抖阴社区

CHAPTER 22: ?????????

Start from the beginning
                                    

ជុងចង្អុលទៅមុខរបស់ប៉ន៍ហើយគេនិងដាំងសើចយ៉ាងខ្លាំង

"ហាហាហា ហេតុផលដែលឯងនៅតែមានអាចរិកខូចរហូតមកដល់ពេលនេះចឹងបានមិនទាន់រៀបការ ប្រយ័ត្នគេយករបស់ឯងទៅបាត់”

“បិទមាត់ហើយ ឯងនេះវិញខោអាវក៏មិនទាន់ចេះអ៊ុតពឹងតែប្តីឯង”

ប៉ន៍ក៏ទៅជិត ភូវិនយកដៃដាក់លើស្មានាយ​ល្អិតហើយនិយាយ “ភូវិន ខឹងនឹងបងមែនទេ? ហើយហេតុអីក៏អូនយក​ចិត្ត​ទុក​ដាក់​នឹង​បុរស​ពីរ​នាក់​នេះ​ខ្លាំង​ម្លេស?"

"មាន​អីមែន? លោករ៉ននី មើលទៅឆើតឆាយណាស់ ហើយពូកែនិយាយ អ្នកណាមិនចាប់អារម្មណ៍លើគាត់?"ភូវិននិយាយដោយលើចិញ្ចើម
ប៉ន៍ក៏បានខិតចេញពីភូវិនរួចក៌លើជើងគងទាក់ខ្លា បន្លេះឡេវអាវមួយគ្រាប់ មុខរបស់គេប្រែជាងងឹត គេក៏លេបទឹកមាត់ដែលនៅតែជាប់ក្នុងបំពង់ក

"ឯងមកទីនេះ"

ជេមមីណាយស្រាប់តែនិយាយឡើងរួចចង្អុលទៅ សាតាំងជាសញ្ញាប្រាប់គេឱ្យចូលមកជិតកន្លែងដែលនាយក្រាស់កំពុងអង្គុយ

"មានរឿងអីឬបាទលោកប្រុស?"

សាតាំងស្រាប់តែមានអារម្មណ៌ញាប់ញ័រ ដោយរង់ចាំជេមនិយាយ
ភ្លាមនោះជេមបានចាប់កអាវរបស់សាតាំងហើយសង្កត់គេផ្ដួល បណ្តាលឱ្យដួលទៅលើដី សាតាំងក៏ខំប្រឹងក្រោកពីដីដោយការឈឺចាប់ពីការដួលដែលគេទើបតែដួលនេះ មុននឹងគេ
ព្យយាមងើបឡើង ជេមបានចាប់សក់ទាញទៅក្រោយ

"អ្នកណាផ្តល់សិទ្ធិឱ្យឯងប្រើហ្វូតទៅធ្វើការនៅបន្ទប់ស្រា???"

ជេមបាននិយាយថា ខណៈពេលដែលកម្លាំងដៃរបស់គេសង្កត់កាន់តែខ្លាំងឡើងៗនៅជុំវិញក របស់សាតាំង ដែលធ្វើឱ្យគេមិនអាចដកដង្ហើមបាន
អ្នក​ដែល​មាន​វត្តមាន​នៅ​តុ​អាហារ​នៅ​ស្ងៀម​ដោយ​មិន​ហ៊ាននិយាយ​អ្វីដើម្បី​បញ្ឈប់​ស្ថានការណ៍​នោះ​ទេ
នោះ​គឺ​ដោយ​សារ​តែ​ពួក​គេ​មិន​ដែល​ជ្រៀត​ជ្រែក​ក្នុង​កិច្ចការ​របស់ ជេមឡើយ

"ឬមួយឃើញយើងមិនមាត់ជាមួយឯងមែនទេ ទើបឯងហ៊ាន?"

ដៃម្ខាងទៀតរបស់គេបាន លូកទៅយកកាំបិតកាត់សាច់នៅលើតុ ដែលធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង
ឃើញបែបនេះហ្វូតក៏មិនស្ទាក់ស្ទើរ ហើយក៏ប្រញាប់ប្រញាល់ទៅរកសាតាំង ស្របពេលដែលហ្វតពួកគេទាំងពីរបានលុតជង្គង់ចុះ ហ្វូតក៏ឱបដៃម្ខាងទៀតរបស់គេកាន់កាំបិតនោះ ឯហ្វតវិញបានសំពះអង្វរព្យាយាមអោយគេដោះលែងដៃរបស់គេដែលកំពុងច្របាច់ករបស់សាតាំង

?????????????? (Khmer translation ?????????????????) Where stories live. Discover now