"យើងចង់ធ្វើឯងឱ្យមានអារម្មណ៍ថាយើងយកចិត្តដាក់ឯង ប៉ុន្តែឯងបានគិតថា... យើងគ្រាន់តែយកឯងមកលេងសើច??"
ជេមស្ងាត់មួយភ្លែតរួចក៏និយាយបន្ត
“បងស្រលាញ់អូនខ្លាំងណាស់ បងចង់តែថ្វាយបង្គំអូន ខំទប់ចិត្តមិនសម្លាប់អ្នកដទៃផ្សេង ពេលដែលគេហ៊ានមើលមុខអូន ខ្លាចថាពេលអនាគតទៅបងនឹងឃុំអូនទុកដោយសេចក្តីហួងហែងរឹតតែមិនអាចទ្រាំបានទេ បើអូនទៅចោលបង..."
ជេមបានដកដង្ហើមធំ ឯរាងកាយទាំងមូលក្តៅដូចភ្លើង គ្រាន់តែសម្លឹងមើលនាយ ក៏នាយល្អិតអាចស្មានថាគ្រុនរបស់ជេមគឺកាន់តែឡើងខ្លាំងឡើងៗ ជេមនៅស្ងៀមមួយសន្ទុះបន្ទាប់មកក៏បន្ត
"កុំគិតច្រើនពេកអំពីរឿងអាពាហ៍ពិពាហណា៎ វាជាផ្នែកទាំងអស់នៃផែនការរបស់យើងក្នុងការឡើងកាន់តំណែងជាមេគ្រួសារ ធីទីឆារ៉ុនរាក់ ឯងគឺជាមនុស្សសំខាន់ម្នាក់ មិនថាឯងទទួលមរតកធីទីឆារ៉ុនរាក់ឬអត់ វាមិនអីទេ មិនយូរមិនឆាប់ យើងនឹងផ្តល់កេរឈ្មោះនិងកិត្តិយសឱ្យឯង”
"ខ្ញុំមិនត្រូវការកេរឈ្មោះឬកិត្តិយសទេ! ខ្ញុំចង់ក្លាយជាករណីលើកលែងរបស់លោក.."
"រឿងនឹងគឺតែងតែឯងជានិច្ច ជាករណីលើកលែងតែមួយគត់របស់ជេម ចាប់ពីពេលនេះតទៅ រូបរាងកាយ ព្រលឹង និងសូម្បីតែបេះដូងឯងក៏ជាកម្មសិទ្ធិរបស់យើងដែរ គឺរបស់លោកប្រុសទីបួន ជេមមីណាយ ណូរ៉ាវីតនៃគ្រួសារ ធីទីឆារ៉ុនរាក់ យើងស្បថថាយើងនឹងការពារ និងបម្រើឯងអស់មួយជីវិត"
គេបានទាញបែកចេញពីហ្វូត រួចចាប់ស្មារបស់ នាយតូវហើយបែរទៅមុខដើម្បីឱ្យរាងតូចបែរខ្នងដាក់គេ ជេមដើរមកកាន់តែគៀគ ហើយយកដៃរបស់គេឱបចង្កេះហ្វូត ផ្ទៃមុខសង្ហាជ្រប់ដោយអោនចុះ, ដាក់បបូរមាត់របស់គេនៅជិតផ្នែកម្ខាងនៃករបស់ហ្វូតហើយខ្សឹបប្រាប់ថា
"ស្តាប់ណា៎ ចាប់ពីពេលនេះតទៅ ឯងធ្វើអ្វីក៏បានដែរកុំខ្លាចគេ ពើងទ្រូងងើបក្បាលដោយមានភាពជឿជាក់ យើងនឹងនៅកាពារឯងគ្រប់ពេល ធ្វើអ្វីដែលឯងពេញចិត្ត ជេមមីណាយនឹងនៅតែការពារ នឹងជួយជ្រោមជ្រែង"

YOU ARE READING
?????????????? (Khmer translation ?????????????????)
Romance??????????????????? ?????????????????????? ????????????????????????????????????? ?????????????????????????????????????? ?????..... ??????? ????????????????? ????????????????????????????????????????????????, ???????????????????????? ?????????????????...
CHAPTER 18 : ????????
Start from the beginning