抖阴社区

???42: ?????????????????????????????????

Start from the beginning
                                    

     " កូនកាន់តែថ្លើមធំហើយថេយ៍ អ្នកណាជាអ្នកបង្រៀនកូនឲ្យនិយាយតែពាក្យស្លាប់? " គាត់ខឹងផងបារម្ភកូនផង  ចិត្តជាម្ដាយមិនចង់ឲ្យកូនគិតរឿងឆ្គួតឡប់ ចង់សម្លាប់ខ្លួនតែគាត់ពិតជាពិបាកណាស់ បើឲ្យពួកគេស្រឡាញ់គ្នា បើគាត់បំបែកពួកគេឲ្យនៅឆ្ងាយគ្នា ប្រើរយៈពេលអាចនឹងកូនគាត់ឈប់ស្រឡាញ់ប្អូនគាត់បាន គេនៅក្មេងអាចគិតមិនទាន់ដល់រឿងចាស់ៗ តែបន្តិចទៀតគេភ្លេចហើយ គេនឹងមានអ្នកណាផ្សេងឆាប់ៗ។ ថេយ៉ិងលែងមាត់លែងកចាំតែដល់ផ្ទះវិញនឹងមានរឿងធំឲ្យមើល គេនិយាយគេក៏ហ៊ានធ្វើដែរ ចាំតែមើលទៅគេឈ្នះឬគាត់ឈ្នះ។

     គ្រាន់តែមកដល់ភ្លាមថេយ៉ិងស្ទុះរត់ទៅក្នុងបន្ទប់ចាក់សោ បើទោះជាដល់ពេលញាំបាយក៏គេមិនព្រមបើកទ្វារឲ្យដែរ គេកំពុងបង្អត់អាហារខ្លួនឯងឲ្យស្លាប់ឬយ៉ាងម៉េច

•Skip

•មួយថ្ងៃក្រោយមក ប្រទេសកូរ៉េ

     " បងពេលនេះកូនយើងបាត់ទៅណា បងខលសួរមិត្តកូនយើងអស់ហើយពួកគេប្រាប់ថាមិនដឹងទេ ហឹកហុឺ..បងអូនបារម្ភពីកូនណាស់ បើដឹងថាពេលនេះកូនទីណាទេ " ម្ដាយយ៉ូហាឱបយំប្ដីពេលបាត់ ដំណឹងកូនមួយយប់ ទាល់ភ្លឺពេលខលទៅមិត្តគេក៏ប្រាប់ថាមិនដឹងដឹងតែយប់មិញគេទៅផ្ទះ តែមកផ្ទះយ៉ាងម៉េចបើមិនឃើញមកផងនឹង។

     " កុំយំអីអូន អាចជាកូននៅកន្លែងណាមួយហើយឬគេកំពុងតែគេងផងក៏មិនដឹង អូនមិនឮមិត្តកូនយើងនិយាយទេឬថាយប់មិញកូនយើងជប់លៀងផឹក " គាត់ក៏បារម្ភពីកូនមិនតិចដែរតែយ៉ាងណាក៏លួងលោម ប្រពន្ធសិន ប្រហែលជាកូនទៅគេងឯណាភ្លេចខលមកប្រាប់អ្នកផ្ទះក៏ថាបាន។

     " បើល្ងាចនេះមិនឃើញកូនយើងមក យើងទៅប្ដឹងប៉ូលិសទៅ "

     " កូនមិនកើតអីទេ អូនឈប់យំទៅ តែបន្តិចទៀតកូនយើងមកវិញហើយ "

     ពេលវេលារំកិលទៅមុខជារឿយៗម្ដាយចាំផ្លូវកូនស្រីចាំបាត់ៗមុនឃើញមកវិញ អារម្មណ៍អ្នកជាម្ដាយកាន់តែអន្ទះសាខ្លាំងឡើង មួយថ្ងៃពេញគាត់នៅចាំតែយ៉ូហាមិនមកផ្ទះ វាពិតជាចម្លែកណាស់រាល់ដងគេមិនដែលមកផ្ទះយឺតម៉ោង បើថាទៅជាមួយ គូដណ្តឹងក៏មិនមែនដែរ ព្រោះបន្ទាប់ពីដើរលេងមើលអីៗហើយក៏បំបែកផ្លូវគ្នា បើគេនាំនាងទៅក៏មកសុំគាត់មុនដែរ។

     នៅសល់តែពីរថ្ងៃគត់រៀបការតែបាត់កូន ក្រមុំឈឹងមិនឃើញមួយថ្ងៃពីរយប់ក្រោយពីបាត់យ៉ូហា ម្នាក់ៗក៏បានដឹងរឿងនេះគ្រប់ៗគ្នារួមទាំងគ្រួសារចនផងដែរ។

     " ឯងដឹងថាយ៉ូហាទៅណាទេ?ពេលនេះម៉ាក់នាងកំពុងតែឲ្យប៉ូលិសតាមរកហើយ " លោកតាចនដាក់កាសែតចុះពីដៃងាកទៅសួរនាយក្រាស់ ក្រែងគេដឹងតែនាងសង្ហារក្រវីក្បាល នាយក៏មិនដឹងដូចគ្នាសុខក៏មិនឮដំណឹង។

     " ធ្វើម៉េចទៅនេះជិតដល់ថ្ងៃរៀបការហើយ ស្អែកនេះទៀតបើបាត់កូនក្រមុំ តើគួរតែធ្វើម៉េច " លោកតាចនគិតចង់វិលមុខទៅហើយ បើបាត់កូនក្រមុំរកមិនឃើញ រឿងរៀបការមានតែរំសាយសិន។

     " ខ្ញុំទៅធ្វើការសិនហើយ " នាយក្រោកឈរអស់កម្ពស់ថានឹងដើរទៅហើយប៉ានាយក៏បន្លឺឡើង

     " មិនគិតទៅជួយរកគូដណ្ដឹងទេ បែរជានៅមានអារម្មណ៍ធ្វើការ "

     " ខ្ញុំគ្មានអ្វីទៅជួយទៀតទេ ប៉ូលិសក៏មានច្រើនគេក៏ជាអ្នកមានដែររកខ្លួនឯងទៅ មិនចាំដល់ខ្ញុំទេ ខ្ញុំទៅហើយមិនចង់និយាយនាំតែឈ្លោះគ្នា " នាយសង្ហារបោសជំហានវែងៗទាំងមុខមាំទាំនឹងធឹងដើរទៅរកឡានដោយទ្វារបើកស្រេច កងទាំងបួនរំកិលទៅមុខបើកចេញពីផ្ទះមកផ្លូវធំ។

     " ហ្ហឹម... " នាយច្រត់ដៃទប់នឹងក្បាល ដកដង្ហើមអារម្មណ៍តានតឹងចេញមក។

     " អូនស្រឡាញ់បង " ពាក្យពេចន៍វាចារូបភាពនិងសំឡេងលោតឡើងពេញខួរក្បាលនាយក្រាស់ នាយនឹកនិងចង់ឱបក្មួយ ពេលនេះមិនដឹងជាគេយ៉ាងណាទៅហើយគេពិតជាចង់ជួបក្មួយម្ដងទៀតណាស់

     ពេញមួយថ្ងៃថេយ៉ុងនៅសំងំតែក្នុងបន្ទប់គេងយំរហូត រូបរាងកាយប្រែជាស្គមព្រោះគេមិនសូវជាញ៉ាំបាយ។

     " ថ្ងៃនេះពូតូចរៀបការហើយ...ហឹស!ចឹងក៏ដល់ពេលខ្ញុំធ្វើរឿងនោះផងដែរ " ថេយ៉ុងលូកដៃទៅក្រោមខ្នើយទាញកូនកាំបិតតូចមួយឡើងមិនដឹងថាគេយកមកពីណា

     " អូនយកជីវិតមកប្ដូរ បើអូនរស់អូននឹងបាននៅក្បែរបង តែបើអូនស្លាប់អូន អូនគ្មានឪកាសនៅក្បែរបងទៀតនោះទេជុង អូនស្រឡាញ់បងអូនក៏មានតែបងម្នាក់ មិនថាជាតិនេះឬជាតិក្រោយអូនសុំតែស្រឡាញ់បងស្រឡាញ់មិនប្ដូរ " និយាយចប់យំក៏អស់ គេចាប់ផ្តើមបិទភ្នែក សន្សឹមៗដាក់កាំបិតលើ.កដៃអារពីលើសាច់សបង្ករជារហែកសាច់ ឈាមស្រស់ស្រក់តក់ៗ នាយតូចទំលាក់ខ្លួនទៅនឹងពូកដៃដែលអារ អម្បាញ់មិញក៏បន្តហូរស្រក់ចុះនៅកម្រាលឈាមក្រហមពេញទាំងហ្នឹង។

     " មានតែវិធីនេះទើបអូនអាចនៅក្បែរបងបាន ? "

????????????????(???)Where stories live. Discover now