抖阴社区

???46: ?????????????

Start from the beginning
                                    

     " អូន.... កូនយើងជុះដាក់ កន្សែងបាត់ហើយ " នាយសើចញឹមៗទាំងមុខជូរៗ

     " មើលកូនសិនទៅចាំអូនដុសធ្មេញហើយសិន " ថាចប់នាយតូចដើរចូលទៅវិញទុកឲ្យប្ដីមើលកូនសិន

     " កូនឯងនេះព្រឹកមិនទាន់ដឹងតែលិចដាក់កន្សែងហើយ យប់ឡើងមុនចង់គេងទេយំមិនឈប់ អាប៉ានិងអាម៉ាក់កូនហត់ណាស់ណា កូនស្រី " នាយតូចម្រាមដៃចង្អុលទៅប៉ះច្រមុះកូនពីលើថ្នមៗនិយាយចេញមកទាំងគ្រឺតខ្នាញ់កូនជាខ្លាំង យប់មិនចង់គេងទេកូរពេញនឹង ចំណែកថ្ងៃឡើងយាយពីថារពិសដូចស្វា ដៃជើង

     " ម៉ាក់មកហើយៗ " ថេយ៉ុងចេញមកនឹងនាំកូនទៅងូតទឹកក្នុងបន្ទប់ ជុងគុកនាយក៏បត់ភួយខ្នើយរៀបចំបន្ទប់ឲ្យស្អាតឡើងវិញទើបយកខោអាវកូនទុកពេលនាយតូចនាំកូនមក ពេលថេយ៉ុងចេញមកនាយក៏ចូលទៅសម្អាតខ្លួនងូតទឹក ដើម្បីទៅធ្វើការ។

     " ជុប៎!ប៉ាទៅធ្វើការសិនហើយណា សឺត! បងទៅធ្វើការហើយ ល្ងាចបងមកវិញ " ថើបប្រពន្ធនិងកូនហើយនាយក៏លាទៅធ្វើការបាត់។

•មួយឆ្នាំក្រោយមក

     " Lucky Star កូនសាកឈរមើលៗ ប៉ាប្រលេងហើយណា មួយពីរបី " រាប់មួយដល់បីនាយក៏ប្រលេហដៃកូននឹងថយខ្កួនឆ្ងាយពីកូន នាយលើកដៃទាំងពីឡើង ចង់ឲ្យកូនដើរមករក Lucky star ខំប្រឹងឈររកដួលផងអីផង ទើបខំប្រឹងដើរតាសៗរកលោកប៉ាតិចៗងាកឆ្វេងរកដួលងាកស្ដាំរកដល់ តែនាយតូចនៅតែអាចដើរដល់ដៃលោកប៉ាបាន

     " ល្អណាស់កូនប៉ា ចាំទៅដើរមុខលោកតាលោកយាយនិងម៉ាក់កូនណា ជុប៎! " ខ្សឹបក្បែរត្រចៀកកូនហើយនាយក៏បាននាំកូនចូលទៅក្នុងផ្ទះមកដល់ក៏ឃើញគ្រួសារនៅជុំគ្នាអង្គុយនិយាយគ្នាលេង

     " អូន លោកប៉ាអ្នកម៉ាក់ចាំមើលអូន Lucky star ដើរណា " នាយដាក់កូនចុះឲ្យកូនដើរឲ្យមើល Lucky star សើចខិលៗដើរតាសៗទាំងលើកដៃខ្ពស់ៗជើងឈរផិតផាយដើរសំដៅទៅម៉ាមីរបស់គេ គ្រាន់តែដើរមកដល់នាយតូចភ្លាម ម្នាក់ៗនាំគ្នាស្រែកអររំភើបពេលឃើញចៅនិងកូនអាចដើរបាន

     " សឺតៗ កូនម៉ាក់អស្ចារ្យណាស់ Lucky star " នាយតូចលើកកូនថើបយកៗ ក្មេងតូចសើចរខិកពេញផ្ទះ បង្កើតជាសំឡេងអ៊ូអរឡើង ពេលមានក្មេងនៅក្នុងផ្ទះមិនឲ្យស្អាត។

????????????????(???)Where stories live. Discover now