" កុំគិតអីណាកូនថេយ៍ មនុស្សកូនស្រឡាញ់គេកំពុងតែមករកកូនហើយ "
ក្រឡេកមកនាយក្រាស់ឯណេះក៏រសាប់រសល់នៅមិនស្រណុក ពេលនេះនាយបានលើកយន្តហោះហើយតែវាក៏ប្រើពេលយូរដែរទំរាំតែទៅដល់។
" អូនជាមនុស្សឆ្គួតបំផុតហើយថេយ៍ ហេតុអីក៏ទៅសម្លាប់ខ្លួន ហេតុអីមិនបំភ្លេចពូអត់បានការដូចជាបងទៅ " នាយយកដៃខ្ទប់មុខខ្លួនឯងទាំងតាន់តឹងក្នុងទ្រូង ចិត្តបារម្ភពីក្មួយ។
•Skip
ក្រោយបានឈាមហើយលោកខែនដូត្រូវមក សម្រាកនៅបន្ទប់ផ្សេងមួយទៀត ព្រោះពេលបូមឈាមមិញនេះក៏ច្រើនដែរទើបពេទ្យឲ្យគាត់មកសម្រាកញ៉ាំបាយយកកម្លាំង បើមិនចឹងទេអាចសន្លប់ក៏ថាបាន។
ពេលជួយសង្គ្រោះអាយុជីវិតអ្នកជំងឺរួចពេទ្យផ្សេងៗទៀតក៏បាននាំគ្នាចេញទៅមុនទុកតែលោកដុកទ័រជាអ្នកផ្លាស់ប្ដូរឲ្យក្មួយប្រុសគាត់ផ្ទាល់( បញ្ជាក់មិនមែនក្មួយបង្កើតទេគ្រាន់តែក្មួយគាត់ ធម្មតាព្រោះប៉ាថេយ៉ុងត្រូជាមិត្តភក្តិគាត់ អញ្ចឹងហើយបានជាគាត់អ្នកប្ដូរខ្លួនឯង )
លោកអ៊ែលលិចក៏បានដោះខោអាវចេញនឹងបានជូនឈាមចេញពីរាងកាយក្មួយទើបស្លៀកខោអ្នកជំងឺឲ្យគេ តែក៏ចាប់អារម្មណ៍ទៅនឹងពោះថេយ៉ុងរាងធំប្លែកខុសធម្មតា។" អ៊ែលលិច កូនយើង__ "
" ផុតពីគ្រោះថ្នាក់ហើយ គ្មានអ្វីគួរឲ្យបារម្ភទៀតទេ តែពេលឈាមអស់យើងសុំកូនឯងយកទៅពិបាកពោះផង "
" ហេតុអី? "
" យើងឃើញពោះថេយ៍ធំប្លែក តាមយើងមើលមិនមែនធំពោះដោយការឡើងគីឡូទេ "
" បើចឹងពេលអស់ឈាមឯងនាំកូនយើងទៅពិនិត្យទៅ ដើម្បីយើងសុខភាពកូនយើងផង ច្រើនថ្ងៃនេះគេមិនសូវហូបបាយច្រើនទេ "
" អឹម! "
" អ្នកម៉ាក់តើលោកប៉ាគាត់យ៉ាងម៉េចហើយ? " អ្នកស្រីសារីឈរនៅម្ខាងសួរពីលោកប៉ាគាត់
" នៅមិនទាន់ដឹងខ្លួនទេ ប្រហែលជាតក់ស្លុតពេកទើបគាត់សន្លប់ភ្លាមៗ តែមើលថែកូនផង កុំឲ្យគេនៅម្នាក់ឯង មែនហើយ!កូនជុងទៅដល់ឬនៅ? "
" នៅទេអ្នកម៉ាក់ "
" អឹម...សារីហា៎...យ៉ាងម៉េចយ៉ាងម៉ាហើយ កូនៅហាមឃាត់ពូក្មួយគេទៀតទេ " គាត់សំដៅទៅលើ ទំនាក់ទំនងរវាងថេយ៉ុងនិងជុងគុក តើកូនគាត់នៅតែបំបែក ស្នេហាពួកគេទៀតឬក៏អត់
" ខ្ញុំឈប់ហើយម៉ាក់ ខ្ញុំខ្លាចៗថេយ៍ធ្វើរឿងបែបនេះម្ដងទៀត ខ្ញុំមានកូនប្រុសតែម្នាក់ទេ ខ្ញុំមិនចង់បាត់បង់កូន បើខ្ញុំនៅតែបន្តខ្លាចតែលើកក្រោយនឹងលែងមានឪកាសដូចលើកនេះ "
" ល្អហើយ ម៉ាក់នឹងទៅនិយាយជាមួយប៉ាកូន ឲ្យពួកគេស្រឡាញ់គ្នាទៅ ប្រហែលនេះជាវាសនាទេវតាបានកំណត់រួចទៅហើយ អញ្ចឹងបានហើយណាកូន "
" ចា៎សម៉ាក់ "

YOU ARE READING
????????????????(???)
Romance??????????????????????????????????????????? ????????? ?????? ????? ????????????????????????????????????????????????
???43:???????????? ?????????????
Start from the beginning