" ហ៊ឹម! " លោកខែមដូសម្លឹងមើលមុខកូនប្រុសរួចដកដង្ហើមធំ ដូចពាក្យកូនបាននិយាយមែនគេហ៊ាន សម្លាប់ខ្លួនបើមិនបានក្បែរពូតូចគេ
" អូន!ខលទៅលោកប៉ា ឲ្យជុងគុកគេប្រញាប់មក " លោកខែនដូងាកទៅប្រាប់ប្រពន្ធ គាត់មិនបានយកទូរស័ព្ទមកទេអញ្ចឹងហើយមានតែទូរស័ព្ទប្ដីរបស់គាត់ គាត់ទាញបានចុចខលទៅលោលប៉ាគាត់ប្រាប់ពីរឿងដែលកើតឡើងទៅឲ្យគាត់ដឹង លោកតាចនឮដំណឹងហើយដួលសន្លប់តែម្ដង ទើបលោកតាចនបាននិយាយជាមួយកូនស្រីដឹងនឹងបានឲ្យអ្នកបម្រើនាំប្ដីគាត់ទៅ ពេទ្យចំណែករឿងនាយតូចគាត់ប្រាប់ខលទៅកូនគាត់ពីរឿងថេយ៍សម្លប់ខ្លួន គ្រាន់តែឮហើយនាយសិងតែយំអាណិតនាយតូចដែលហ៊ានសម្លាប់ខ្លួន។
មកដល់មន្ទីរពេទ្យភ្លាម រទេះដឹកអ្នកជំងឺចាំជាស្រេក ដោយនាយជំនិតលោកខែនដូបានខលទៅប្រាប់មិត្តេបស់លោកខែនដូចត្រូវជាពេទ្យ។
•ក្នុងបន្ទប់សង្គ្រោះបន្ទាន់
" ឈាមច្រើនណាស់លោកដុកទ័រ! "
" ឆាប់យកឈាមទៅពិនិត្យទៅ ពេលពិនិត្យហើយយកឈាមមកផង " លោកដុកទ័រប្រាប់ទៅពេទ្យស្រីឲ្យគាត់ប្រញាប់យកឈាមទៅ ពិនិត្យថាជាឈាមប្រភេទអ្វី មិនចាំយូរគាត់រត់ចេញទៅពិនិត្យ ចំណែកលោកដុកទ័រនឹងពេទ្យពីរបីនាក់ទៀតនៅរៀបចំដាក់ដាក់ខ្យល់ អុកស៊ីសែន ទើបលាងមុខរបួលសម្អាតមេរោគដៃចេញនឹងបានដេររុំបង់របួល ទោះពេលនេះរបួលបានដេរគ្មានឈាមហូរក៏ពិតមែន តែថេយ៉ុងនៅតែ ស្ថិតនៅក្នុងគ្រោះថ្នាក់ដដែល បើមិនប្រញាប់បញ្ចូលឈាមទេគេអាចនឹងបាត់បង់ជីវិតបានដោយការអស់ឈាម។
គ្រួពេទ្យស្រីប្រញាប់ប្រញាល់រត់ចូលមកទាំងញើសចូកពេញខ្លួន។
" លោកដុកទ័រអ្នកជំងឺមានប្រភេទឈាម O តែមន្ទីរពេទ្យយើងគ្មានឈាមប្រភេពនេះទេលោកដុកទ័រ "
" វីវរហើយ! ឆាប់ទៅសាច់ញាតិណាមានឈាមប្រទេពនេះឲ្យបានឆាប់ យើងមានពេលតែមួយម៉ោងទៀតទេបើមិនដូច្នេះទេអ្នកជំងឺអាចនឹងបាត់បង់ជីវិត "
" ចា៎សលោកដុកទ័រ " តបចប់គ្រួពេទ្យចេញមកខាងក្រៅសួរពីឈាមសាច់ញាតិ តើមានអ្នកណាមានឈាមប្រភេព O ឬអត់ តែជាសំណាងលោកប៉ាថេយ៉ុងត្រូវជាលោកខែនដូក៏មានឈាមប្រភេពនេះដូចគ្នា ទើបអ្នកគ្រួពេទ្យនាំគាត់ចូលក្នុងបន្ទប់ដែលមានថេយ៉ុងនៅខាងក្នុង ចូលមកដល់គាត់ក៏ឡើងគេងលើគ្រែពេទ្យបានបូកឈាមពីគាត់ លើកខែនដូសម្លឹងមើលទៅកូនដែលសន្លប់មុខស្លេកស្លាំង កាន់តែមើលកាន់តែទប់ទឹកភ្នែកមិនបាន។

YOU ARE READING
????????????????(???)
Romance??????????????????????????????????????????? ????????? ?????? ????? ????????????????????????????????????????????????
???43:???????????? ?????????????
Start from the beginning