抖阴社区

???36: ???????????????????!

Start from the beginning
                                    

     " ផាច់! ផាច់ " មួយកំភ្លៀងទះដោយដៃម៉ាក់ថេយ៉ុង មួយដៃនេះសម្រាប់ធ្វើឲ្យកូនគាត់ បាត់បង់ភាពបរិសុទ្ធ មួយកំភៀងទៀតសម្រាប់ការដែលស្រឡាញ់ក្មួយខ្លួនឯង ទាំងពួកគេជាពូក្មួយបង្កើត។

     " តើឯងដឹងថាទេឯងកំពុងតែនិយាយអី! ហេតុអីឯងមិនគិត ហេតុអីក៏ធ្វើរឿងចឹងដាក់ក្មួយឯងទៅកើត ឯងក៏ដឹងថាចរិតគ្នាវាយ៉ាងម៉េច បើឯងមិនព្រមក៏វាគ្មានរឿងបែបនេះកើតឡើងដែរ " គាត់ស្រែកត្រឡោក ស្ដីឲ្យនាយជាប្អូន

     " ហេតុអីក៏អ្នកម៉ាក់វ៉ៃគាត់ ពូតូចឈឺទេ? " ថេយ៉ុងចូលទៅចាប់មុខជុងគុកនិងស្ទាបមុខដែលម៉ាក់គេទះអម្បាញ់មិញ ជុងគុកនាយក្រវីក្បាល បញ្ជាក់ថាមិនអីទេ

     " មកនេះ!ស្អែកនេះម៉ាក់នឹងនាំកូនទៅវិញ " អ្នកស្រីសារីចូលទីទាញដៃកូនឲ្យគេក្រោកមកនឹងចាប់កុំឲ្យទៅជិតប្អូនប្រុសគាត់ទៀត

     " អ្នកម៉ាក់លេងថេយ៍ទៅ ហ្ហឹកហុឺ ថេយ៍មិនទៅថេយ៍នៅជាមួយពូតូច  ថេយ៍មិនទៅទេ! "

     " ឯងរៀបចំខ្លួនទៅ ថ្ងៃនេះយើងនឹងទៅសួរកូនស្រីគេ " មិនចាំថេយ៉ុងទៅលោកតាចនក៏និយាយឡើងឲ្យគ្រប់គ្នាបានដឹងបានឮ ជុងគុកនាយក៏មិនបាននិយាយអ្វីដែរ តែនាយបានត្រឹមតែងាកទៅមើលមុខក្មួយកំពុងតែរើយំចង់មកជិតនាយ ចិត្តនិងបេះដូងនាយពេលនេះឈឺចាប់ខ្លាំងណាស់ តែនាយមិនអាចធ្វើអ្វីបាន នាយដឹងថានាយធ្វើខុស តែនាយក៏ចង់ឲ្យក្មួយនេះរស់នៅបានល្អជាងនេះ ជីជាងរស់នៅជាមួយគេជាពូ ត្រូវមកស្រឡាញ់ពូឯង មានតែនិយាយដើម ពូក្មួយស្រឡាញ់គ្នា។

     " ពូតូចនិយាយអីមួយម៉ាត់ទៅ ហ្ហឹកហុឺ បដិសេធទៅពូតូច កុំយល់ព្រមជាមួយគាត់អី... សុំអង្វារពូតូច "

     " នាំកូនទៅបង! " លោកខែនដូចូលទៅចាប់កូនប្រុខតែមើលថេយ៉ុងទៅរើផងយំផងនិយាយប្រាប់ឲ្យនាយនិយាយអីមួយម៉ាត់

     " តាវា...ឯងកុំបំបែកចៅយើងអី... " លោកយាយចនពិបាកភ្នែកពេកក៏កេះដៃប្ដីកុំឲ្យគាត់បំបែកចៅនិងកូន

     " អូនមើលឃើញទេ? "

     " ឃើញតែបើបំបែកចៅក៏មិនល្អដែរ "

     " បានហើយបើអូននិយាយអញ្ចឹងនោះ ទុកឲ្យបងជាអ្នកសម្រេច! " គាត់ស្ងាត់មាត់ពេលឃើញស្វាមីនិយាយខ្លាំង

     "  ហឹ្ហកហុឺ...លែងថេយ៍លោកប៉ា លែងថេយ៍ទៅសូមអង្វរឲ្យថេយ៍ទៅរកពូតូចទៅណា " ថេយ៉ិងងើបមុខនិយាយអង្វរឪពុកពេលគាត់ជាប់នាំចេញ តែគាត់មិនបានស្ដាប់សម្ដីកូនមានតែនាំគេចេញ

     " ទៅវិញកូនមានរឿងត្រូវនិយាយជាមួយអ្នកម៉ាក់ ម៉ាក់និងឈប់ឲ្យកូនមកទីនេះទៀតដែរ "

     " អត់ទេៗៗ លែងថេយ៍ទៅ~~~ថេយ៍ចង់ទៅរកពូតូច ពូតូច ~~~មកជួយថេយ៍ផងទៅ ហ្ហឹកហុឺ "

     " ខ្ញុំស្អប់អ្នកគ្រប់គ្នា លោកតាអ្នកម៉ាក់ ហ្ហឹកហុឺ ខ្ញុំស្អប់ៗ ខ្ញុំស្អប់អ្នកទាំងអស់គ្នា ដែលបំបែកចេញពីខ្ញុំ ហុឺ~~ " ថេយ៉ុងសបញ្ចេញទឹកមុខគួរឲ្យខ្លាច ស្រែកខ្លាំងៗមួយទំហឹង

     " ខ្ញុំនឹងស្លាប់ឲ្យអ្នកទាំងអស់គ្នាមើល ចាំតែមើលទៅ "

     " ពូសុំទោសពូធ្វើក៏ដើម្បីអនគតថេយ៍ដែរទេ " គាត់នាយមិនហ៊ានងាកមុខមើលទៅក្មួយឡើយបានតែត្រឹមឱនមុខចុះ គិតក្នុងនិយាយ។

    ចេញមកដល់ខាងក្រៅឡានក៏បានឈប់ចននៅពីមយខលោកខែនដូដាក់ឲ្យកូនចូលមុនទើបអ្នកស្រីសារីចូលទៅក្រោយ

     " ល្មមឈប់ឆ្គួតទៅកូនថេយ៍ កូនដឹងថាធ្វើនេះខុសដែរទេថាទៅស្រឡាញ់ពូឯង "

     " ថេយ៍មិនខ្វល់__ផាច់! " ផ្ទៃមុខសរលាងប្រែជាស្នាមម្រាមដៃដោយដោយអ្នកជាម្ដាយទះ តាំងពីកូនតូចរហូតដល់ធំប៉ុននេះគាត់មិនដែលហ៊ានលើកដៃវ៉ៃកូនទេ តែលើកនេះវាទន់មិនជាប់  ថេយ៉ិងដែលងាកមុខទៅម្ខាងងាកបែរមកយឺតៗ សម្លឹងមើលទៅម្ដាយដោយទឹកភ្នែកហូរមិនចេះដាច់ ថេយ៍លើកដៃស្ទាបថ្ពាល់ខ្លួនឯង ចង់សើចបន្តិចអីបន្តិច

     " អ្នកម៉ាក់ចាំមើលចោះ! ទៅវិញអ្នកម៉ាក់នឹងបានឃើញសាកសពខ្ញុំ! " ថេយ៉ុងនិយាយសង្កត់សំឡេងកែវភ្នែកក្រហមឆ្អៅ សម្លុកម្ដាយទាំងដែលគាត់មិនដែលធ្លាប់ឃើញពីមុន។

     " បងប្រុស! " នាងតូចនៅបាំងខាងក្រោយអើតក្បាលចេញមក តែត្រូវថេយ៉ុងស្រែកសម្លុកទៅវិញ

     " ឯងចេញទៅ!! "

     " ហ្ហឹកហុឺ..." នាងតូចឃើញបងប្រុសកាចនឹងស្រែកថាឲ្យនាង ក៏យំតែបានឪពុកចូលទៅលួងនិងឱបកុំឲ្យគេខ្លាច ចំណែកថេយ៉ុងនៅតែសម្លុកម្ដាយដដែល ពេលនេះកូនគាត់ពិតជាគួរឲ្យខ្លាចខ្លាំងណាស់។

????????????????(???)Where stories live. Discover now