抖阴社区

CHAPTER 19: ?????

Start from the beginning
                                    

"ហ៊ឹម... យើងនឹងដាក់ជេមជានាយករងដើម្បីសាកល្បងគេសិន"

ជុងសម្លឹងមើលមកលោកកូត ដោយជ្រួញចិញ្ចើម

"នាយករង? ខ្ញុំមិនចង់និយាយពីជំងឺរបស់ជេមទេ ប៉ុនែ្តអានេះវាជាលើកទីមួយរបស់គេដែលធ្វើការនៅក្រុមហ៊ុន វាគួរតែជាកម្មធ្វើជាបុគ្គលិក ខ្ញុំក៏ដឹងថាវាជាក្រុមហ៊ុនរបស់ពួកយើង ប៉ុន្តែតើវាប្រថុយពេកទេក្នុងការនាំយកជេមមកដាក់ថានៈការងារបែបនេះ?  យើងក៏មិន​ដឹង​ថា​វាអាច​ធ្វើ​វា​បាន​ឬ​អត់​នោះ​ទេលោកប៉ា”

“រឿងនឹងយើងគិត​អំពី​រឿង​នេះ​ម្ដង​ទៀតហលយ ប៉ុន្តែ​យើងនៅ​មាន​អារម្មណ៌ថាជេមមីណាយអាច​ធ្វើ​បាន យើងមិនយល់សោះថា ហេតុអ្វីបានជាគេយល់ព្រមភ្លាមៗជាមួយនឹងការសម្រេចចិត្តរបស់យើង យើងធ្លាប់តែគិតថាជេមនឹងត្រូវគ្រប់គ្រងដោយជំងឺដ៏អាក្រក់នេះអស់មួយជីវិត..”

“សួស្តីលោកប៉ា ជំរាបសួរបងជុង ជំរាបសួរដាំង "

ភូវិនចូលមកដោយលើកដៃសំពះលោក កូត លោកប្រុសទី២ និងស្វាមី អមជាមួយនឹងលោកប្រុសទី ៣ ប៉ន៍

"ជំរាបសួរអាកូនឆ្មាមកយឺតពេលហើយ មកអង្គុយចុះសិនមក
ភូវិន ឃ្លានហើយឬនៅ ចាំបងនឹងសុំអ្នកបម្រើអោយយករបស់មកអោយភូវិនញាំមុន"

"មិនបាច់ទេបងដាំង ភូវិនមិនទាន់ឃ្លានទេ ចាំញ៉ាំជាមួយអ្នកទាំងអស់គ្នាបន្តិចទៀតក៏បាន"

ប៉ន៍បានទាញកៅអីចេញ ឲ្យនាយល្អិតរបស់គេអង្គុយមុន បន្ទាប់មកអង្គុយលើកៅអីក្បែរនាយតូច

"ប៉ន៍យើងឮ​ថា កាស៊ីណូ​ឥលូវនេះ​មាន​បញ្ហា​ច្រើន​ណាស់​ តើ​វា​មកពីអ្វី? នរណា​មក​បំផ្លាញ​វា?"

លោកប្រុសទី៣បញ្ជាឱ្យអ្នកបំរើចូលមកយកទឹកក្រូចរួមនឹងនំខេក រួចក៏ឆ្លើយបណ្តើរជាមួយលោកកូត

“គឺមកពីកាស៊ីណូ We Win លោកប៉ា យើងទើបតែបើកកាស៊ីណូមួយនៅក្បែរតំបន់របស់ពួកគេនោះ មិនទាន់ដល់មួយខែផង ម្ចាស់នៅទីនោះកំពុងព្យាយាមចង់គ្រប់គ្រងចូលដៃគេ ហើយប៉ុន្មានថ្ងៃកន្លងទៅនេះ ពួកគេបានមក​កន្លែង​ខ្ញុំហើយឆែកឆេរញ៉េញ៉ៃ លេង​វិធីកខ្វក់​រហូត​ដល់​មាន​មនុស្ស​មកគំរាម​វាយ​អតិថិជន​របស់​ខ្ញុំទៀត" ជុងរ៉េភ្នែករបស់គេហើយនិយាយថា "អញ្ចឹងតើឯងគ្រោងនឹងធ្វើអ្វី? តើឯងមានសម្ថតភាពដោះស្រាយជាមួយគេទេ?"

?????????????? (Khmer translation ?????????????????) Where stories live. Discover now