ងៃៗនៅតែកន្លែងការងារបើមិនបានចៅថេយ៍នាំដើរខ្លះទេនៅតែនុងឯង "

????????????????(???)Where stories live. Discover now