抖阴社区

CHAPTER 19: ?????

Start from the beginning
                                    

"ឯងកុំមកហ៊ាននិយាយមើលងាយពីយើងបែបនេះ!!!"

ប៉ន៌បាន​ឆ្លើយ​តប​សម្ដី​របស់ជុងចំពេល​ទទួល​ចាន​នំ​ពី​អ្នក​បម្រើ ដោយបង្វែរអារម្មណ៌របស់គេហុចនំខេកនិងទឹកក្រូចមួយកែវទៅនាយល្អិតរបស់គេ ដោយមិនបានយកចិត្តទុកដាក់ទាំងស្រុងរឿងដែលបានកើតឡើងនៅកាស៊ីណូនោះទេ

"តើឯងមានគម្រោងអ្វីទេ ប៉ន៍? តើឯងដឹងថាអ្នកណាជាម្ចាស់កាស៊ីណូនោះទេ?" លោកកូតសួរដោយងឿងឆ្ងល់

“ខ្ញុំបានសុំឲ្យមនុស្សស៊ើបអង្កេតមេខ្លោងនេះយូរហើយ ឪពុកគេជាឧកញ៉ាហើយគេជាកូនប្រុសតែមួយរបស់គ្រួសារផលឆារ៉ុនរាត់គឺលោកវីននី ឪពុកគេជាប្រធានក្រុមហ៊ុនណាតផានៃក្រុមហ៊ុនអចលនទ្រព្យថាណាវីន បច្ចុប្បន្នជាCEOនៃក្រុមហ៊ុនរបស់ឪពុកគេលើសពីនេះវីននីក៏ជាម្ចាស់ភាគហ៊ុនរបស់Casino We Winដែលទើបតែបើកកាលពីខែមុន ហើយក៏ជាអ្នកគ្រប់គ្រងក្លឹបរាត្រី AngelNumber 4 ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងទឹកដីប្រទេសថៃជាយូរមកហើយ " "គ្រួសារផលឆារ៉ុនរាត់??"

"ត្រូវហើយលោកប៉ា គ្រួសារម៉ាហ្វីយ៉ាដែលល្បីក្នុងពិភពរកស៊ីការងារពណ៌ខ្មៅ ដោយសារតែពួកគេរកស៊ីយូរហើយ ពួកគេត្រូវបានក្រុមក្រុមម៉ាហ្វៀជាច្រើនគោរពរាប់អាន"

ជុងស្រាប់តែនិយាយទាំងងឿងឆ្ងល់។

“ ឯងនិយាយថា វីននីជាអ្នកគ្រប់គ្រងក្លឹបរាត្រីមែនទេ? ប្រវត្តិគ្រួសាររបស់គេអាក្រក់ណាស់ ហើយគេអាចគ្រប់គ្រងក្លឹបរាត្រីបានយ៉ាងម៉េច? ចំពោះកាស៊ីណូដែលទើបនឹងបើក គេមានគ្រាន់តែភាគហ៊ុននៅក្នុងនោះទេ វានៅតែមានបុរសម្នាក់នៅពីក្រោយនោះដើម្បីសហការ ដូច្នេះតើអ្នកណាជាម្ចាស់ក្លឹបរាត្រីដែលឯងបានលើកឡើង រួមទាំងម្ចាស់ភាគហ៊ុនជាក់លាក់របស់ វីននីនោះ?

"យើងមិនដឹងទេ..." ប៉ន៌និយាយដោយមិនបានមើលមុខជុងទេ

"តើ​ឯងបាន​ស៊ើប​អង្កេត​នៅ​ឡើយ​ទេ? យើងចង់តែនិយាយថាវានោះភ្លើណាស់យើងចង់តែលើកកាំភ្លើងមកបាញ់ចោលទេ" 

"ហេ ឯងចង់ជេរអ្នកណា?ហាស!! អាឆ្កែ"

"ឯងគិត​ថា​យើងមិន​ហ៊ាន​ថាអោយឯងហ៎?"

?????????????? (Khmer translation ?????????????????) Where stories live. Discover now